ថ្ងៃអង្គារ៍ ទី១៩ ខែវិច្ឆិការ ឆ្នាំ២០៥០
NTT
គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត្ត គ្មានអ្នកបង្ក្រាបមានតែអ្នកដាក់ខែយកលុយ
Fri,19 May 2017 (Time 10:44 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 434នាក់)


ជារៀង​រាល់​យប់​មាន​រថ​យន្ត​ យីឌុប ដឹក​ឈើ​លើស​ទម្ងន់​ និង​គ្មាន​ច្បាប់​អនុញ្ញាតិពិត​ប្រា​កដ​ ដឹក​ចេញ​ពីស្រុក​ ​ជាំក្សាន្ត ខេត្តព្រះ​វិហារ ឆ្លង​កាត់​ខេត្តឧត្តរ​មាន​ជ័យ ឆ្ពោះ​ទៅ​ខេត្តបន្ទាយ​មាន​ជ័យដែល​មាន​មេការ​ធំម្នាក់​ឈ្មោះ ចិន (ឈ្មោះហៅក្រៅ) ជាប៉េអឹម​ផ្ទៃប្រទេស ជាអ្នក​រត់​ការ​បង់​លុយ​អោយ​សមត្ថកិច្ច​តាម​ដង​ផ្លូវ គ្រប់​ខេត្តក្រុង​ ​គ្រប់​ជាន់​ថ្នាក់។ប្រភព​ព័ត៌មាន​បាន​អោយ​ដឹងថា លោក ចិន ដែល​ជា​មេការ​រត់ការ​អោយ​ឡាន​ដឹក​ឈើ​របស់​ក្រុម​ហ៊ុន​ ដួង​ស្រួច ខាង​លើ​នេះ កាល​ពី​ដើម​ឡើយ​នៅ​ខេត្ត​សៀមរាប មាន​ដេប៉ូលក់​ឈើ​នៅ​ផ្លូវ​៦០​ម៉ែត្រ តែ​បន្ទាប់​ពី​បែក​ផ្លូវ​គ្នា​ជា​មួយ​ភរិយា ក៏បាត់​មុខ​មួយ​រយៈ ស្រាប់​តែ​ពេល​នេះ​លេខ​ព័ត៌​មាន​មក​ថា លោក​ ចិន បាន​ក្លាយ​ជា​អ្នក​មាន​លុយមាន​អំ​ណាច​ ក្លាយ​ជាប៉េអឹម​ផ្ទៃ​ប្រ​ទេស ហើយ​ជា​មេការ​រត់​ការ​អោយ​ឡាន​យី​ឌុប​ទាំង​ខ្សែៗជារៀង​រាល់​មយ់​ពី​ខេត្តព្រះ​វិហារ​ទៅ​ខេត្តបន្ទាយ​មាន​ជ័យ ដោយ​មិន​មាន​សមត្ថកិច្ចណាគេ​ត្រួត​ពិនិត្យ​នោះ​ទេ ព្រោះ​ប្រ​ភព​បាន​អះអាង​ថា លោក​ចិន​បាន​បង់​លុយ​អោយ​សមត្ថ​កិច្ច​គ្រប់​ជាន់​ថ្នាក់​អស់​ហើយ។

អ្នក​យក​ព័ត៌មាន​យើង​បាន​ប្រាប់​ថា គាត់​បាន​ទៅ​ថត​រថយន្ត​ដឹក​ឈើ​ខាល​លើ​ជាច្រើន​លើក​ជាមួយក្រុម​សមត្ថ​កិច្ច តែ​ត្រូវ​បាន​សមត្ថកិច្ច​ មេការ​ដឹក​ឈើ​គេ​ប្រាប់​ថា មាន​ច្បាប់​ តែ​គេ​មិន​បាន​អោយ​អ្នក​កាសែត​ណាម្នាក់​បាន​ឃើញ​ច្បាប់​អនុញ្ញាតិ​របស់​ពួកគេ​នោះ​ទេ នេះ​ដែល​ជាហេតុ​ធ្វើ​អោយ​មាន​ការ​សង្ស័យ​ថា រថ​យន្ត​ដឹក​ឈើ​របស់​ក្រុម​ហ៊ុន​ ដួងស្រួច មិន​មាន​ច្បាប់​ពិត​ប្រាកដ​នោះ​ទេ ហើយ​បើ​មាន​ច្បាប់​ត្រឹម​ត្រូវ​មែន ដឹក​តាម​ចំនួន​កំណត់​មែន ក៏មិន​ចាំ​បាច់​ បង់​លុយ​ដាក់​ខែ​អោយ​សមត្ថកិច្ច​តាម​ផ្លូវ​​នោះ​ដែរ។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំភ្លឺពី​​លោក ចិន និងតំណាង​​ក្រុម​ហ៊ុន​ ដួង​ស្រួច បាន​ទេពាក់​ព័ន្ទ​ការ​ដឹក​ជញ្ជូន​ឈើ​យ៉ា​ង​អាណាធិប្បតេយ្យ​ខាង​លើ​នេះ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំនាក់​ទំនង។

