ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០៥០
NTT
អភិបាល​ក្រុង​សៀមរាប សូ ប្លាតុ​ង ក្រៅពី​ល្បី​យកឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​មក​កាង​ប្រើ​…​យក​អំណាច​ទៅ​ប្រើ​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​រោមជើង សូ ប្លាតុ​ង​ដែរ​… !
Fri,19 May 2017 (Time 10:53 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 532នាក់)


​ខេត្ត​សៀមរាប ៖ ប្រភព​ក្រុមមន្ត្រី​សាលាក្រុង​សៀមរាប​ខេត្តសៀមរាប​បាន​ទម្លាយ​ព័ត៌មាន​អាស្រូវ​របស់លោក សូ ប្លាតុ​ង អោយ​ការិយាល័យ​យើង​ដឹង​ថា  តាម​ការ​បែកធ្លាយ​ត្រឹម​ក្រុម​សហ​ភាត្តរ បាន​ចេញផ្សាយ​កន្លងមក​នោះ នូវ​ពុំទាន់​ត្រូវ​គ្រប់គ្រាន់​ចំៗ​ចំណុច​ពុករលួយ​ ​ទាំងអស់​ទេ គឺ​នូវមាន​រឿងអាស្រូវ​ពុករលួយ​ជាប់​ពាក់ព័ន្ធ​ជាច្រើន​ទៀត ដែល​មន្ត្រី​ជា​ប្រភព​បាន​នឹង​កំពង់តែ​បំបែក​ទម្លាយ​រឿង​ មិន​ប្រក្រតី​ទាំងនោះ​ជា​បន្តបន្ទាប់​រឿង​លោក សូ ប្លាតុ​ង ជា​អភិបាលក្រុង​សៀមរាប​ប្រើ​អំណាច​ពី​លើ​ជា​ឧបនាយករដ្ឋមន្ត្រី ដែល​យើង​ពុំ​ទាន់​បញ្ចេញ​ឈ្មោះ​ទៅ​ពាំង​គំរាម​មន្ត្រី​ថ្នាក់ក្រោម​នឹង​ក្រុម​អាជ្ញាធរ​ដែល​សូម្បី​តែ​គ​ណះ​អភិបាលខេត្ត​សៀមរាប លោក ឃឹម បុន​សុង ដែល​ជា​អ​ណា​ព្យាបាល​ទទឹង​ក្នុង​ខេត្ត​នោះ​ក៏​មិន​ហ៊ាន​ក្អក​ប៉ះពាល់​រោមជើង​លោក សូ ប្លាតុ​ង ដែរ ព្រោះ​តែ​ខ្លាច​អំណាច​ស្រមោល​ឧបនាយក​រដ្ឋមន្ត្រី​ដ៏​ធំ​នូវ​ពីក្រោយ​នោះ​។

​តាម​ប្រភព​បាន​ទម្លាយ​អោយដឹង​ទៀត​ថា ៖ លោក សូ ប្លាតុ​ង ក្រៅពី​ប្រើ​អំណាចប្ដា​ច់ការ​ទៅគាប​កនា​យក​រដ្ឋបាល​សាលាក្រុង អោយ​ស្ដាប់​បង្គាប់​ប្រព្រឹត្ត​អំពើពុករលួយ​បំប៉ោង​គម្រោង​របៀប​ជិះសេះ​លែងដៃ​តាម​មហិច្ឆតា​របស់​ខ្លួន​យ៉ាង​អសមត្ថភាព​បំផុត​។​ហើយ ដែល​បញ្ហា​នេះ​មិនគួរ​បើ​លោក ទេសរដ្ឋមន្ត្រី ជា សុ​ផា​រា ដែល​ជាប់​ឈ្មោះ​ល្បីល្បាញ​ជា​មន្ត្រី​ស្អប់ខ្ពើម​អំពើពុករលួយ​នោះ​មើល​រលង​ពី​សកម្មភាព​អសមត្ថភាព​បក្ខពួកនិយម ពុករលួយ ផ្ដាច់ការ របស់​បុគ្គល សូ ប្លាតុ​ង នោះទេ ។​

