លោកហត វ៉ាន់ធី ពលរដ្ឋរអ៊ូពេញផ្សារ ?បានគ្រប់គ្រងលុយចំណូលផ្សារ និងបានជួសជុលផ្សារអូរឬស្សី?

ភ្នំពេញ: ប្រធានផ្សារអូរឬស្សីទើបឡើងថ្មីជំនួសលោក ស្រុង ដែលបន្តពីលោកគៀង លក្ខ័នោះ ល្បីពូកែខាងនឹករកវិធីពុករលួយកើបលុយមែនទែន!។

អាជីវករលក់ដូរនៅអូរឬស្សីម្នាក់ និយាយថា៖ ប្រធានផ្សារអូរឬស្សីនិងអាជ្ញាធរក្រុងភ្នំពេញអាចពាក់ពន្ធ័នឹងអំពើពុករលួយយ៉ាងធំ លើករណីផ្អាកលែងអោយអាជីវករលក់នៅទីតាំងរបស់គាត់ក្នុងផ្សារ អោយមកលក់កណ្តាលផ្លូវ១១១សិន ដើម្បីយកទីតាំងក្នុងផ្សារជួសជុលនោះ។ព្រោះថាលុយជួលតូប១៧០តូបមិនធម្មតា ?។
ប្រភពដដែលថា៖ ប្រធានផ្សារទើបនឹងមកថ្មី លោកហត វ៉ាន់ធី អាចជាបុគ្គលទី១ នាំមុខ ពូកែរកនឹកវិធីរកលុយបំផុត ពូកែនាំខូច?។គាត់ដដែលបន្តថា៖ក្មួយឯងគឹតមើល អាជីវករលក់ដូរសុខៗលក់មិនដាច់ផង ខ្លាចកូវីដ១៩ផង គាត់ចេះនាំគ្នានឹករកទាល់តែឃើញ ធើតូបកណ្តាលផ្លូវ ដេញអាជីវករអោយទៅជូល ដូចអោយអាជីវករយកលុយច្រកហោប៉ៅអោយគាត់មួយខែxxមុឺនដុល្លារស្រួលៗធ្វើព្រងើយ។គឹតមើលទៅ តូបមួយទំហ៊ុំ
១ម៉ែត្រ២តឹកបួនជ្រុងកណ្តាលផ្លវសាធារណ: យកមកជួលថ្លៃកប់ពពកអោយអាជៅវករបង់ដល់ទៅxxx$ក្នុង១ខែ ហើយចំនួនតូបដល់ទៅ១៧០តូប។ធើលេខមើលទៅ ម៉ាឆ្ងាញ់ប៉ុន្មានក្នុង១ខែ។យកលុយដាក់ហោប៉ៅ និងចែកមេៗខ្លះដែលមកអើត ឧបកិច្ចអួតម៉ាភ្លែតឬយកទៅបង់អោយក្រសួងហិរញ្ញវត្ថុ? ។នេះបានអាចហៅថាពុករលួយដល់ឆ្អឹង ហើយចាំតែមើលទៅក្មួយ បើគាត់មិនយកផ្លូវធើតូបជួលយកលុយញាត់ហោប៉ៅមិនបានយ៉ាងតិចមួយឆ្នាំ ម៉េចនឹងស្កប់ បើរហូតមកថ្ងៃនេះមិនទាន់ធើអីបានផងនឹង តើឆ្នាំណា?


ខ្ញុំកោតតែគាត់ពូកែគឹតមែន! លោកហតវ៉ាន់ធី ចេះរកនឹកឃើញល្បិចពុករលួយខ្លាំងហ្មង! ។ខ្ញុំគឹតអត់ដល់ សោះ ទើបតែឮគេថ្ងូរគ្រប់គ្នាទើបភ្លឺភ្នែក ។ បុរសដដែលបន្តថា៖លោភលន់ដល់ម្លឹងហ្ន៎!! បើមួយខែសុីផុយxxxxxx$ ។ ឥឡូវស្រាប់តែ បែកធ្លាយរឿងសម្អុយៗជាច្រើនទៀតផងពាក់ពន្ធ័នឹងលុយចំណូលយ៉ាងច្រើនមហាសាលក្និងមួយខែៗរបស់ផ្សារអូរឬស្សី ដែលជារបស់ផ្សារអូរឬស្សីមានដូចជា
១/-ថ្លៃយាមការពារតូបមួយខែតូប១បង់៥$តាមថ្ងៃកំណត់និងតាមមណ្ឌល សរុបស្មើរនឹងជាងxxxxxx$
២/-ផ្លៃភាសុីម្ចាស់តូបនីមួយៗត្រូវបង់៣០០រៀលបើគឹតជាមធ្យម២៥០រៀលសរុបមួយខែស្មើនឹងជាងxxx xxx xxxរៀល។
៣/-ចំណូល -ពីបេនឡានខាងត្បូងផ្សារ -ផ្សារក្រមួនខាងលិច ចំណតឡានលើដំបូល ចំណតផ្ញើរម៉ូតូលើផ្សារ,ក្រោមផ្សារមិនតិចជាងxxx xxx xxxរៀលទៀត។
៤/-ចំណូលផ្សេងៗទៀត ប្រមូលបានមិនក្រោមxxលានរៀលដែរ
ប្រធានផ្សារនេះមុនៗល្បីថាធ្លាប់តែប្រមូលបានសរុបជិតxxxxលានរៀលរៀងរាល់ខែ។ឥឡូវប្រធានថ្មីកំពុងស្អុយមកក្រៅថា មានការលួចកឹបកេងលុយ និងធ្វើអោយបាត់លុយចំណូលផ្សារអូរឬស្សីទៀតផង។ប៉ុន្តែរឿងបាត់លុយ និងកិបកេងលុយចំណូលផ្សារនេះ គ្រាន់តែល្បីជាពាក្យចចាមអារាម មិនទាន់យកជាផ្លូវការថាបាត់បង់ដោយលួចឬ ដោយពុករលួយ ពិតប្រាកដបែបណា?ឬប៉ុន្មាននៅឡើយទេ? យ៉ាងណានិងព្យាយាមទាក់ទងសុំការបកស្រាយពីលោកប្រធានផ្សារអូឬស្សីបន្ថែមជូនទៀត។
លោកហត វ៉ាន់ធី នៅមិនអាចសុំពន្យល់ រាល់ការលើកឡើងខាងលើបានទេ កាលពីព្រឹកមិញ ដោយទួូរសព្ទ័លោកពុំមានសេវា សម្រាប់សុំទាក់ទងពន្យល់បាន។ តែយើងនឹងព្យាយាមរងចាំបកស្រាយជូនមហាជនជ្រាបជានិច្ចរឿងធ្វើតូប១៧០តូបកណ្តាលផ្លូវ១១១នេះជួលអោយអាជីវករដែលមានតូបលក់រួចក្រោមហេតុផលជួសជុលនេះវាយ៉ាងម៉េចខ្លះ៕