ថ្ងៃអង្គារ៍ ទី១៩ ខែវិច្ឆិការ ឆ្នាំ២០៥០
NTT
លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងល្បីល្បាញខាងពុករលួយប្រើអំណាច ប្រមូលលុយ
Fri,19 May 2017 (Time 10:45 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 516នាក់)


រយៈពេលប្រមាណមួយសប្តាហ៍កន្លងមកហើយដែលអំពើពុករលួយរបស់លោក ស៊ុន ឆាយ មេអង្គភាពគយនិងរដ្ឋាកររាជធានីភ្នំពេញត្រូវបានសារព័ត៌មាននិងគេហទំព័រនានាចុះ ផ្សាយជាសាធារណៈ តែមិនទាន់ឃើញលោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាត់វិ ធានការទៅលើមន្ត្រីពុករលួយនៅឡើយទេ។ ហេតុនេះហើយទើបមជ្ឈដ្ឋាននានា អំពាវនាវឲ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យមើលបញ្ហាខាងលើនេះផងព្រោះវិធានការកឬទម្រង់ស៊ី ជម្រៅក្នុងស្ថាប័នគយ កំពុងបរាជ័យទាំងស្រុងតែម្តង។ ជាងនេះទៅទៀតលោក ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួររស៊ើបអង្កេតរឿងអាស្រូវពុលរលួយរបស់ លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ ជាបន្ទាន់ព្រោះអីមួយរយៈកន្លងទៅនេះ អំពើពុករលួយរាលដាលកាន់តែខ្លាំងឡើងៗហើយ។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងកំពង់ផែស្វយ័តភ្នំពេញ បានបង្ហើបឲ្យដឹងថា ក្នុង មួយខែៗលោក ស៊ុន ឆាយ ប្រមូលលុយលើតុក្រោមតុយ៉ាងច្រើនសម្រាប់យកទៅធ្វើមានធ្វើ បានផ្ទាល់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយក ដ្ឋានគយនិងរដ្ឋាករកម្ពុជា។ សូម្បីតែទំនិញវិយោគដែមនាំចូលតាមច្រកកំពង់ផែស្វយ័តភ្នំពេញ ក៏ជាប្រភពចំណូលដ៏ធំរបស់លោក ស៊ុន ឆាយ និងបក្ខពួកដែរ ដោយលោក ស៊ុន ឆាយ និង បក្ខពួកបំពានទៅលើវិធានការរបស់រាជរដ្ឋាភិបាលយ៉ាងគឃ្លើន ហើយធ្វើឲ្យប៉ះពាល់យ៉ាង ខ្លាំងដល់ទឹកចិត្តអ្នកវិនិយោគទុន។ ក្រុមមន្ត្រីគយក្នុងកំពង់ផែស្វយ័តភ្នំពេញដែលឃុបឃិត ប្រព្រឹត្តអំពើពុករលួយជាមួយលោក ស៊ុន ឆាយ មានដូចជា លោក ស្វាយ មរ៉ា,លោក សាយ សូផា, លោក បុស ចំរើន និងអ្នកស្រី ប៊ូ ផល្លី ជាដើម។

រឿងអាស្រូវពុករលួយរបស់លោក ស៊ុន ឆាយ និងបក្ខពួកត្រូវបានសារព័ត៌មានជាច្រើន ចុះផ្សាយជាបន្តបន្ទាប់រួចមកហើយ ដូច្នេះលោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញនិង បក្ខពួកមិនអាចបិទបាំងបានតទៅទៀតទេ។ មានប្រភពខ្លះសង្ស័យថា លោក គុណ ញឹម អគ្គ នាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទំនងជាទទួលបានផលប្រយោជន៍ពីលោក ស៊ុន ឆាយ និងបក្ខពួកជាប្រចាំទើបបណ្តោយឲ្យអំពើពុករលួយរបស់មន្ត្រីគយអង្គភាពកំពង់ ផែស្វយ័តភ្នំពេញកើតឡើងយ៉ាងពេញបន្ទុក។ ប្រការនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋ មន្ត្រីក្រសួងហិរញ្ញវត្ថុ គួរពិនិត្យមើលឡើងវិញខ្លះផងព្រោះអី លោក ស៊ុន ឆាយ និងបក្ខពួក កំពុងតែប្រព្រឹត្តអំពើពុករលួយតាមរូបភាពជាច្រើនដោយគ្មានញញើតអ្វីទាំងអស់៕

ព័ត៌មានគួរចាប់អារម្មណ៍

ផ្អែម​ត្រជាក់​ជាប់មាត់ ! ក្រុមហ៊ុន DMC របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ កើប​លុយ​រដ្ឋ​តាម​រូបភាព «​ដក​តុង​» លើ​វិស័យ​ទូរគមនាគមន៍​ក្នុង​១​ឆ្នាំ​ជិត​១០​លាន​ដុល្លារ​ (ntt168)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ក្រុង​សៀមរាប សូ ប្លាតុ​ង ក្រៅពី​ល្បី​យកឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​មក​កាង​ប្រើ​…​យក​អំណាច​ទៅ​ប្រើ​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​រោមជើង សូ ប្លាតុ​ង​ដែរ​… ! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងមានរឿងអាស្រូវ ពុករលួយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជុន ច័ន្ទបុត្របដិសេធការចោទថាលោកបន្លំខ្លួន​ ចូលក្នុងពន្ធនាគារព្រៃស (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងល្បីល្បាញខាងពុករលួយប្រើអំណាច ប្រមូលលុយ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10677 នាក់
ម្សិលមិញ :
52091 នាក់
សប្តាហ៍នេះ :
229141 នាក់
ខែនេះ :
660990 នាក់
3 ខែនេះ :
2089733 នាក់
Online :
3596 នាក់
សរុប :
12819888 នាក់