​ប្រភព​ព័ត៌មាន​ដដែល បានឱ្យដឹង​ទៀត​ថា ៖  លោក សូ ប្លាតុ​ង ដែល​គេ​ស្គាល់​ថា ជា​អភិបាលក្រុង​សៀមរាប ដែល​ទើបបាន​ទទួល​តួនាទី ជិត​មួយ​អាណត្តិ​រដ្ឋាភិបាល​នេះ គឺ​កំពុងតែ​ត្រូវប៉ាន់ នឹង រួមដៃគ្នា ឃុបឃិត​គ្នា ជា​លក្ខណៈ​ប្រព័ន្ធ បង្កើត គ្រួសារនិយម បក្ខពួកនិយម យ៉ាង​ពេញបន្ទុក នៅក្នុង​រដ្ឋបាល​សាលាក្រុង​ទៅលើ​ការចុះបញ្ជី​ការ​ការងារ​ដីធ្លី និង ការ​កាត់​ប្លង់ បំបែក​ប្លង់ ក្បាល​ដី​ជា​ដើម ។​ល​។ ដោយ​អោយ​មន្ត្រី​ណា​ជា​ខ្សែ ហ របស់​ខ្លួន​ទទួល​ការងារ សូ​ប៉ាន់ បង្ក​ភាពអនាធិបតេយ្យ នៅក្នុង​ការិយាល័យ​រដ្ឋ​បាល ដោយ​មិន​គោរព​ច្បាប់​ការងារ​រដ្ឋបាល​របស់​រដ្ឋ​សូម្បី​បន្តិច​។ មិន​តែ​ប៉ុណ្ណោះ​គឺ​លោក សូ ប្លាតុ​ង បាន​បង្ក នូវ​ភាព​ទំនាស់​ផ្ទៃ  ក្នុង​ការងារ​ក្នុង​អង្គភាព​នាំអោយ​មាន​ការបែកបាក់​ក្រោម​ការដឹកនាំ​របស់​ខ្លួន យ៉ាង​អសមត្ថភាព​បំផុត ពោល​គឺ​លោក សូ  ប្លាតុ​ង បាន​ដឹកនាំ​អង្គភាព​តាមរបៀប​បែប​អគតិ នឹង ផ្តាច់ការ​បំផុត​មិនគួរ នឹង មើលរំលង​នោះទេ ។

​បើ​តាម​ប្រភព​ដដែល បានឱ្យដឹង​ទៀត​ថា ៖ លោក សូ ប្លាតុ​ង បាន​វាយឫក លេង​រាង​ក្រអឺតក្រទម មិន​ប្រគល់​ការងារ​ទៅ​អោយ​មន្ត្រី​ក្រោម​ឱវាទ​ណា​ដែល​មិន​ចេះ​ឯបអប​ឧិ​ន​ក្បាល​គោរព​ខ្លួន​នោះទេ​។​ហើយ​ជាងនេះទៅទៀត​បើ​ទោះបីជា​មន្ត្រី​រូប​នោះ​ជា​មន្ត្រី​ជំនាញ​ខិតខំ​បំពេញ​ការងារ​តាម​តួនាទី​របស់​ខ្លួន​ការងារ​ជូន​ប្រជាពលរដ្ឋ យ៉ាង​សកម្ម​យ៉ាងណាក៏ដោយ ជាក់ស្ដែង​
​ដូចជា លោក ឌី ប៊ុន​ហាក់ ដែល​ជា​មន្ត្រី​ស្លូតត្រង់ មាន​អតីតភាព​បំរើ​ការងារ ជា​មន្ត្រី​ជំនាញ​មក​
​ដល់​បច្ចុប្បន្ន​នេះ​គេ​បែរ​ជា​ឃើញ​លោក សូ​ប្លាតុ​ង ដក​គាត់​ដាក់​បញ្ឈរជើង​ដោយ​ដាក់ជំនួស​មកវិញ នូវ​បក្ខពួក​របស់​ខ្លួន​ដើម្បី​ងាយស្រួល​ប្រព្រឹត្ត​អំពើ​ពុករលួយ​គៃបំបាត់​ពន្ធ​រដ្ឋ​យក​ទៅ​ធ្វើ​មានបាន​ចែក​បក្ខពួក​ខ្លួន​ដែល​បញ្ហា​ន​នេះ​គួរតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន​វិធានការ​ដាក់​ការស្រាវជ្រាវ​ស៊ើបអង្កេត​ជា​បន្ទាន់​ផង ដើម្បី​ជួយ​ទប់ស្កាត់ នឹង ក៏ដូចជា​ជួយ​លុបបំបាត់​ពី​ភាព​រំជើបរំជួល​អោយ​មន្ត្រី​ផ្ទៃ​ក្នុង​ការងារ​បាន​អស់​ចិត្ត​ផង ។​

