ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០៥០
NTT
លោកជុន ច័ន្ទបុត្របដិសេធការចោទថាលោកបន្លំខ្លួន​ ចូលក្នុងពន្ធនាគារព្រៃស
Fri,19 May 2017 (Time 10:50 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 501នាក់)


 លោក ជុន ច័ន្ទបុត្រ នាយក​រងវិទ្យុ​អាស៊ីសេរី ភាសា​ខ្មែរ​បញ្ជាក់​ថា លោក​មិន​បាន​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​ព្រៃសជាមួយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដូច​ការ​ចោទ​ប្រកាន់​របស់​ក្រសួង​មហាផ្ទៃ នោះ​ទេ។
លោកបញ្ជាក់ថា៖ «ការ​ពិត​ខ្ញុំ​ទៅ​បន្លំ​គេ​ឯ​ណា​បាន? នរណា​ក៏​គេ​ស្គាល់​ខ្ញុំ​ដែរ។ មន្ត្រី​ប៉ូលិស​ស្គាល់ ហៅ​ឈ្មោះ​ខ្ញុំ (ជុន ច័ន្ទបុត្រ) ហើយ​គេ​ក៏​អោយ​អ្នក​ចូល​ទាំង​ប៉ុន្មាន​ហ្នឹង​ចុះ​ឈ្មោះ ខ្ញុំ​ក៏​ចុះ​ឈ្មោះ​ដាក់​ឈ្មោះ​ពិត​ទៅ។ ចូល​ហ្នឹង​គឺ​តាម​របៀប​ហ្នឹង។ សុំ​គេ​ចូល​ដោយ​ត្រឹមត្រូវ ហើយ​ដើរ​តាម​ក្រោយ​គេ​ទៅ ដូច្នេះ​ខ្ញុំ​មិន​បាន​បន្លំ​ខ្លួន​ចូល​អី​ដូច​ដែល​ព័ត៌មាន​ខ្លះ​ផ្សាយ​ទេ»។

លោក ជុន ច័ន្ទបុត្រ ដែលមានឈ្មោះពិត ហួត វុទ្ធី គឺជានាយក​រង​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ផ្សាយ​ជា​ខេមរ
ភាសាប្រចាំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន។ លោក ជុន ច័ន្ទបុត្រ ក៏​ជា​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ម្នាក់ ដែល​កំពុង​ទទួល​បាន​ការ​គំាទ្រ​ពី​អ្នក​ស្តាប់ ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ២០១៣។
ក្នុងឆ្នាំ២០១៦ ​លោក ជុន ច័ន្ទបុត្រ ​ទទួល​បាន​ជ័យ​លាភី​សម្រាប់​អ្នក​សារព័ត៌មាន​ក្លាហាន និង​ទៀង​ត្រង់ ដែល​ផ្ដល់​ដោយ​ក្រុមប្រឹក្សា​គ្រប់គ្រង​ការ​ផ្សាយ​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក (Broadcasting Board of Governors)។
ការចោទប្រកាន់ថាលោក ជុន ច័ន្ទបុត្រលួចបន្លំខ្លួនជាមួយតំណាងរាស្ត្របក្សប្រឆាំងចូលក្នុងពន្ធ
នាគារព្រៃសនេះដែរ ក៏ជំរុញឲ្យក្រសួង​មហាផ្ទៃ ប្រកាស​មិន​អនុញ្ញាត​ឱ្យ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ចូល​សួរ​សុខទុក្ខ​សកម្មជន ឬ​មន្ត្រី​គណបក្ស​សង្រ្គោះជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ទៀតនោះ​ទេ។
អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​មួយចំនួន​កាល​ពី​ថ្ងៃ
​ទី​១៩ និងថ្ងៃ ទី ២០ ខែ​មេសានេះ  ដោយ​ចោទ​តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ ថា មាន​ “ចេតនា​អសីលធម៌”ដោយ​បន្លំ​សមត្ថកិច្ច ហ៊ាន​នាំ​បុគ្គលិក​វិទ្យុអាស៊ីសេរី ចូល​ពន្ធនាគារ។ ឆ្លើយ​
តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ ទាំង​អាស៊ីសេរី និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ បដិសេធ​ការ​លើក​ឡើង​នេះ។
នៅពេលទំនាក់ទំនងតាមទូរស័ព្ទនៅមុននេះបន្តិច ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គបញ្ជាក់ថាអាជ្ញាធរកំពុងពិនិត្យលើផ្លូវច្បាប់ប្រឆាំងនឹងលោក ជុន ច័ន្ទបុត្រ បើសិនជារកឃើញថា
អ្នកគ្រប់គ្រងវិទ្យុអាស៊ីសេរីរូបនេះមានការលួចបន្លំខ្លួនចូលក្នុងពន្ធនាគារមែននោះ។
លោកបញ្ជាក់ថា “ ជំហានដំបូងនេះ យើងមានវិធានការតែទៅលើតំណាងរាស្ត្របក្សប្រឆាំងទេគឺ
ហាមមិនឲ្យចូលទៅសួរសុខទុក្ខកូនចៅរបស់ខ្លួនទៀតហើយ”។
កាល​ពី​ថ្ងៃ​ពុធ ទី​១៩ ខែ​មេសា តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ អ្នកស្រី មូរ សុខហួរ និង​លោក ឡុង រី បាន​ទទួលការអនុញ្ញាតពីក្រសួងមហាផ្ទៃឲ្យ​ចូល​ទៅ​ពន្ធនាគារ​ព្រៃស ដើម្បី​ចុះ​សួរ​សុខ​ទុក្ខ​សកម្មជន​របស់​គណបក្ស​សង្រ្គោះជាតិ ចំនួន ១៦​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស។
ក្រោយពីការចុះសួរសុខទុក្ខភ្លាម ក៏ផ្ទុះរឿងលោក ជុន ច័ន្ទបុត្រចូលទៅក្នុងពន្ធនាគារជាមួយ
តំណាងរាស្ត្រទាំងពីររូបខាងលើដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ផ្អែម​ត្រជាក់​ជាប់មាត់ ! ក្រុមហ៊ុន DMC របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ កើប​លុយ​រដ្ឋ​តាម​រូបភាព «​ដក​តុង​» លើ​វិស័យ​ទូរគមនាគមន៍​ក្នុង​១​ឆ្នាំ​ជិត​១០​លាន​ដុល្លារ​ (ntt168)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ក្រុង​សៀមរាប សូ ប្លាតុ​ង ក្រៅពី​ល្បី​យកឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​មក​កាង​ប្រើ​…​យក​អំណាច​ទៅ​ប្រើ​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​រោមជើង សូ ប្លាតុ​ង​ដែរ​… ! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងមានរឿងអាស្រូវ ពុករលួយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជុន ច័ន្ទបុត្របដិសេធការចោទថាលោកបន្លំខ្លួន​ ចូលក្នុងពន្ធនាគារព្រៃស (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងល្បីល្បាញខាងពុករលួយប្រើអំណាច ប្រមូលលុយ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
23085 នាក់
ម្សិលមិញ :
8065 នាក់
សប្តាហ៍នេះ :
81595 នាក់
ខែនេះ :
543106 នាក់
3 ខែនេះ :
1959349 នាក់
Online :
7732 នាក់
សរុប :
12621897 នាក់