ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០៥០
NTT
គណបក្ស ហ៊្វុន ស៊ិន ប៉ិច នឹងទទួល​បាន ៤១អាសនៈ ខណះ១៤កៅអីបានទៅលេីគណបក្ស៤ផ្សេងទៀត
Sat,25 November 2017 (Time 10:33 AM)
ដោយ ៖ ntt168 (ចំនួនអ្នកអាន: 380នាក់)


 
 ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ កំពុងទទួលលាភដ៍ធំពីនាយករដ្ឋមន្ត្រី
 ហ៊ុន សែន។
 
គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត ឲ្យដឹងថាគណបក្ស ហ៊្វុន ស៊ិន ប៉ិច នឹងទទួល​បាន ៤១ អាសនៈ នៃកៅអី ខណៈ​នៅ​សល់​១៤អាសនៈ​នឹងត្រូវបែង ចែក ទៅឲ្យគណបក្ស៤ផ្សេងទៀត។
ការសម្រេចបែងចែកអាសនៈ ឬកៅអី ក្នុងរដ្ឋសភារបស់បក្សប្រឆាំងដ៏ធំនេះ គឺធ្វើឡើងបន្ទាប់ពី មានការំលាយគណបក្សប​​សង្គ្រោះ​ជាតិ ​កាលពីថ្ងៃទី១៦ខែវិច្ឆិកា ដោយអំណាចតុលាការកំពូល។
អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា​ បានអះអាងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះថា សមា​ជិក គ.ជ.បបានប្រជុំសម្រេច​បែងចែកអាសនៈកាលពីថ្ងៃទី២២ម្សិលមិញ។ លោកបន្តថា ​តួ​លេខ ​​មិ​ន​ទាន់ផ្លូវ​ការ​ គណបក្ស ហ៊្វុន ស៊ិន ប៉ិច បាន​​៤១ គណ​បក្ស​សម័​ន្ធ ​ដើម្បី​ប្រជាធិបតេយ្យបាន៦ គណបក្សខ្មែរ​ឈប់ក្រ​បាន​៥​ គណ​បក្ស​សញ្ជាតិ​កម្ពុជា​​បាន​២ និងគណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចទទួលបាន១អាសនៈ។
លោក សោម សូរីដា បញ្ជាក់ទៀតថា ចំពោះចំនួនអាសនៈ ដែលគណបក្សចំនួនពីរ បានប្រកាស មិនព្រមទទួលនោះ លោកថា គ.ជ.ប នឹងធ្វើការបែងចែកឲ្យគណបក្សដែលមានអាសនៈនៅក្នុង​សភា។
លោកបញ្ជាក់ថា «គណ​បក្ស​សម័ន្ធ ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន៦អាសនៈ ហើយ​គណបក្ស ខ្មែរ​ឈប់ក្រ ក្នុងការបែងចែកគាត់​​ទទួលបាន​៥​អាសនៈ។ សរុប អាសនៈ ដែលមិនព្រមទទួលយក ​គឺមានចំនួន១១។ ក្នុង​ជំហ៊ានទី២​ យើង គ..ប និងអនុវត្តតាមកថាខ័ណ្ឌចុងក្រោយ​នៃមាត្រា១៣៨ ស្ទួន ដែលអាសនៈ​ [មិនព្រមទទួលយក​] នោះ ត្រូវ​បែងចែកទៅឲ្យ​គណបក្សដែលមាន [អាសនៈ] នៅក្នុងសភា​​»
ចំណែក ការបែងចែកអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ របស់​គណ​បក្សសង្គ្រោះជាតិ ​ជាង៥ពាន់ អាសនៈ ទៅឲ្យបក្សនយោបាយផ្សេងៗនោះ  លោក សូរីដា បញ្ជាក់ថា គ.ជ.ប នៅមិនទាន់ សម្រេចអ្វី​នៅ​ឡើយទេ ប៉ុន្តែលោកថា កិច្ចការនេះនឹងសម្រេចមិនឲ្យផុតពីកន្លះខែទៀតនោះទេ។
