ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០៥០
NTT
លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងមានរឿងអាស្រូវ ពុករលួយ
Fri,19 May 2017 (Time 10:52 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 537នាក់)


រយៈពេលប្រមាណមួយសប្តាហ៍កន្លងមកហើយដែលអំពើពុករលួយរបស់លោក ស៊ុន ឆាយ ប្រធានអង្គភាពគយនិងរដ្ឋាកររាជធានីភ្នំពេញត្រូវបានបែកធ្លាយជាសាធារណះ ក៏ប៉ុន្តែមិនទាន់មានស្ថាប័ន
ពាក់ព័ន្ធណាមួយមានវិធានការលើបុគ្គលនេះនៅឡើយទេ។ 

ពាក់ព័ន្ធនឹងអំពើពុករលួយរបស់បុគ្គល ស៊ុន ឆាយនេះ សារព័ត៌មានបានទាក់ទងលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃ
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីធ្វើការសម្ភាសន៏ពីករណីនេះតែមិនទាន់ឃើញឆ្លើយតបនៅឡើយទេ។

ហេតុនេះហើយទើបមជ្ឈដ្ឋាននានា អំពាវនាវឲ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យមើលបញ្ហាខាងលើនេះផងព្រោះវិធានការកែទម្រង់ស៊ី ជម្រៅក្នុងស្ថាប័នគយ កំពុងបរាជ័យទាំងស្រុង
តែម្តង។ ជាងនេះទៅទៀតលោក ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួររស៊ើបអង្កេតរឿងអាស្រូវពុលរលួយរបស់ លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញជាបន្ទាន់ពី
ព្រោះមួយរយៈកន្លងទៅនេះ អំពើពុករលួយរាលដាលកាន់តែខ្លាំងឡើងៗហើយ។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងកំពង់ផែស្វយ័តភ្នំពេញ បានបង្ហើបឲ្យដឹងថា ក្នុង មួយខែៗលោក ស៊ុន ឆាយ ប្រមូលលុយលើតុនិង​ក្រោមតុយ៉ាងច្រើនសម្រាប់យកទៅធ្វើមានធ្វើ បានផ្ទាល់
ខ្លួនដោយគ្មានញញើតច្បាប់អ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាគឺលោក ហ៊ីវ គឹមហេងជាអគ្គនាយករងគយនិងរដ្ឋាករកម្ពុជា។ សូម្បីតែទំនិញ
វិនិយោគដែលនាំចូលតាមច្រកកំពង់ផែស្វយ័តភ្នំពេញ ក៏ជាប្រភពចំណូលដ៏ធំរបស់លោក ស៊ុន ឆាយ និងបក្ខពួកដែរ ដោយលោក ស៊ុន ឆាយ និង បក្ខពួកបំពានទៅលើវិធានការរបស់
រាជរដ្ឋាភិបាលយ៉ាងគឃ្លើន ហើយធ្វើឲ្យប៉ះពាល់យ៉ាង ខ្លាំងដល់ទឹកចិត្តអ្នកវិនិយោគទុន។ ក្រុមមន្ត្រីគយក្នុងកំពង់ផែស្វយ័តភ្នំពេញដែលឃុបឃិត ប្រព្រឹត្តអំពើពុករលួយជាមួយលោក ស៊ុន ឆាយ មានដូចជា លោក ស្វាយ មរ៉ា,លោក សាយ សូផា, លោក បុស ចំរើន និងអ្នកស្រី ប៊ូ ផល្លី ជាដើម។

រឿងអាស្រូវពុករលួយរបស់លោក ស៊ុន ឆាយ និងបក្ខពួកត្រូវបានបែកធ្លាយជាយូរ មកហើយ ដូច្នេះលោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញនិង បក្ខពួកមិនអាចបិទបាំងអំពើពុករលួយរបស់
ខ្លួនបានតទៅទៀតទេ។ មានប្រភពខ្លះសង្ស័យថា លោក គុណ ញឹម អគ្គ នាយកនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ទំនងជាទទួលបានផលប្រយោជន៍ពីលោក ស៊ុន ឆាយ និងបក្ខពួកជាប្រចាំ
ទើបបណ្តោយឲ្យអំពើពុករលួយរបស់មន្ត្រីគយអង្គភាពកំពង់ ផែស្វយ័តភ្នំពេញកើតឡើងយ៉ាង ពេញបន្ទុកបែបនេះ។ ប្រការនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋ មន្ត្រីក្រសួងហិរញ្ញវត្ថុ គួរពិនិត្យ
មើលឡើងវិញខ្លះផងពីព្រោះលោក ស៊ុន ឆាយ និងបក្ខពួកកំពុងតែប្រព្រឹត្តអំពើពុករលួយតាម រូបភាពជាច្រើនដោយគ្មានញញើតច្បាប់និងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់ប្រមុខ
រាជរដ្ឋាភិបាលនោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ផ្អែម​ត្រជាក់​ជាប់មាត់ ! ក្រុមហ៊ុន DMC របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ កើប​លុយ​រដ្ឋ​តាម​រូបភាព «​ដក​តុង​» លើ​វិស័យ​ទូរគមនាគមន៍​ក្នុង​១​ឆ្នាំ​ជិត​១០​លាន​ដុល្លារ​ (ntt168)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ក្រុង​សៀមរាប សូ ប្លាតុ​ង ក្រៅពី​ល្បី​យកឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​មក​កាង​ប្រើ​…​យក​អំណាច​ទៅ​ប្រើ​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​រោមជើង សូ ប្លាតុ​ង​ដែរ​… ! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងមានរឿងអាស្រូវ ពុករលួយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជុន ច័ន្ទបុត្របដិសេធការចោទថាលោកបន្លំខ្លួន​ ចូលក្នុងពន្ធនាគារព្រៃស (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងល្បីល្បាញខាងពុករលួយប្រើអំណាច ប្រមូលលុយ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
36143 នាក់
ម្សិលមិញ :
8065 នាក់
សប្តាហ៍នេះ :
94653 នាក់
ខែនេះ :
556164 នាក់
3 ខែនេះ :
1972407 នាក់
Online :
12084 នាក់
សរុប :
12634955 នាក់