ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០៥០
NTT
អាជ្ញាប័ណ្ណស្តារ​បាតអាងសេ​សាន​ស្ទឹងត្រែង​មហិមា​!បែកធ្លា​យហើយ​!អាជ្ញាប័​ណ្ណប​ន្ត​ស្តារ​បាតអាងទំនប់​សេសានក្រោមពី​របានក្លាយជាកន្លែង​រកស៊ីប្រមូល​ទិញឈើខុស​ច្បាប់របស់​មេឈ្មួ​ញ
Sun,05 November 2017 (Time 03:47 PM)
ដោយ ៖ ntt168 (ចំនួនអ្នកអាន: 386នាក់)


ខេត្តស្ទឹងត្រែង៖ បើតាមសេចក្តីរាយការ​ណ៍ ពិសេសរបស់ភ្នាក់ងារ យើងទទួលបានឈើប្រណិតជាច្រើន ម៉ែត្រគូប ដែលត្រូវបាន គេកាប់បំផ្លាញដោយ ខុសច្បាប់ ពីកន្លែងនានា  ក្រៅពីតំបន់បាតអាង បែ​ប ឃុបឃិត ពេលនេះពួកគេកំពុង ដឹកយកទៅ គរទុក​ក្នុងបរវេណ ទំនប់វារីអគ្គីសនីសេសាន ក្រោម​២ក្នុងភូមិសាស្រ្តទឹកដីភូមិ ស្រែគរថ្មី  ឃុំស្រគ​រ ស្រុកសេសាន  ខេត្តស្ទឹងត្រែង ដើម្បី បំភ័ន្តភ្នែកម ហាជន រួចយកទៅជ្រៀកតាមខ្នាតតម្រូវការទីផ្សារ ហើយដឹកចេញពីតំបន់នោះតាមរថយន្តយីឌុ​បធំៗបន្តឆ្ពោះ ទៅកាន់ ទីផ្សារគោលដៅតាមច្រកបុស្សមន ។
សកម្មភាពនេះត្រូវគេនិយាយថាបន្ទាប់ពីក្រុ​មហ៊ុនរបស់លោកឧកញ៉ាគិត ម៉េងបានបញ្ចប់ការងារស្តារបាតអាងរួចមក​ក៏ត្រូវបានលក់អាជ្ញារប័ណ្ណបន្តទៅឲ្យលោ​កឧកញ៉ាម្នាក់ទៀតដែលគេស្គាល់ឈ្មោះ​ថាលោកឧត្តមសេនីយ៍ឯកមុត សុផាណារ៉េត (ហៅឧកញ៉ាជ័យ) អតីតមេបញ្ជាការរងកងអង្គរក្សសម្តេចជា ស៊ីម និងជានាយកក្រុមហ៊ុនហួត ម៉េងរីតា និង​មានមេការធំគ្រប់គ្រងពីរនាក់ទៀតដែលធ្លាប់ធ្វើការនៅទីនោះ ឈ្មោះសាន ចយ និងលោកទឹម ប៊ុនលីន ។បន្ទាប់ពីទទួលសិទ្ធិកាន់កាប់អាជ្ញារប័ណ្ណ​នេះក្រោមលេសជាក្រុមហ៊ុនស្តារបាតអាងក្នុងទំនប់វារីអគ្គីសនីសេសានក្រោម២ ក្រុមលោកឧកញ៉ាជ័យក៏បានពង្រាយកូ​នចៅរបស់ខ្លួនឲ្យបន្តនិងចាប់ផ្តើមសកម្មភាព ក្នុងការកាប់បំផ្លាញព្រៃឈើពីតំបន់ផ្សេងៗទៀត ដឹកជញ្ជូនយកមកស្តុកទុកក្នុងតំបន់ទំន​ប់វារីអគ្គីសនីសេសានក្រោម២ រួចបង្វែរទៅជាឈើស្របច្បាប់(ក្លែងក្លាយ)ក្នុងន័យស្តារបាតអាងនិងមានច្បាប់អនុ​ញ្ញាតិត្រឹមត្រូវ ។ រីឯទំហំដីរបស់​ទំនប់វារីអគ្គីសនី​សេសានក្រោម២ គួរបញ្ជាក់ផងដែរថាគឺមានតែជាង៣ម៉ឺនហិកតាប៉ុណ្ណោះ ហើយការកាប់ឈើរបស់ក្រុមលោកឧកញ៉ាជ័យ​មានវិសាលភាពលើសលប់ហួសផុតពីទឹកដីកម្មសិទ្ធិរបស់អាជ្ញាបណ្ណ័ទៅទៀត ។ក្នុងនោះក៏មានការកាប់បំផ្លាញឈើយកមកពីព្រៃ​សហគមន៍ផងដែរ ។ ជាក់ស្តែង រថយន្តប្រភេទយីឌុបធំៗខ្នាតយក្ស ដែលត្រូវបានគេមើលឃើញថា កំពុងតែសម្រុកដឹកជញ្ជូនឈើចេញពីទំនប់វារីអគ្គីស​នីសេសានក្រោម២នោះ ក្នុង១យប់ៗមិនតិចជាង៣០គ្រឿងនោះទេ ។ ពាក់ព័ន្ធនិងសកម្មភាពសម្រុកដឹកជញ្ជូនឈើនេះ ត្រូ​វគេនាំគ្នា និយាយថា បើទោះបីជាមានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយឈើដែលកំពុងតែដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេ​ងសព្វថ្ងៃនេះ មានមួយចំនួនធំ មិនមែនជាឈើដែលកាប់នៅក្នុងតំបន់ស្តារបាតអាង​នៃទំនប់វារីអគ្គីសនីនោះឡើយ ។ទាក់ទងនិងបញ្ហា​នេះ​​ លោកប្រធានមន្ទីរកសិកម្មខេត្តក៏បានលើក​ឡើងដែរថាផ្ទៃដីស្តារបាតអាងគឺមានទំហំតែ៣៦០០០​ហិកតាប៉ុណ្ណោះ ។ដោយហេតុនេះហើយមហាជនបាន​និយាយទៀតថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធមេត្តា​គួរចុះទៅធ្វើអធិការកិច្ចនៅតំបន់នោះ​ផង!ចុះ។បើមានប្រតិកម្មរង់ចាំស្រាយរាល់ម៉ោងធើ្វការ៕

