ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០៥០
NTT
គណបក្ស​ហ្វ៊ុនស៊ិនប៉ិច (FUNCINPEC) របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទទួលបាន​៤១​កៅអី​ក្នុង​រដ្ឋសភា​ក្រោយ​បក្ស CNRP រលាយ​
Sat,25 November 2017 (Time 11:47 AM)
ដោយ ៖ ntt168 (ចំនួនអ្នកអាន: 389នាក់)


 គណបក្ស​ហ្វ៊ុនស៊ិនប៉ិច (FUNCINPEC) របស់​សម្តេចក្រុមព្រះ 

បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល ត្រូវបាន​រំលាយ​ទាំង​តក់ក្រហល់​ដោយ​ស្ថាប័ន​តុលាការ​កំពូល​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​ក្រោម​ទម្ងន់​នៃ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ និង​អនុលោម​តាម​មាត្រា​១៣៨​ស្ទួន​នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​នស​/​រកម​/១០១៧/០១០ ចុះ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានសម្រេច​ធ្វើការ​បែងចែក​អាសន​នៅក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ចំនួន​៥៥​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​ទំនេរ​ទៅ​ឲ្យ​គណបក្សនយោបាយ​ចំនួន​៥ តែ​ក្នុងនោះ​មាន​គណបក្សនយោបាយ​ចំនួន​២​បដិសេធ​ការទទួលយក​អាសនៈ​បែងចែក​នេះ គឺ​គណបក្ស​ខ្មែរ​ឈប់​ក្រ (KAPP) ត្រូវ​ទទួលបាន​០៥​អាសនៈ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ត្រូវ​ទទួលបាន​០៦​អាសនៈ ខណៈ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច (FUNCINPEC) ទទួលបាន​អាសនៈ​ច្រើន​លើសលប់​ជាងគេ ។​

 

​យោងតាម​សេចក្តីសម្រេច​លេខ​៦១៩-៦២០-៦២១​គ​.​ជ​.​ប​-​សសរ ចុះ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានបង្ហាញ​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​អាសនៈ​ចំនួន​៤១, គណបក្ស​សញ្ជាតិ​កម្ពុជា (CNP) ទទួលបាន​អាសនៈ​ចំនួន​០២ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច (KEDP) ទទួលបាន​អាសនៈ​ចំនួន​០១ ។​

​រឿងរ៉ាវ​ធ្វើ​នយោបាយ​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីត​នាយករដ្ឋមន្ត្រី​ទី​១​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​អតីត​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ និង​អ្នកនយោបាយ​នៅ​កម្ពុជា​លាន់មាត់​ថា «​អច្ឆរិយៈ​មែន​!» ពីព្រោះ​អាចធ្វើ​ជា​ព្រះប្រធាន​គណបក្សនយោបាយ​ផង និង​អាច​ធ្វើជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​ផង  ៕​

 

ព័ត៌មានគួរចាប់អារម្មណ៍

ផ្អែម​ត្រជាក់​ជាប់មាត់ ! ក្រុមហ៊ុន DMC របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ កើប​លុយ​រដ្ឋ​តាម​រូបភាព «​ដក​តុង​» លើ​វិស័យ​ទូរគមនាគមន៍​ក្នុង​១​ឆ្នាំ​ជិត​១០​លាន​ដុល្លារ​ (ntt168)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ក្រុង​សៀមរាប សូ ប្លាតុ​ង ក្រៅពី​ល្បី​យកឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​មក​កាង​ប្រើ​…​យក​អំណាច​ទៅ​ប្រើ​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​រោមជើង សូ ប្លាតុ​ង​ដែរ​… ! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងមានរឿងអាស្រូវ ពុករលួយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជុន ច័ន្ទបុត្របដិសេធការចោទថាលោកបន្លំខ្លួន​ ចូលក្នុងពន្ធនាគារព្រៃស (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងល្បីល្បាញខាងពុករលួយប្រើអំណាច ប្រមូលលុយ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
27663 នាក់
ម្សិលមិញ :
8065 នាក់
សប្តាហ៍នេះ :
86173 នាក់
ខែនេះ :
547684 នាក់
3 ខែនេះ :
1963927 នាក់
Online :
9258 នាក់
សរុប :
12626475 នាក់