លោក ហែម ដារិទ្ធិ មិនដល់ថ្នាក់ធ្វើថោកប្រមូលលុយពីការបើកដៃ អោយមេល្បែងលក់ឆ្នោតវៀតណាមខុសច្បាប់នោះទេ!

ភ្នំពេញ៖ គេដឹងច្បាស់ហើយថាលោក ហែម ដារិទ្ធិ មិនដល់ថ្នាក់ធ្វើថោកប្រមូលលុយពីការបើកដៃ អោយមេល្បែងលក់ឆ្នោតវៀតណាមខុសច្បាប់ ក្នុងខណ្ឌដែលលោកគ្រប់គ្រងអោយខូចក្រេឌីតនោះទេ។ក៏ប៉ុន្តែការងើយមើលខ្ពស់ពេក មើលឆ្ងាយពេកមិនអាចឃើញអាក្រោមក្លៀកធ្វើអីនោះទេ ហាក់ដូចជាកំពុងបើកដៃអោយថ្នាក់ក្រោមធ្វើតាមចិត្តរហូតផ្គើនបញ្ជាចៅហ្វាយក្រុងផ្គើនគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពដែរ ជាក់ស្ដែងអោយក្រឡែតមិនអាចប្រកែកបាន ក្នុងខណ្ឌពោធិ៍សែនជ័យ បើកល្បែងឆ្នោតវៀតណាមពេញទឹកដីខណ្ឌ ។
គួរបញ្ជាក់ថា៖ទីតាំងមួយកន្លែងបើកលក់ឆ្នោតខ្មែរបង្កប់ឆ្នោតវៀតណាម ទទួលអតិថិជនទាំងតូចទាំងធំយ៉ាងអាណាធិបតេយ្យ ទោះបីជាមានអ្នកសារព័ត៌មានចុះផ្សាយយ៉ាងណាក៏ដោយក៍ផ្ទះលក់ឆ្នោតមួយនេះបើកលេងយ៉ាងរលូនដដែល កាលពីប៉ុន្មានខែមុនគេឃើញផ្ទះនេះមានរឿងវ៉ៃគ្នាជាមួយអ្នកសារព័ត៌មានម្ដងរួចទៅហើយ តែអាជ្ញាធរមិនចុះបង្ក្រាបទេ តើអាជ្ញាធរមួយណានៅពីក្រោយខ្នងផ្ទះកត់ឆ្នោតនេះ លោក អភិបាលខណ្ឌឬលោកអធិការខណ្ឌ? បានជាមិនបង្ក្រាបសោះ ទីតាំងកត់ឆ្នោតនេះ ស្ថិតនៅក្បែផ្សារឯករាជ្យ១ ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ ទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជាអាទិភាព នូវការបង្ក្រាបល្បែងសុីសងក្នុងមូលដ្ឋាន ដែលជាប្រភពនាំដល់សីលធ៌មសង្គម និងសុវត្ថិភាពសង្គម ហើយក្រសួងមហាផ្ទៃបានដាក់នូវគោលនយោ
បាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។តែឥឡូវគោលនយោបាយនេះសាបដូចទឹកមាត់ខ្យងបាត់។
យោងមាត្រា ៥នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ បានចែងថា អ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវប្រឈនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ ។ ច្បាប់នេះកំពុងក្លាយជាកូនជញ្ជីងដាក់នៅថាសម្ខាងដើម្បីថ្លឹងលុយពីមេបនល្បែងទៅហើយ។
យោងតាម លោក ឃួង ស្រេង បានសន្យាថា នឹងលុបបំបាត់ឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទ អោយអស់នៅក្នុងរាជធានីភ្នំពេញ ដោយសារតែល្បែងទាំងនេះ ធ្វើឲ្យមានអំពើហិង្សាក្នុងគ្រួសារ អំពើអាណាចារ គ្រឿងញៀន ចោរលួច ចោឆក់ចោរប្លន់ និងអំពើឃាតកម្មជាដើម។ កាលពីព្រឹកថ្ងៃទី០១ វិច្ឆិកា ២០១៩ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ នៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកលោកអភិបាលក្រុងឃួងស្រេងបានដាក់បទបញ្ជាឲ្យអភិបាលខណ្ឌទាំង ១៤ កម្ចាត់ឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទបើមាននៅក្នុងទឹកដីណា អាជ្ញាធរក្នុងទឹកដីនោះ ជាអ្នកទទួលខុសត្រូវ តែល្បែងក្នុងក្រុងកំពុងមានក្រាហ្វិកចង្អុលដល់លេខ៧៩០ទីតាំងទៅហើយបង្ក្រាបតែផេះ!!!។
តើលោក ហែម ដារិទ្ធិ នៅតែមុខក្រាសមិនបង្ក្រាបទេឬ? ចំណែកឯ ឯកឧត្តមចៅហ្វាយក្រុងតើគួរចាត់ការលើកតម្លៃនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ដែលចេញពីមាត់ឯកឧត្តមដែរទេទាន អ្នកកាសែតប្រាប់ទីតាំងហើយគឺនៅ”ក្បែរផ្សារឯករាជ្យទី១ភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបាទ!៕