18556279_421856188191388_5090553086299767017_n

ព័ត៌មានគួរចាប់អារម្មណ៍

ផ្អែម​ត្រជាក់​ជាប់មាត់ ! ក្រុមហ៊ុន DMC របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ កើប​លុយ​រដ្ឋ​តាម​រូបភាព «​ដក​តុង​» លើ​វិស័យ​ទូរគមនាគមន៍​ក្នុង​១​ឆ្នាំ​ជិត​១០​លាន​ដុល្លារ​ (ntt168)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ក្រុង​សៀមរាប សូ ប្លាតុ​ង ក្រៅពី​ល្បី​យកឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​មក​កាង​ប្រើ​…​យក​អំណាច​ទៅ​ប្រើ​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​រោមជើង សូ ប្លាតុ​ង​ដែរ​… ! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងមានរឿងអាស្រូវ ពុករលួយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជុន ច័ន្ទបុត្របដិសេធការចោទថាលោកបន្លំខ្លួន​ ចូលក្នុងពន្ធនាគារព្រៃស (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងល្បីល្បាញខាងពុករលួយប្រើអំណាច ប្រមូលលុយ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
29625 នាក់
ម្សិលមិញ :
8065 នាក់
សប្តាហ៍នេះ :
88135 នាក់
ខែនេះ :
549646 នាក់
3 ខែនេះ :
1965889 នាក់
Online :
9912 នាក់
សរុប :
12628437 នាក់