លោក ឃុន ប៊ុនហេង នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​អន្លង​វែង បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី២៧ ខែគិម្ភៈ ឆ្នាំ២០១៧នេះថា លោក​ធ្លាប់​បាន​ឆែក​មើល​ដែរ តែ​មិន​បាន​ឆែក​គ្រប់​ឡាន​នោះទេ លោក​ថាកាល​លោក​ឆែក​មើល​ឃើញ​ថា មាន​ច្បាប់។ លោក​នាយ​ផ្នែក​បានបន្ថែមថា បើ​ចង់​ដឹង​ច្បាស់​ពី​ច្បាប់​ទម្លាប់​ ឬដឹក​ប៉ុន្មាន​ម៉ែត្រគូប​នោះ​សុំ​អោយ​អ្នក​កាសែត​សួរ​ទៅ​គល់​ សួរទៅ​ខាង​ក្រុម​ហ៊ុន​គេ​ផ្ទាល់​នៅ​ឯខេត្ត​ព្រះ​វិហារ​នោះ​ទៅ​ ព្រោះ​ជួន​កាល​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះ​ឆ្លង​កាត់​ក៏មិន​បាន​ប្រាប់​លោក​ផង​ដែរ។

សូម​ឯកឧត្តម ស-ថាវី អភិបាល​ខេត្តឧត្តរមានជ័យ​ មេត្តាត្រួតពិនិត្យ​ក្រុម​ហ៊ុន ដួងស្រួច ដែល​ប្រើ​សុទ្ធតែរថ​យន្ត​យី​ឌុប​ដឹក​ឈើ​ពេញ​ហៀរ​ជារៀង​រាល់​យប់​ពី​ខេត្ត​ព្រះវិហារ ឆ្លង​កាត់​ស្រុក​ត្រពាំង​ប្រាសាទ ស្រុក​អន្លង់វែង ក្រុង​សំរោង​ ឆ្ពោះ​ទៅ​ខេត្តបន្ទាយ​មាន​ជ័យទាំង​នេះផង ព្រោះ​គេ​សង្ស័យថា ក្រុម​ហ៊ុន​ខាង​លើ​នេះអាច​មិន​មាន​ច្បាប់​ត្រឹម​ត្រូវ ហើយ​ដឹក​ឈើ​លើស​ទម្ងន់​ ជា​ហេតុ​នាំ អោយ​បាក់​ស្ពាន ខូច​ថ្នល់ បាត់​បង់​ថវិការ​

ព័ត៌មានគួរចាប់អារម្មណ៍

ផ្អែម​ត្រជាក់​ជាប់មាត់ ! ក្រុមហ៊ុន DMC របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ កើប​លុយ​រដ្ឋ​តាម​រូបភាព «​ដក​តុង​» លើ​វិស័យ​ទូរគមនាគមន៍​ក្នុង​១​ឆ្នាំ​ជិត​១០​លាន​ដុល្លារ​ (ntt168)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ក្រុង​សៀមរាប សូ ប្លាតុ​ង ក្រៅពី​ល្បី​យកឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​មក​កាង​ប្រើ​…​យក​អំណាច​ទៅ​ប្រើ​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​រោមជើង សូ ប្លាតុ​ង​ដែរ​… ! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងមានរឿងអាស្រូវ ពុករលួយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជុន ច័ន្ទបុត្របដិសេធការចោទថាលោកបន្លំខ្លួន​ ចូលក្នុងពន្ធនាគារព្រៃស (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងល្បីល្បាញខាងពុករលួយប្រើអំណាច ប្រមូលលុយ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8361 នាក់
ម្សិលមិញ :
52091 នាក់
សប្តាហ៍នេះ :
226825 នាក់
ខែនេះ :
658674 នាក់
3 ខែនេះ :
2087417 នាក់
Online :
2824 នាក់
សរុប :
12817572 នាក់