
បើកសង្វៀនបញ្ជល់មាន់សេះសរឡើងវិញ ផ្អើលអស់អ្នកកាសែត តែមិនផ្អើលអាជ្ញាធរសោះឡើយ!
ភ្នំពេញ៖ សង្វៀនជល់មាន់សេះសរ នៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចាប់ផ្តើមបើកឡើងវិញ
បន្ទាប់ពីបានបិទអស់រយះពេលជាច្រើនខែ ក្រោមកណ្តាប់ដៃដែករបស់លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ
បញ្ជាផ្ទាល់ទៅ លោកវរសេនីយ៍ត្រី ឯម ភារី មេប៉ុស្តិ៍ស្ទឹងមានទី៣ សង្កាត់ស្ទឹងមានជ័យ៣។
ដោយឡែកយើងសង្កេតឃើញថាសង្វៀនមួយនេះ បើក បិទ ៗ បង្រ្កាបមិនចេះឈប់មិនចេះឈរ មុខសញ្ញាដដែលៗ ទីតាំងលេងដដែលៗ
ហេតុអ្វីនៅតែបង្រ្កាបរហូត ចេះធុញដែរទេរឺ?
តាមការកត់សម្គាល់ពីប្រជាពលរដ្ឋបានឲ្យដឹងថា សង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងរបស់ឈ្មោះ ម៉ាប់ និងយាយម៉ៅ នៅផ្លូវសេះស ត្រូវបានសមត្ថកិច្ចបង្ក្រាបម្តងរួចមកហើយកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ដោយឃាត់ខ្លួនមនុស្សជាច្រើននាក់ផងដែរ។
សូមជម្រាបថាលោកឃួង ស្រេងបានប្រាប់ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៩នេះថា«ខ្ញុំបានដាក់ផែនការនេះឲ្យស្នងការរាជធានីភ្នំពេញ ចុះធ្វើការស្រាវជ្រាវហើយឈានទៅដល់ការបង្ក្រាបល្បែងក្នុងរាជធានីភ្នំពេញ តែម្ដងពីព្រោះវាដូចជាគគ្រឹកគគ្រេងពេក ហើយខ្ញុំនឹងបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពលើរឿងនេះផងដែរ»។
ដូច្នេះ បទបញ្ជារបស់អភិបាលរាជធានី ភ្នំពេញថ្មីបានប្រកាសក្ដែងៗថា លុបបំបាត់ឱ្យអស់នៅ ល្បែងស៊ីសងទាំង១២ខណ្ឌ ប៉ុន្តែប្រសាសន៍នេះ ហាក់បីសាបដូចទឹកទន្លេខណៈដែលទីតាំងសង្វៀនជល់មាន់ដ៏ធំមួយកន្លែង បានបើកដំណើរការឡើងវិញ ជាធម្មតា។
កន្លងមកសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទ ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមាន ការយោគយល់ឡើយមិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះទៀតលោកឃួងស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានប្ដេជ្ញា និងដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ឲ្យលោកអភិបាល និងលោកអធិការខណ្ឌទាំង១២ត្រូវតែទប់ស្កាត់និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ ដូចគ្នាផងដែរដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្តិភាព៩ ចំណុចជូនប្រជាពលរដ្ឋ។
បើយោងតាម ហ្វេសប៊ុក របស់ឧត្តមសេនីយ៍ឯកស ថេតបានសសេរបង្ហោះកាលពីកន្លងទៅថា«ខ្ញុំបាទ ស ថេតជាអគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញបានសង្កេតឃើញថា កន្លងទៅករណីបង្រ្កាបទូរហ្គេមបាញ់ត្រី បានធ្វើហើយ។ ប៉ុន្តែកើតឡើងវិញជារឿយៗ។ដូច្នេះចាប់ពីថ្ងៃនេះតទៅ ខ្ញុំដាក់បទបញ្ជាគ្រប់ខណ្ឌអោយបង្រ្កាបអោយអស់ ព្រមទាំងតាមដានតើករណីនេះ នឹងកើតឡើងទៀតឬទេ?បើកើតទៀតតើនរណាជាអនុញ្ញាតអោយបើកវិញ?ខ្ញុំសង្ឃឹមថាគ្រប់ភាគីទាំងអស់នឹងសហការជាមួយខ្ញុំ ដើម្បីលុបបំបាត់រាល់បទល្មើស បញ្ហាគ្រឿងញៀន បញ្ហាឆក់ប្លន់ និងក្មេងទំនើងដែលកើតចេញពីកន្លែងដែលមានហ្គេមបាញ់ត្រី។ រួមគ្នាដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់ល្អសម្រាប់រាជធានីភ្នំពេញ!!»៕