លោកផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន«កាំកុងត្រូល»ដែលបច្ចុប្បន្នហៅថាក,ប,បឬហៅថា«អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ» ត្រូវមន្ត្រីក្រួងពាណិជ្ជកម្មជាច្រើននាក់ ចោទ

ថាកំពុងប្រព្រឹត្តអំពើពុករលួយកឹបកេងលុយជាតិអស់រាប់សែនដុល្លារ ដោយមិនកោតញញើតច្បាប់របស់រដ្ឋឬមិនខ្លាចច្បាប់ប្រឆាំងអំពើពុករលួយឡើយដោយសារមានលោករដ្ឋមន្ត្រី ប៉ាន សូរសក្ត័ជាអ្នកកាងការពារនិងជាខ្នងបង្អែក។បើទោះជាលោកប្រព្រឹត្តពុករលួយដោយបើកចំហរយ៉ាងណាក៏ដោយក៏គ្នាននរណាហ៊ានចាប់ទោសអូសដំណើរដែរ ប្រភពអោយដឹងថា រឿងពុករលួយទាំងឡាយនោះមានដូចជា៖

ល្បីថាលោកផាន អូន ក្តោបក្តាប់អគ្គនាយក

ដ្ឋានកាពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ តាមរបៀផ្តាច់ការ និង ផ្តាច់មុខ ដោយគ្មានតម្លាភាព ចងជាបណ្តាញបក្ខពួកនិយមដើម្បីងាយស្រួលនាំគ្នាប្រព្រឹត្តអំពើពុករលួយនិងបានកឹបកេងលុយជាតិនិងលុយបានពីសេវាផ្សេងៗប្រចាំខែយ៉ាងគគ្លើន។ប្រភពបញ្ជាក់ថា៖ជាក់ស្តែងលោកផាន អូន បានដកប្រធានការិយាល័យគណនេយ្យនិងហិរញ្ញវត្ថុចាស់ចោលដូចដកស្ពៃ ដើម្បីកុំអោយទើសដៃជើងក្នុងការរៀបចំកមរូមេឯកសារពុករលួយ ដោយដាក់លោក សុផាន ឌឿ ដែលត្រូវជាប្អូនបង្កើតខ្លួនមកជំនួសវិញ។

លោកផាន អូនបានលើកគម្រោង ស្នើសុំលុយទិញសម្ភារៈសម្រាប់ផ្គត់ផ្គង់មន្ទីរពិសោធរបស់អគ្គនាយកដ្ឋាន ដោយបំប៉ោងចំណាយតម្លៃដល់ទៅរាប់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។

លោកផាន អូនបានលើកគម្រោងសាងសង់មន្ទីរពិសោធខ្នាតតូច សម្រាប់បណ្តារាជធានី,ខេត្តដោយបំប៉ោងចំណាយអស់តម្លៃរហូតដល់ជិត២០មុឺនដុល្លារក្នុងមួយកន្លែងៗ តែតាមការពិត ការចំណាយសាងសង់ជាក់ស្តែងមួយកន្លែងៗអស់មិនដល់ប្រាំមុឺនដុល្លារផង។

លោកផានអូននិងបក្ខពួកមួយចំនួនក៏បានគប់គឹតគ្នា លើកគម្រោងទិញរថយន្តសម្រាប់ចេញប្រតិបត្តិការនិងទិញរថយន្តមន្ទីរពិសោធចល័តដោយបំបោងចំណាយលើសពីតម្លៃពិត ថ្លៃកប់ពពកហើយស្នើដកលុយរាប់លានដុល្លារដើម្បីទិញរថយន្តទាំងនោះ។ការបំប៉ោងដែលមានតម្លៃយ៉ាងខ្ពស់ដល់ទៅជាងពាក់កណ្តាលនៃតម្លៃរថយន្តមួយគ្រឿងៗនោះជាការលួចលុយជាតិយ៉ាងសម្បើមដែលមេដឹកនាំកាំកុងត្រូលមុនមិនហ៊ានឡើយ។

លោកផាន អូនកឹបកេងលុយកម្រៃដែលនាយកដ្ឋានបានពីសេវាផ្សេងៗប្រចាំខែ។កម្រៃទាំងនោះមានគោលការណ៍ពីរាជរដ្ឋាភិបាលដើម្បីចែកជូនលើកទឹកបុគ្គលឹកម្នាក់ៗ ដែលក្នុងមួយខែៗបុគ្គលឹកម្នាក់ៗ តែងតែទទួលបានប្រមាណជា៥០មុឺនរៀលក្នុងអាណត្តិលោកម៉ក់ ពេជ្ជរិទ្ធិ តែត្រូវលោកផានអូនកាត់យកមិនអាណិតមន្ត្រីសោះ ។គាត់បើកអោយតែម្នាក់២៥មុឺនរៀលប៉ុណ្ណោះក្រោមលេសថា កាត់ទុកខ្លះសម្រាប់ប្រើប្រាស់ក្នុងនាយកដ្ឋាន។

អ្វីដែលគគ្លើនបំផុតមន្ត្រីជាច្រើននាក់នោះចោទថា ដោយសារមានអ្នកកាងអោយពុករលួយលោកផាន អូន បានគប់គឹតជាមួយប្រធាននាយកដ្ឋានរដ្ឋបាលក្រសួងពាណិជ្ជកម្ម ព្រមទាំងជាមួយប្រធាននាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុក្រសួងពាណិជ្ជកម្ម ដកលុយរាប់លានដុល្លារយកទៅទិញដីនិងធ្វើផ្ទះអស់តម្លៃជាង១លានដុល្លារសម្រាប់ធ្វើជាកាដូជូនលោករដ្ឋមន្ត្រី ដែលគាត់តែងតែអួតអាងថាលោករដ្ឋមន្ត្រីរូបនោះជាខ្នងបង្អែកការពារគាត់ទើបគាត់ប្រព្រឹត្តពុករលួយបានដោយរលូនមិនបាច់កោតក្រែងមន្ត្រីក្រោមឳវាទឬមន្ត្រីជាន់ខ្ពស់ឯទៀតណាទាំងអស់នោះ។

