ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០៥០
NTT
មាន​ការ​អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់ ​​បទ​ចោទ​ប្រឆាំង​អតីត​បុគ្គលិក​ អាស៊ី​សេរី
Mon,20 November 2017 (Time 02:12 PM)
ដោយ ៖ ntt168 (ចំនួនអ្នកអាន: 380នាក់)


Content image - Phnom Penh Post

លោក អ៊ួន ឈិន (​ស្តាំ​) និង​លោក​ យាង សុជាមេត្តា អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ត្រូវ​ចាប់​ឃុំ​។ រូបថត ហ្វេសប៊ុក

ភ្នំពេញៈ អ្នក​កាសែត​ ៦០ នាក់​មកពី​ស្ថាប័ន​ផ្សេង​គ្នា​ក្រុម​គ្រួសារ​ និង​មេធាវី​ការពារ​ក្តី​បាន​ធ្វើការ​អំពាវនាវ​សូម​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​ទម្លាក់​ចោល​នូវ​ការ​ចោទប្រកាន់​ពី​បទ​ «​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​បង្ក​ឲ្យ​មាន​ការ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​» ទៅ​លើ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី ២ រូប​ដោយ​អះអាង​ថា​ការ​ចោទប្រកាន់​នេះ «​អយុត្តិធម៌​» ​និង​បង្ក​ឲ្យ​មាន​ភាព​ភ័យខ្លាច​ដល់​អ្នក​សារព័ត៌មាន​ដែល​កំពុង​បំពេញ​វិជ្ជាជីវៈ និង​ធ្វើឲ្យ​សេរីភាព​សារព័ត៌មាន​ធ្លាក់​ចុះ​។

អតីត​បុគ្គលិក​របស់​វិទ្យុ​អាស៊ីសេរី ២ រូប​គឺ​លោក អ៊ួន ឈិន និង​លោក​ យាង សុជាមេត្តា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​នៅ​សណ្ឋាគារ​ម៉ារឌី​ក្បែរ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ ២ ខណ្ឌ​ចំការមន កាលពី​វេលា​ម៉ោង​ជាង ៦ ​ល្ងាច​ថ្ងៃ​ទី ១៤ ​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៧ ក្រោម​បទ​សង្ស័យ​ដំឡើង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហើយ​ផលិត​ព័ត៌មាន​ផ្ញើ​ទៅ​ឲ្យ​វិទ្យុ​អាស៊ីសេរី នៅ​ទីក្រុង​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក​។

កាលពី​ថ្ងៃ​សៅរ៍​ទី​ ១៨ ខែ​វិច្ឆិកា​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បាន​សម្រេច​ឃុំ​ខ្លួន​លោក អ៊ួន ឈិន និង​លោក យាង សុជាមេត្តា ជា​

 

 

បណ្ដោះអាសន្ន និង​បាន​នាំ​ខ្លួន​ពួកគេ​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​។

លិខិត​ចំហ​របស់​ក្រុម​អ្នក​​សារព័ត៌មាន​ចេញ​កាលពី​ម្សិលមិញ​ដែល​មាន​ស្នាម​មេដៃ​អ្នក​​កាសែត​មកពី​ស្ថាប័ន​ផ្សេងៗ​គ្នា​ប្រមាណ ៦០ ​នាក់​បាន​អំពាវនាវ​សូម​ឲ្យ​ព្រះរាជអាជ្ញា និង​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ពិចារណា​ទម្លាក់​បទចោទ​ប្រកាន់​លើ​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ទាំង​ ២ ​រូប​នេះ​ដែល​ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​ «​បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​បង្ក​ឲ្យ​មាន​ការ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​» ​ដែល​បទ​ចោទ​នេះ​អាច​ប្រឈមមុខ​នឹង​ទោស​ជាប់​ពន្ធនាគារ​ពី ៧ ដល់ ១៥ ​ឆ្នាំ​។ លិខិត​បញ្ជាក់​ថា​នេះ​ជា​ការ​ចោទប្រកាន់​ដ៏ធ្ងន់ធ្ងរ​ និង​បង្ក​ភាព​ភ័យខ្លាច​ដល់​អ្នក​សារព័ត៌មាន​ដែល​កំពុង​បំពេញ​វិជ្ជាជីវៈ និង​ធ្វើឲ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ​។

បើ​តាម​លិខិត​ចំហ​នោះ​បាន​បញ្ជាក់​ថា​៖ «​យើង​ខ្ញុំ​ដែល​បាន​ផ្តិត​ស្នាម​មេដៃ នៅ​ក្នុង​លិខិត​ចំហ​មួយ​នេះ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទប្រកាន់​ដ៏ធ្ងន់ធ្ងរ​ទៅ​លើ​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ទាំង​ពីរ​... យើងខ្ញុំ​យល់​ថា ការ​ចោទប្រកាន់​ទាក់ទង​នឹង​ការ​ផ្តល់​ព័ត៌មាន​ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​ជា​ការ​ចោទប្រកាន់​មួយ​ដ៏ធ្ងន់ធ្ងរ​»​។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​លោក អ៊ួន ឈិន និង​លោក យាង សុជាមេត្តា ពី​បទ​ «​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​បង្ក​ឲ្យ​មាន​ការ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​» ​តាម​បញ្ញត្តិ​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ​។