ចំពោះ អ្នកនាំពាក្យគណបក្ស ហ៊្វុន ស៊ិនប៉ិច​ លោក ញេប ប៊ុនជិន​ មានប្រសាសន៍ថា គណបក្ស របស់លោក នៅមិនទាន់ទទួលបានព័ត៌មានពី គ.ជ.ប ថានឹងទទួលបានប៉ុន្មាន អាសនៈនៅឡើយ ទេ។ ប៉ុន្តែ លោកថា គណបក្សរបស់លោក នឹងទទួលយកអាសនៈ៤១ តាមរូបមន្តបែងចែករបស់ គ.ជ.ប។ លោកបន្តថា គណបក្ស ហ៊្វុន ស៊ិនប៉ិចនឹងជួយបំរើប្រជាពលរដ្ឋ ដើម្បីធ្វើឲ្យប្រទេសជាតិ មានស្ថេរភាពនិងសន្តិភាព។
លោកថ្លែងថា «យើងទទួលយកដោយរីករាយ​ ហើយការទទួលយកនេះ ដោយខិតខំប្រឹងប្រែង​បំរើរាស្ត្រ ថ្វីត្បិតតែ​អ្នកមើលឃើញយើងថា យ៉ាងណានោះ​ ជាការបកប្រែរបស់គេ​ទេ។ ប៉ុន្តែយើងយកចំនួនណាមួយ​នោះ ​ដែល​ច្បាប់ប្រគល់ឲ្យគណបក្ស ហ៊្វុន ស៊ិនប៉ិច​ យកទៅប្រើការ​ក្លាយ​ទៅជាសហប្រយោជន៍​ចំពោះ​រាស្ត្រ ចំពោះជាតិ ធ្វើម៉េចឲ្យ​រាស្ត្របានសុខ ស្ថេរភាព​នយោបាយ​​»
ចំណែកមន្ត្រី​គណបក្សខ្មែរឈប់ក្រ និង​គណបក្ស​សម្ព័ន្ធ ​ដើម្បី​ប្រជាធិបតេយ្យ បានអះអាងប្រហាក់ ប្រហែល គ្នា​ថាករណីបក្សទំាងពីរមិនព្រមទទួលយកអាសនៈរបស់បក្សសង្គ្រោះជាតិ ដោយថា មិនចង់​រំលោភ​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ម្ចាស់ឆ្នោត។
មន្ត្រីច្បាប់ និង​អង្កេតនៃ​អង្គការ​ខុមហ្វ្រែល​ លោក យឿង​ សុធារ៉ា បានពន្យល់​ថា​ តាម​នីតិវិធីច្បាប់ មុននឹងសភាស្នើសុំទៅ គ.ជ.ប. បែងចែកអាសនៈ​របស់​គណបក្សសង្គ្រោះជាតិ ទៅ​ឲ្យ​គណ​បក្ស​​នយោបាយដែលមិន​ជាប់ឆ្នោតចំនួន៥នោះបាន លុះត្រាតែ គ.ជ.ប. មាន​សមាសភាព៩រូប ដើម្បី​ប្រជុំ​សម្រេច​លើរបៀបវារៈផ្សេងៗ ជាមួយ​សំឡេង៥០បូក១បាន​ បើ​ទោះ​បី​អវត្ត​មាន​សមាជិក​បីរូប​ក៏ដោយ​។
លោក សុធារ៉ា បានពន្យល់ទៀតថា ការជ្រើសរើសសមាជិក គ.ជ.ប ថ្មីបីរូប ជំនួស​អ្នក​ដែល​លា លែងនោះ​​ ជាកាតព្វកិច្ច​របស់​គណៈកម្មាធិការអចិន្ត្រៃយ៍​នៃរដ្ឋសភា​ទំាងពី​របក្ស រួម​មានបក្ស​ ប្រឆំាង និង​បក្សប្រជាជានកម្ពុជា ខណៈបច្ចុប្បន្ននេះ មានតែបក្សប្រជាជនមួយតែប៉ុណ្ណោះ​។ ករណីនេះ លោក​​បញ្ជាក់​ថា ដំណាក់កាលនេះ គ.ជ.ប គ្មានជម្រើសអ្វី ក្រៅពីការ​សម្រេច​បែង​ចែក​អាសនៈ​បក្ស​ប្រឆំាង​ មុន​ជ្រើស​រើស​សមាជិក គ.ជ.ប ថ្មីបីរូប ជំនួសអ្នកលាលែងនោះទេ ដោយថា នេះ ជាការខ្វះចន្លោះនៃច្បាប់​។
