ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋក្នុងស្រុកចិត្របុរី

ខេត្តក្រចេះ ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ខេត្តក្រចេះ។ ជាក់ស្តែងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានអញ្ជេីញដឹកនាំសមាជិកក្រុមការងារ និងកងកម្លាំងទាំងបីប្រភេទចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ចំនួន៣ភូមិ គឺភូមិភ្នំដែកភ្លេីង ភូមិត្រពាំងទ្រាំង និងឃុំចង្រ្កង់ ក្នុងស្រុកចិត្របុរី។

ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនាពេលនេះ ឯកឧត្តម ក៏ពាំនាំនូវការផ្តាំផ្ញេីនូវការសួរសុខទុក្ខពីសំណាក់មុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល ជាមគ្គុទេស្ទដ៏ឆ្នេីម ក្នុងការរកសុខសន្តិភាពជូនជាតិ និងជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ហេីយសម្តេចទាំងទ្វេបានស្វែងយល់ពីជីវភាព និងការរស់នៅ និងសុខទុក្ខរបស់បងប្អូននៅគ្រប់ច្រកល្ហកដោយមិនគិតពីនិន្នាការអី្វឡេីយ អ្វីដែលសំខាន់គឺជួយសង្រ្គោះប្រជាពលរដ្ឋដែលជួបនូវការលំបាក និងជនទីទាល់ដែលគ្មានទីពឹង។

ឯកឧត្តម ព្រុំ សុខ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយេីងត្រូវចេះ ឆ្លៀតដំណាំគួបផ្សំនៅជុំវិញផ្ទះ និងចេះចិញ្ចឹមគោ ជ្រូក មាន់ ទា សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារផង និងអាលក់ទៅទីផ្សារផង ដេីម្បីជីវភាពគ្រួសារយេីងមានលំហ្នឹង។ ទន្ទឹមនោះត្រូវចេះមានទម្លាប់រស់នៅស្អាត មានអនាម័យ ចេះថែទាំសុខភាពឲ្យបានល្អ ត្រូវសម្អាតលំនៅដ្ឋានឲ្យបានស្អាត ជៀសវាងឆ្លងនូវជំងឺផ្សេងៗ។

ឯកឧត្តមបន្តថា កាលណាយេីងមានជំងឺហេីយ យេីង ខាតបង់គ្រប់យ៉ាង ដូច្នេះ សូមបងប្អូន ប្រកាន់ខ្ជាប់នូវសុខភាព អនាម័យឲ្យបានជាប្រចាំ។ ពិសេសត្រូវលាងដៃនឹងសាប៊ូ ឬអាល់កុល និងជែលឲ្យបានជាប្រចាំ ពេលចេញដំណេីរទៅណាម្តងៗ ត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ហេីយមិនត្រូវចូលរួមក្នុងចំណោមមានហ្វូងមនុស្សច្រេីននោះទេ។ ការបែបនេះបងប្អូនការពារបាននូវការរីករាលដាល និងការចម្លងនៃជំងឺកូវីដ១៩៕