ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០៥០
NTT
ឧកញ៉ា ជ័យ បន្តសកម្មភាព​ដឹក​ជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ដោយ​រលូន
Sun,05 November 2017 (Time 03:59 PM)
ដោយ ៖ ntt168 (ចំនួនអ្នកអាន: 368នាក់)


ខេត្តក្រចេះ ៖ សមត្ថកិច្ច​តូចតាច និង​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​ស្នួល​ខេត្តក្រចេះ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ត្រពាំង​ស្រែ​-​វ៉ា​លឺ ស្រុក​ស្នួល ខេត្តក្រចេះ គឺ​មាន​មេ​ឈ្មួញ ម៉ឹក សុ​ផា​ន់​ណា​រ៉េ​ត ហៅ​ឧកញ៉ា​ជ័យ ផង​ដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ឧកញ៉ា​ជ័យ បាន​កាប់​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ចេញពី​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ចូល​ខេត្តក្រចេះ ដោយ​ប្រើប្រាស់​រថយន្ត​យី​ឌុ​ប​ធំ​ៗ​ហើយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ឈ្មួញ​តូចតាច​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា មេ​ឈ្មួញ ម៉ឹក សុ​ផា​ន់​ណា​រ៉េ​ត ហៅ​ឧកញ៉ា​ជ័យ មាន​ខ្នងបង្អែក​រឹង​មាំ​ទើប​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​តាម​ដងផ្លូវ​មិន​ហ៊ាន​ប៉ះពាល់ ហើយ​រក្សា​ភាព​ស្ងៀមស្ងាត់​ដើម្បី​ទទួលផល​ប្រយោជន៍​តិចតួច​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ក្រោម​យីហោ​ក្រុមហ៊ុន ហួត ម៉េ​ង​រី​តា គឺ​មេ​ឈ្មួញ ម៉ឹក សុ​ផា​ន់​ណា​រ៉េ​ត ហៅ​ឧកញ៉ា​ជ័យ បាន​កាប់​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ជិត​២០​ឆ្នាំ​ចេញពី​ស្រុក​អន្លង់​វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុងស្រុក​ទាំង​២​នេះ ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​។ បច្ចុប្បន្ន​មេ​ឈ្មួញ ម៉ឹក សុ​ផា​ន់​ណា​រ៉េ​ត ហៅ​ឧកញ៉ា​ជ័យ កាប់​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ចេញពី​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង យ៉ាង​ពេញបន្ទុក ហើយ​មានការ​ឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ច្រើន​ស្ថាប័ន​ទើប​អ្វី​ៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​សេ​សាន បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ គ្មាន​នៅ​សេសសល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​តទៅ​ទៀត​ទេ ហើយ​ឈើ​ដែល​មេ​ឈ្មួញ ម៉ឹក សុ​ផា​ន់​ណា​រ៉េ​ត ហៅ​ឧកញ៉ា ជ័យ ដឹក​ជញ្ជូន​ទៅ​ស្រុក​យួន​គឺជា​ឈើ​ដែល​កាប់​ចេញពី​ព្រៃ​ការពារ និង​ព្រៃ​អភិរក្ស​នៅ​ក្រៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​។ ប្រភព​ពី​សមត្ថកិច្ច​តូចតាច​ក្នុងស្រុក​សេ​សាន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹង​ថា​មេ​ឈ្មួញ ម៉ឹក សុ​ផា​ន់​ណា​រ៉េ​ត ហៅ​ឧកញ៉ា​ជ័យ កំពុង​បំពាន​កាប់​ឈើ​នៅ​ក្រៅ​តំបន់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ហើយ​ដឹក​ចូល​បរិវេណ​ទំនប់​វា​រី​អគ្គិសនី​ដើម្បី​ឲ្យ​ក្លាយជា​ឈើ​ស្របច្បាប់ រួច​ដឹក​ជញ្ជូន​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន​។

មួយ​រយៈ​កន្លង​ទៅ​នេះ​មេ​ឈ្មួញ ម៉ឹក សុ​ផា​ន់​ណា​រ៉េ​ត ហៅ​ឧកញ៉ា​ជ័យ ប្រើប្រាស់​រថយន្ត​យី​ឌុ​ប​ធំ​ៗ​ដឹកឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល យ៉ាង​គគ្រឹកគគ្រេង​រហូត​ដល់​មាន​ករណី​រថយន្ត​យី​ឌុ​ប​១​គ្រឿង​ត្រូវ​ក្រឡាប់​នៅ​លើ​ផ្លូវ​លេខ​៧៤ ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ទៀត​ផង​។ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ក្នុង​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ទូទៅ​រិះគន់​ថា ហ៊ាន​បង្ក្រាប​តែ​ប្រជាពលរដ្ឋ​ដឹកឧស និង​ដឹក​ជន្លង់ម្រេច​ប៉ុណ្ណោះ ចំណែក​មេ​ឈ្មួញ ម៉ឹក សុ​ផា​ន់​ណា​រ៉េ​ត ហៅ​ឧកញ៉ា​ជ័យ មិនឃើញ​មាន​សមត្ថកិច្ច​ចម្រុះ​ណា​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​ឡើយ​៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ផ្អែម​ត្រជាក់​ជាប់មាត់ ! ក្រុមហ៊ុន DMC របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ កើប​លុយ​រដ្ឋ​តាម​រូបភាព «​ដក​តុង​» លើ​វិស័យ​ទូរគមនាគមន៍​ក្នុង​១​ឆ្នាំ​ជិត​១០​លាន​ដុល្លារ​ (ntt168)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ក្រុង​សៀមរាប សូ ប្លាតុ​ង ក្រៅពី​ល្បី​យកឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​មក​កាង​ប្រើ​…​យក​អំណាច​ទៅ​ប្រើ​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​រោមជើង សូ ប្លាតុ​ង​ដែរ​… ! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងមានរឿងអាស្រូវ ពុករលួយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជុន ច័ន្ទបុត្របដិសេធការចោទថាលោកបន្លំខ្លួន​ ចូលក្នុងពន្ធនាគារព្រៃស (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងល្បីល្បាញខាងពុករលួយប្រើអំណាច ប្រមូលលុយ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
19161 នាក់
ម្សិលមិញ :
8065 នាក់
សប្តាហ៍នេះ :
77671 នាក់
ខែនេះ :
539182 នាក់
3 ខែនេះ :
1955425 នាក់
Online :
6424 នាក់
សរុប :
12617973 នាក់