លិខិត​ចំហ​បន្ថែម​ថា​៖ «​យើង​ខ្ញុំ​ក៏​យល់ឃើញ​ថា​អ្នក​សារព័ត៌មាន​កម្ពុជា​បាន​អនុវត្ត​តាម​​មាត្រា ៥ នៃ​ច្បាប់​សារព័ត៌មាន​ដែល​ចែង​ថា​សារព័ត៌មាន​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​ដែល​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​រាជរដ្ឋាភិបាល​លើក​លែង​តែ​ព័ត៌មាន​ណា​ដែល​បណ្តាល​ឲ្យ​មាន​អន្តរាយ​ដល់​សន្តិសុខ​ជាតិ​អន្តរាយ​ដល់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ដទៃ​»​។

លោក កែវ វ៉ាន្នី មេធាវី​ការពារ​ក្ដី​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ខាង​មុខ​តុលាការ​ក្រោយ​ការ​បញ្ជូន​កូនក្ដី​ទៅ​ពន្ធនាគារ​ថា​កូនក្តី​របស់​លោក​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទប្រកាន់​របស់​តំណាង​អយ្យការ​ទេ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​យល់​ឃើញ​ថា​ការ​ដែល​តំណាង​អយ្យការ​គាត់​ធ្វើការ​ចោទប្រកាន់​ជា​ដំណាក់កាល​ដំបូង​របស់​ខ្ញុំ​ហើយ​រហូត​មក​ដល់​ពេល​នេះ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​ហ្នឹង​វា​មាន​ភាព​អយុត្តិធម៌​សម្រាប់​ពួកគាត់​ណាស់​ដោយសារ​ពួកគាត់​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទប្រកាន់​របស់​តំណាង​អយ្យការ​ទេ​»​។

លោក ហេង ប៊ឿន ដែល​ត្រូវ​ជា​សាច់ញាតិ​ដែល​រស់នៅ​ជាមួយ​លោក យាង សុជាមេត្តា បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ធ្វើការ​ចោទប្រកាន់​ និង​ការ​ឃុំ​ខ្លួន​បងប្រុស​របស់​លោក​ថា​ជា​រឿង​អយុតិ្តធម៌​ធ្វើឲ្យ​មាន​ការ​ឈឺចាប់​ និង​ក៏​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​របស់​ពួកគាត់​ផង​ដែរ​។ ​«​គាត់​ពិតជា​បាន​ឈប់​ធ្វើការ​នៅ​វិទ្យុ​អាស៊ីសេរី​ហើយ​គាត់​មិន​បាន​ធ្វើ​បន្ត​ទៀត​ទេ​...​គាត់​កំពុង​តែ​រក​ការងារ​ធ្វើ​តាម​អង្គការ​សង្គម​ស៊ីវិល​។ យើង​មាន​អារម្មណ៍​ឈឺចាប់​ណាស់​នៅ​ពេល​ដែល​គេ​សម្រេច​ឃុំ​ខ្លួន​គាត់​នេះ​គឺជា​រឿង​អយុតិ្តធម៌​សម្រាប់​បងប្រុស​ខ្ញុំ​»៕

ព័ត៌មានគួរចាប់អារម្មណ៍

ផ្អែម​ត្រជាក់​ជាប់មាត់ ! ក្រុមហ៊ុន DMC របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ កើប​លុយ​រដ្ឋ​តាម​រូបភាព «​ដក​តុង​» លើ​វិស័យ​ទូរគមនាគមន៍​ក្នុង​១​ឆ្នាំ​ជិត​១០​លាន​ដុល្លារ​ (ntt168)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ក្រុង​សៀមរាប សូ ប្លាតុ​ង ក្រៅពី​ល្បី​យកឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​មក​កាង​ប្រើ​…​យក​អំណាច​ទៅ​ប្រើ​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​រោមជើង សូ ប្លាតុ​ង​ដែរ​… ! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងមានរឿងអាស្រូវ ពុករលួយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជុន ច័ន្ទបុត្របដិសេធការចោទថាលោកបន្លំខ្លួន​ ចូលក្នុងពន្ធនាគារព្រៃស (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងល្បីល្បាញខាងពុករលួយប្រើអំណាច ប្រមូលលុយ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
38105 នាក់
ម្សិលមិញ :
8065 នាក់
សប្តាហ៍នេះ :
96615 នាក់
ខែនេះ :
558126 នាក់
3 ខែនេះ :
1974369 នាក់
Online :
12738 នាក់
សរុប :
12636917 នាក់