
បើក បិទ បើក បិទ ហ្គេមបាញ់ត្រី ជាសិទ្ធអំណាចអាជ្ញាធរ, អ្នកកាសែតផ្សាយជាសិទ្ធរបស់អ្នកព័ត៌មាន! មិនបង្រាបអត់ទៅ!!
ភ្នំពេញ៖ ច្បាស់ណាស់ ថាលោក ថេង សុថុល មិនដល់ថ្នាក់ធ្វើថោកប្រមូលលុយពីការបើកដៃ អោយមេល្បែងលេងល្បែងហ្គេមបាញ់ត្រី ក្នុងខណ្ឌដែលលោកគ្រប់គ្រងអោយខូចក្រេឌីតនោះទេ។ ក៏ប៉ុន្តែការងើយមើលខ្ពស់ពេក មើលឆ្ងាយពេកមិនអាចឃើញអាក្រោមក្លៀកធ្វើអី ហាក់ដូចជា កំពុងបើកដៃអោយថ្នាក់ក្រោមធ្វើតាមចិត្តរហូតផ្គើនបញ្ជា ចៅហ្វាយក្រុង ផ្គើនគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពដែរ ជាក់ស្ដែងអោយក្រឡែតមិនអាចប្រកែកបាន ក្នុងខណ្ឌចំការមន បើកល្បែងហ្គេមបាញ់ត្រីលេងសេរីក្នុង “មណ្ឌលកំសាន្តអធិរាជ “ ២៤ម៉ោងលើ២៤ម៉ោង រាល់ថ្ងៃ។
គួរបញ្ជាក់ថា៖ ទីតាំងមួយកន្លែងបើកលេងល្បែងហ្គេមបាញ់ត្រី ទទួលអតិថិជនទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យនេះ ត្រូវបានអាជ្ញាធរបង្ក្រាបម្ដងរួចហើយតែពេលឥឡូវនេះបើកលេងយ៉ាងរលូនដដែលនទីតាំងបង្កប់ហ្គេមបាញ់ត្រីខុសច្បាប់នោះគឺស្ថិតនៅក្នុង “មណ្ឌលកំសាន្តអធិរាជ” សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជាអាទិភាព នូវការបង្ក្រាបល្បែងសុីសងក្នុងមូលដ្ឋាន ដែលជាប្រភពនាំដល់សីលធ៌មសង្គម និងសុវត្ថិភាពសង្គម ហើយក្រសួងមហាផ្ទៃបានដាក់នូវគោលនយោ
បាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។ តែឥឡូវគោលនយោបាយនេះសាបដូចទឹកមាត់ខ្យងបាត់។
យោងមាត្រា ៥នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ បានចែងថា អ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវប្រឈនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ ។
ច្បាប់នេះកំពុងក្លាយជាកូនជញ្ជីងដាក់នៅថាសម្ខាងដើម្បីថ្លឹងលុយពីមេបនល្បែងទៅហើយ។
យោងតាម លោក ឃួង ស្រេង បានសន្យាថា នឹងលុបបំបាត់ឲ្យអស់នូវល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រីអោយអស់នៅក្នុងរាជធានីភ្នំពេញ ដោយសារតែល្បែងទាំងនេះ ធ្វើអោយក្មេងៗសិស្សានុសិស្សគេចសាលារៀន ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានមនុស្សដែលជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិ កាលពីព្រឹកថ្ងៃទី០១ វិច្ឆិកា ២០១៩ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ នៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌ ទួលគោក ។តែល្បែងក្នុងក្រុងកំពុងមានក្រាហ្វិកចង្អុលដល់លេខ៧៩០ទីតាំងទៅហើយបង្ក្រាបតែផេះ!!!។
តើលោក ថេង សុថុល នៅតែមុខក្រាសមិនបង្ក្រាបទេ?ចំណែកឯ ឯកឧត្តមចៅហ្វាយក្រុងតើគួរចាត់ការលើកតម្លៃនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ដែលចេញពីមាត់ឯកឧត្តមដែរទេទានអ្នកកាសែតប្រាប់ទីតាំងគឺនៅ”មណ្ឌលកំសាន្តអធិរាជ”ក្នុងខណ្ឌចំការមនបាទ!៕