ការលើកឡើងដោយក្រុមមន្ត្រីនៅក្រសួងពាណិជ្ជកម្មនេះ ស្រដៀងគ្នានឹងការផ្សាយសារព័ត៌មានthe cambodia daily កន្លងមកដែរ ។គឺដោយសារតែពួកមន្ត្រីមើលឃើញថាលោកផាន អូន នឹងលោកសុផាន ឌឿដែលជាប្អូនបង្កើតរបស់លោក បានគប់គឹតគ្នា ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ពុំមានមន្ត្រីជាន់ខ្ពស់ ក្នុងស្ថាប័នក្រសួងពាណិជ្ជកម្មណាម្នាក់ធ្វើការរារាំងបាន ហើយអង្គភាពសវនក្មផ្ទៃក្នុងក្តី អធិការកិច្ចក្រសួងក្តី ឬអធិការកិច្ចរបស់ក្រសួងហិរញ្ញវត្ថុក្តី រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយផង ពុំមានអង្គភាពណាមួយ មករារាំងរំខានដល់អំពើពុករលួយលោកផាន អូនម្តងឡើយ។ ទើបពួកមន្ត្រីដែលឈឺចាប់ទម្លាយអោយអង្គភាពសារព័ត៌ជាច្រើនជួយផ្សព្វផ្សាយអោយដឹងដល់ប្រមុខរាជរដ្ឋាភិបាល អោយចាត់ការតែម្តង។

លោករដ្ឋមន្ត្រីប៉ាន សូរសក្ត័ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលក្រុមមន្ត្រីក្នុងក្រសួងក្រោមឳវាទលោក មានការសង្ស័យថាពាក់ពន្ធ័ថាធ្វើជាបង្អែកដល់ការប្រព្រឹត្តអំពើពុករលួយ របស់លោកផានអូន និងលោកសុផាន ឌឿ ព្រមទាំងប្រធាននាយកដ្ឋានរបស់ក្រសួងចំនួន២រូបទៀត ដែលសុទ្ធតែត្រូវមន្ត្រីជាច្រើននាក់ ចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយកឹបកេងបំផ្លាញលុយជាតិដែរនោះមិនអាចទាក់ទងសុំអត្ថាធិប្បាយបកស្រាយបំភ្លឺបានទេនៅថ្ងៃនេះ។

បើទោះជាមានការទម្លាយធោយដឹងថា មានការប្រព្រឹត្តនូវអំពើពុករលួយធ្ងន់ធ្ងរដល់កម្រឹត នៅក្នុងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំយ៉ាងណាក្តី ក៏មិនអាចកំណត់ថាមានការពិតកម្រឹតណានៅឡើយដែរ ហើយក៏មិនអាចកំណត់ថាគ្រាន់តែជាការទម្លាយសាច់រឿងអាស្រូវដើម្បីកាច់កុងគ្នា ដូចធ្លាប់តែកើតមានតាមមន្ទីរក្រសួងខ្លាញ់ៗដទៃនោះដែរ។

ទោះបែបណាក្តី កិត្តិយសជាមន្ត្រីរាជការជាន់ខ្ពស់ មានតម្លៃមិនអាចជាន់ឈ្លីបានឡើយ។ទើបយើងបានព្យាយាមជាច្រើនលើកសុំការបកស្រាយពីមន្ត្រីពាក់ពន្ធ័ ដើម្បីបំភ្លឺជូនមហាជនបានជ្រាបការពិតបន្ទាប់ពីទទួលបានព័ត៌មាននេះ។ប៉ុន្តែមកដល់ម៉ោងនេះនៅមិនទាន់ដឹងប្រាកដគ្រប់ជ្រុងជ្រោយឡើយ ដោយសារតែលោករដ្ឋមន្ត្រីប៉ាន សូរសក្ត័ លោកផាន អូន និងលោកសុផានឌឿ នៅតែមិនអាចទាក់ទងបំភ្លឺតាមទូរសព្ទ័បានទេកាលពីព្រឹកមិញ។

ជាធម្មតា«បើគ្មានសំរាមឆ្កែវាមិនជុះដាក់ទេហើយបើសិនជាគ្មានភ្លើងក៏គ្មានផ្សែង»ដែរ ។តែទោះមានការខកខានក្តី យើងនៅតែព្យាយាមរង់ចាំទទួលយកការបកស្រាយបំភ្លឺពីលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឬអ្នកនាំពាក្យនិងពីលោកផាន អូន និងលោកសុផានឌឿ ព្រមទាងពីគ្រប់មន្រ្តីពាក់ពន្ធ័ដើម្បីជម្រះមន្ទឹល និងសងភាពស្អាតស្អំជូនមន្ត្រីល្អវិញ ព្រមទាំងដើម្បីបំភ្លឺមហាជនបានជ្រាបជានិច្ច។ហើយក៏សង្ឃឹមថាប្រមុខរាជរដ្ឋាភិបាលនឹងបានជ្រាបព័តមាននេះ ហើយធ្វើការទប់ស្កាត់អំពើពុករលួយទាន់ពេល បើសិនជាមានពិតដូចការទម្លាយដោយមន្ត្រីរងគ្រោះខាងលើមែន៕ សូមអានភាគទី៣បន្ត