
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ចើញជាអធិបតីក្នុងពិធីប្រគល់ និង ទទួលសម្ភារៈសម្រាប់ជន មាន ពិការភាព ដែលប៉ះពាល់ដោយសារជំនន់ ចំនួន ៤០០ គ្រួសារ នៅក្រុងច្បារមន
ថ្ងៃចេញផ្សាយៈ November 17, 2020
ខេត្តកំពង់ស្ពឺ៖នៅព្រឹកថ្ងៃអង្គារ៍ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងែ១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និង ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលសម្ភារៈសម្រាប់ជនមានពិការភាពដែលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ចំនួន ៤០០គ្រួសារ រៀបចំធ្វើឡើងនៅក្នុងវត្តមុនីរង្សីរតនារាម(វត្តម្រុំខាងជើង) ស្ថិតនៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ៕