ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្នមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាន ដឹកនាំប្រតិភូក្រសួង អញ្ចើញបើកការដ្នានជួសជុលស្ដារឡើងវិញ ផ្លូវជនបទសម្រាប់ ទូទាំងខេត្តពោធិសាត់

ខេត្តពោធិសាត់៖នៅព្រឹកថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញបើកការដ្ឋានជួសជុលស្ដារឡើងវិញផ្លូវជនបទសម្រាប់ទូទាំងខេត្តពោធិ៍សាត់ បន្ទាប់ពីបានទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមកថ្មីៗនេះ ដើម្បីតភ្ជាប់ និងកែលម្អផ្លូវឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍បានឡើងវិញ ជាពិសេសសម្រាប់ការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃរាជរដ្ឋាភិបាលកម្ពុជា និងផ្លូវអាទិភាពមួយចំនួនទៀតដែលតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍ជនបទ។

ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រុមអ្នកបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។