ដង្កូវដុះចេញពីសាច់! រឿងអាស្រូវ ស្អុយរលួយរបស់លោកមេភូមិព្រះប្រសប់ ឈ្មោះ ហ៊ុន អួន ត្រូវលាតត្រដាងនៅថ្ងៃនេះ(ភាគ១)

ខេត្តកណ្តាល: លោក ហ៊ុន អួន ជាមេភូមិព្រះប្រសប់ ចាស់ខែជាងគេ នៅក្នុងឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយក៏ជាមេភូមិដែលមានរឿងអាស្រូវ ស្អុយរលួយ គៀបសង្កត់ផ្លូវចិត្តពលរដ្ឋ រហូតដល់បក្សប្រជាជន ចាញ់សន្លឹកឆ្នោតក្នុងភូមិ ឃុំផងដែរ។

ជាក់ស្តែង រឿង១ដែលយើងទាំងអស់គ្នាមិនគួរមើលរំលងនាពេលថ្មីៗនេះគឺថា ការបំពាក់ប្រព័ន្ធបំភ្លឺផ្លូវ ប្រើភ្លើងសូឡាតាមដងផ្លូវសាធារណៈ ក្នុងឃុំ ព្រះប្រសប់ ដែលជាគម្រោងសប្បុរសជន ត្រូវបានលោក ហ៊ុន អួន ដែលត្រូវជាមេភូមិ យកលេស ដើរគៀបសង្កត់ប្រជាពលរដ្ឋ១បង្គោល ១០០ដុល្លា និងផ្ទះខ្លះ១២០ដុល្លា ជាថ្នូរនឹងការដាក់ដាំបង្កោលបំភ្លឺផ្លូវនៅមុខផ្ទះ។ ប៉ុន្តែពលរដ្ឋ មិនបានអោយលុយនោះទេ ដោយគាត់បានត្អួញត្អែរថា សម័យកូវីដនេះ រកតែលុយទិញអង្ករ មិនបានផង នៅអោយចំនាយថ្លៃបំពាក់ភ្លើងមុខផ្ទះទៀត តើពេលបង់លុយថ្លៃបង្គោលភ្លើងហើយបានស៊ីមែនទេ?

ប្រភពពីប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបាន បង្ហើបរឿងអាស្រូវផ្សេងទៀតថា លោក អួន បានលួចលក់ ផ្លូវខ្នងប្រឡាយ និងប្រលាយប្រវែង ជាង១គីឡូម៉ែត្រ អោយទៅថៅកែឡ នៅចំការស្រូវ ក្នុងភូមិ ចំណែកត្រពាំងផ្សេងៗក៏បាត់បង់ផងដែរ មិនដឹងដោយសារអ្វី? គាត់បន្តថា ពីមុន ពេលមានភ្លៀងធ្លាក់ធំៗ ម្តងៗ ដំណាំរបស់គាត់មិនរលួយទេ ប៉ុន្តែពេលនេះ សូម្បីតែ ដើមចេក ដើមស្វាយក៏ងាប់អស់ដែរ ដោយសារគ្មានប្រលាយសំរាប់បង្ហូរទឹកចេញ។

និយាយមិនបានប៉ុន្មានផង ស្រាប់តែពលរដ្ឋម្នាក់ទៀត បានបន្ថែមរឿង អាស្រូវមួយ១ថា មេភូមិ១នេះ ចូលចិត្តស៊ីលុយខ្លាំងណាស់​ពេលដែលគាត់ចុះវាស់វែងម្តងៗ ត្រូវមានទ្រនាប់ដៃ យ៉ាងតិច ៥០ដុល្លាបានគាត់ព្រមទៅ​បើមិនបានលុយទេ គាត់រកលេសនេះ រកលេសនោះ និយាយរួម
គឺរវុលរហូត ដែលការងារខ្លះ គាត់ពន្យាពេលដល់ជាង១សប្តាហ៍ក៏មាន ប៉ុន្តែបើបានលុយវិញ គាត់ចុះភ្លេត មិនដល់ពេល១ម៉ោងផង។ ចំណែកពលរដ្ឋដែលលក់ដី នៅពេលខ្វះខាតក្នុងគ្រួសារ លោកហ៊ុន អួនមិនបានយកចិត្តទុកដាក់នោះទេ​ហើយថែមទាំងព្យាយាមរកលេសដើម្បីយក
កម្រៃជើងសារ ជាថ្នូនឹងការបោះត្រា និងស៊ីញ៉េរបស់លោក។

ពលរដ្ឋចោទសួរថា តើនេះជាមេភូមិល្អដែលឬទេ ខណៈពេល គណពង្រឹងឃុំព្រះប្រសប់ដែលមានឯកឧត្តម ហាវ រតនៈ ជាប្រធាន ព្យាយាមថ្ពក់យកបេះដូងពលរដ្ឋ បែរជាត្រូវបំផ្លាញដោយសារមេភូមិ១រូបនេះ ដែលនេះអាចជះឥទ្ធិពលដល់ពលរដ្ឋផ្សេងៗមិនសប្បាយចិត្ត ដូចពាក្យចាស់លោកពោលថា ក្អែក១ ក្អែក១០ ។

សូមបញ្ជាក់ផងដែរថា ប៉ុន្មានខែមុននេះ មានការបោះឆ្នោត ជ្រើសប្រធានបក្សភូមិ ព្រែកតាទន់ផងដែរ។

សូមឯកឧត្តម ហាវ រតនៈ ប្រធានគណៈពង្រឹងគណបក្សប្រជាជនកម្ពុជា ប្រចាំឃុំព្រះប្រសប់ មេត្តាជ្រាបជាព័ត៌មាន។