ឧកញ៉ា គិត ធាង ថៅកែក្លឹបកំសាន្តដែល​ជាប់ចោទ​ក្នុង​សំណុំរឿង​ចែកចាយជួញដូរគ្រឿងញៀន​ជិត​៣០គីឡូក្រាម​ត្រូវ​បាន​សាលាឧទ្ធរណ៍សម្រេច​ដោះលែង​កាល​ពី​ដើម​សប្តាហ៍​នេះ​។ fcjot

ឧកញ៉ា គិត ធាង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសឲ្យលោកជាប់ពន្ធនាគាររយៈពេលឆ្នាំ ពីបទចាត់ចែងសម្របសម្រួលឲ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងសមគំនិត ពាក់ព័ន្ធករណីគគ្រឿងញៀនជិត៣០គីឡូក្រាមមានអាវុធខុសច្បាប់នៅក្នុងក្លឹបកម្សាន្តរបស់ខ្លួននោះ ទើបតែត្រូវបានតុលាការជាន់ខ្ពស់ សម្រេចដោះលែងដោយស្ងាត់ៗ

ប្រភពដែលគួរឲ្យទុកចិត្ត បានទម្លាយនៅថ្ងៃទី១៥ឧសភាថា សាលាឧទ្ធរណ៍ បានសម្រេចកាត់ទោសតម្រឹមដោយឲ្យលោក គិត ធាង អនុវត្តទោសរយៈពេលតែឆ្នាំប៉ុណ្ណោះ ចំណែកទោសនៅសល់ ត្រូវព្យួរជាធម្មតា

លើកលែងតែឧក៉ញាគិតធាងដែលមានលុយនិងជាសាច់ញាតិលោកឧកញ៉ាគិតម៉េងប្រធានក្រមហ៊ុនរ៉ូយ៉ាលគ្រុបចេញសម្រាប់ជនជាប់ចោទប្រមាណ ៣០នាក់ផ្សេងទៀតក្នុងនោះមានចិន៦នាក់ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងជាមួយលោក គិត ធាង ដែរនោះ មិនត្រូវបានដោះលែងនោះទេគឺនៅទុកតាមអនុសាសន៍សម្តេចនាយករដ្ឋមន្ត្រីដែលប្រកាសថាមិនឲ្យមានការដោះលែងអ្នកណាម្នាក់ពេលបង្ក្រាបដំបូង។

សមត្ថកិច្ច បានចាប់ឃុំខ្លួនលោក គិត ធាង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ បន្ទាប់មក កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសឲ្យលោក គិតធាង ជាប់ពន្ធនាគាររយៈពេលឆ្នាំ ពីបទចាត់ចែងសម្របសម្រួលឲ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងសមគំនិតពាក់ព័ន្ធ ករណីគ្រឿងញៀនជិត៥០ (៤៩,៤៤)​គីឡូក្រាមក្រោមមកថាមានប្រមាណ៣០គីឡូវិញ ដែលសមត្ថកិច្ចនគរបាលរាធានីភ្នំពេញក្រោមបញ្ជាលោកសថេតឆ្មក់ចូលបង្ក្រាបបាននៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់កាលពីដើមឆ្នាំ២០១០។សូមជម្រាបថាករណីយ៍គ្រឿងញៀននេះដែរបើនៅប្រទេសជិតខាងយើងកុំថាឡើយដល់៣០ឬ៥០គីឡូត្រឹមតែ២គីឡូគេព្យួករបាត់ហើយ។ជាក់ស្តែងស្ត្រីខ្មែរត្រូវតុលាការវៀតណាមកាត់ទោសប្រហារជីតវិតព្រោះតែកាន់គ្រឿងញៀនឲ្យគេប្រមាណ២គីឡូពីស្រុកខ្មែរចូលវៀតណាម៕សូមរងចាំអានភាគបន្ត