លោក គុណ ញឹម មេគយឲ្យលោក ឈុន សុភមង្គល បណ្តោយឲ្យលោក កែវ សារ៉ាត់ ប្រធានការិយាល័យច្រកទ្វារអន្តរជាតិជាំប្រព្រឹត្តអំពើពុករលួយយតាមអំពើចិត្ត! 11/02/2022. 0966635168/ 012841377/ 0966289168

ប្រភពស្និទ្ធនឹងលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ បានបង្ហើបឲ្យដឹងថាដោយសារអាងមានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងលោក គុណ ញឹម ជា

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទើបលោក ឈុន សុភមង្គល បណ្តោយឲ្យលោក កែវ សារ៉ាត់ ប្រធានការិយាល័យច្រកទ្វារអន្តរជាតិជាំ ប្រព្រឹត្តអំពើពុករលួយយ៉ាងត្រជាក់ចិត្ត។ លើសនេះទៅទៀតអំពើពុករលួយរបស់លោក កែវ សារ៉ាត់ អាចប្រព្រឹត្តទៅយ៉ាងពេញទំហឹងគឺមានកិច្ចសហការពីសំណាក់លោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ និងលោក ញិប ផល្លិកប្រធានក្រុមគយចល័តតំបន់៥ ប្រចាំប៉ុស្តិ៍ជជុះ នៅភូមិជើងភ្នំ។ ចំណែកមេៗគយនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រក្សាភាពស្ងៀមស្ងាត់មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់មេៗគយនៅខេត្តឧត្តរមានជ័យ នោះទេ។តាមប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិជាំស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ចាប់តាំងពីដើមខែមករា ឆ្នាំ២០២២ រហូតមកដល់ពេលនេះ គឺលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ បើកដៃឲ្យឈ្មួញសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់យ៉ាងគំហុកគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងថាការដែលឈ្មួញអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ទៅដល់គោលនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ គឺមានការសម្របសម្រួលពីលោក គួន សុភាពមេគយចល័តខេត្តឧត្តរមានជ័យ និងក្រុមគយចល័តផ្លូវជាតិលេខ៥ ប្រចាំប៉ុស្តិ៍ជជុះក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ផងដែរ។ ចំណែកលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ តែងតែសម្ងំស្ងាត់ឈឹងទុកឲ្យលោក កែវ សារ៉ាត់ ប្រធានការិយាល័យច្រកទ្វារអន្តរជាតិជាំ ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង។

មន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិជាំ បានឲ្យដឹងទៀតថា លោក កែវ សារ៉ាត់ តែងយកឈ្មោះលោក ឈុន សុភមង្គល ទន្ទេញជាប់មាត់ដើម្បីការពារទង្វើមិនប្រក្រតីរបស់ខ្លួនយ៉ាងសុខស្រួល។អំពើពុករលួយរបស់លោក កែវ សារ៉ាត់ ក្នុងការបើកដៃឲ្យឈ្មួញទាំងធំទាំងតូចនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ធ្វើឲ្យរដ្ឋត្រូវបាត់បង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ បញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរបើករំលងតទៅទៀតទេ ព្រោះបច្ចុប្បន្នមេៗគយក្នុងខេត្តឧត្តរមានជ័យ កំពុងរួមដៃគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងរលូន។មានតភាគទី02

Image.png

Image_1.png