​ដោយឡែក ប្រភព​បាន​បន្តទៀតថា ៖ បច្ចុប្បន្ន ការដឹកនាំ​រដ្ឋបាល​ការងារ​ផ្ទៃក្នុង​កំពុងតែ​កើត​មាន​ការ​កុងកាច់​គ្នា​យ៉ាង​ពេញបន្ទុក​រវាង​លោក ឌី ប៊ុន​ហាក់ និង លោក សូ ប្លាតុ​ង​ដែល​ជា​អភិបាលក្រុង សៀម រាប​នោះ​។ ដោយសារតែ​លោក ឌី ប៊ុន​ហាក់ មាន​ប្រជាប្រិយភាព ជាង​ខ្លួន​គាត់ សូ ប្លាតុ​ង ហើយ​មាន​ជំនាញ សមត្ថភាព នឹង ការងារ​ជំនាញ​ល្អ​ជាង​ខ្លួន ដែល​ជា​មន្ត្រី​ជំនាញ​មាន​សកម្មភាព នឹង បទពិសោធន៍​ជំនាញ​ការងារ​យូរ​ឆ្នាំ​មក​នោះ​។ ដូច្នុះ ហើយ​ទើប​បានជា​មាន​ការ​កាច់​កុង​បង្កើត​ទៅជា​អំពើពុករលួយ បង្កើត​ជា​បក្ខពួក​និយម​យ៉ាង​ពេញបន្ទុក​ក្រោម​ការដឹកនាំ​របស់​រដ្ឋ​បាល​សាលាក្រុង សៀមរាប ដែល​ទំនាស់​នោះ មិនអាច​នឹង​ផ្សះផ្សា​គ្នា​បាន​ព្រោះ​តែ​ការដឹកនាំ​យ៉ាង​ផ្ដាច់ការ របស់​បុគ្គល សូ ប្លាតុ​ង អសមត្ថភាព​នោះ ៕​

ព័ត៌មានគួរចាប់អារម្មណ៍

ផ្អែម​ត្រជាក់​ជាប់មាត់ ! ក្រុមហ៊ុន DMC របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ កើប​លុយ​រដ្ឋ​តាម​រូបភាព «​ដក​តុង​» លើ​វិស័យ​ទូរគមនាគមន៍​ក្នុង​១​ឆ្នាំ​ជិត​១០​លាន​ដុល្លារ​ (ntt168)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ក្រុង​សៀមរាប សូ ប្លាតុ​ង ក្រៅពី​ល្បី​យកឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​មក​កាង​ប្រើ​…​យក​អំណាច​ទៅ​ប្រើ​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​រោមជើង សូ ប្លាតុ​ង​ដែរ​… ! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងមានរឿងអាស្រូវ ពុករលួយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជុន ច័ន្ទបុត្របដិសេធការចោទថាលោកបន្លំខ្លួន​ ចូលក្នុងពន្ធនាគារព្រៃស (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងល្បីល្បាញខាងពុករលួយប្រើអំណាច ប្រមូលលុយ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
25701 នាក់
ម្សិលមិញ :
8065 នាក់
សប្តាហ៍នេះ :
84211 នាក់
ខែនេះ :
545722 នាក់
3 ខែនេះ :
1961965 នាក់
Online :
8604 នាក់
សរុប :
12624513 នាក់