គួរបញ្ជាក់ថា ក្រោយពី គ.ជ.ប ជូនដំណឹង​ទៅគណបក្សនយោបាយ មិនបានជាប់ឆ្នោត​ចំនួន៦ឲ្យ​ត្រៀម​ទទួល​យក​អាសនៈ​បក្សប្រឆំាង។ ភ្លាមៗនោះ មេដឹកនាំ​ គ.ជ.ប.ទាំង ៣​រូប រួមមាន អនុ​ប្រធាន​ គ.ជ.ប. លោក គួយ ប៊ុនរឿននិង​សមាជិក​ គ.ជ.ប. លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ានីរ៉ុង ដែល​ត្រូវ​បាន​ជ្រើស​រើសដោយ​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ដឹកនាំ​ស្ថាប័ន​បោះ​ឆ្នោត​ជាតិ​ចាប់​តាំង​ពី​​ឆ្នាំ​២០១៤​នោះ បានដាក់​ពាក្យ​ ​​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន កាល​ពី​ថ្ងៃ​ទី២០ ខែវិច្ឆិកា សុំលាលែង​ពី​តំណែង ដោយថា​ មិនចង់​ ​រំលោភ​​​លើ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋម្ចាស់ ឆ្នោត និងមានឈ្មោះអាក្រក់ក្នុង​ប្រវត្តិសាស្ត្រ​។
ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនឆ្លេីយតបនឹងការលាលែងនេះថា រដ្ឋសភានឹងជ្រេីសរេីស មន្ត្រីពីរនាក់មកពីគណបក្សនយោបាយ គឺគណបក្សហ៊្វុន ស៊ិនប៉ិចមួយរូបធ្វេីជាអនុប្រធាន គ.ជ.ប ម្នាក់ទៀតមកពីគណបក្សសញ្ញាតិកម្ពុជាជាសមាជិកហេីយនិងម្នាក់ទៀតមកពីសង្គមស៊ីវិល៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ផ្អែម​ត្រជាក់​ជាប់មាត់ ! ក្រុមហ៊ុន DMC របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ កើប​លុយ​រដ្ឋ​តាម​រូបភាព «​ដក​តុង​» លើ​វិស័យ​ទូរគមនាគមន៍​ក្នុង​១​ឆ្នាំ​ជិត​១០​លាន​ដុល្លារ​ (ntt168)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ក្រុង​សៀមរាប សូ ប្លាតុ​ង ក្រៅពី​ល្បី​យកឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​មក​កាង​ប្រើ​…​យក​អំណាច​ទៅ​ប្រើ​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​រោមជើង សូ ប្លាតុ​ង​ដែរ​… ! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងមានរឿងអាស្រូវ ពុករលួយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជុន ច័ន្ទបុត្របដិសេធការចោទថាលោកបន្លំខ្លួន​ ចូលក្នុងពន្ធនាគារព្រៃស (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងល្បីល្បាញខាងពុករលួយប្រើអំណាច ប្រមូលលុយ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
43337 នាក់
ម្សិលមិញ :
8065 នាក់
សប្តាហ៍នេះ :
101847 នាក់
ខែនេះ :
563358 នាក់
3 ខែនេះ :
1979601 នាក់
Online :
14482 នាក់
សរុប :
12642149 នាក់