ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០៥០
NTT
លោក​ឈុន​ សុ​ភ​មង្គ​ល​ រង​ការ​រិះ​គន់​ថា​ ធ្វើ​មិន​ដឹង​មិ​ន​ឮ​ ក្នុង​​កា​រ​រក​ស៊ី ​រត់​ពន្ធ​សាំង​ ហ្គា​ស​ និ​ង​ទំ​និ​ញ​​គ្រ​ប់​ប្រ​ភេ​ទ
Fri,19 May 2017 (Time 10:55 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 483នាក់)


ខេត្តបាត់ដំបង៖រាជ​រ​ដ្ឋា​ភិ​បាល​ក​ម្ពុ​ជា​បាន​ចេញ​បទ​បញ្ជា​លេខ​ ០១​ ប​.ប​ ចុះ​ថ្ងៃ​ទី​ ០​៩​ ខែ​តុ​លា​ ឆ្នាំ​២​០​១​​៦​ចុះ​ហ​ត្ថ​លេ​ខា​ ដោ​យ​ស​ម្តេច​​តេ​​​ជោ​ហ៊ុន​ ​សែ​ន​ ផ្ទា​ល់​ ក្នុង​ហេតុ​ផល​ប​ញ្ចៀ​ស​ការ​ប៉ះ​ពាល់​ដ​ល់​ចំ​ណូល​ព​ន្ធ​​រ​ដ្ឋ​និង​ការ​ប្រ​កួត​ប្រ​ជែង​ពា​ណិ​ជ្ជ​ក​ម្ម​​ ​។​

យោងតាមលិខិតបទបញ្ជាលេខ ០១ប.ប ខាងលើនោះ បានបញ្ជាដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដី ឱ្យចូលរួមប្រតិបត្តិការបង្ក្រាបបទល្មើស និងសកម្មបំផុតក្នុងការបើកប្រតិបត្តិការបង្ក្រាប ដែលនឹងចែក ចេញ ជាពីរប្រភេទ គឺប្រភេទទី ០១ លំដាប់ថ្នាក់ជាតិ ដោយអន្តរក្រសួង ឯប្រភេទទី ០២ លំដាប់ថ្នាក់មធ្យម ត្រឹមថ្នាក់ខេត្តដែល មើលទៅដូចជាមិនធម្មតាទេ ។

គេកត់សម្គាល់ថាបទល្មើសគេចពន្ធកើតមានគ្រប់ច្រកចេញចូលតាមព្រំដែន ពិសេសការរត់ពន្ធសាំងគគ្រឹកគគ្រេង នាបច្ចុប្បន្ននៅតាមច្រក​ព្រំ​ដែន​ប៉ែក​ខាង​លិច​ប្រ​ទេ​ស​ដូច​ជា​នៅ​ខេត្ត​បាត់​ដំ​បង​ជា​ដើម​ដែល​មាន​បទ​ល្មើស​គេច​ពន្ធ​ជា​ច្រើន​ ខណៈដែលគយខេត្តប្រឹងអួតថា ស្ថាប័នខ្លួនប្រមូលពន្ធបានច្រើននោះ ។

ការរត់ពន្ធសាំង និងហ្គាសតាមព្រំដែនប៉ែកខាងលិច ដែលកំពុងកើតមានយ៉ាងគគ្រឹកគគ្រេងធ្វើ​ឱ្យ​បាត់​ចំ​ណូ​ល​ពន្ធ​រាប់​លាន​ដុ​ល្លារ​ ក្នុង​មួយ​ឆ្នាំ​ៗ ​ហើយ​ថែម​ទាំ​​ងមាន​វិ​សម​ភាព​ ក្នុង​ការ​ប្រកួ​តប្រ​ជែង​ពា​ណិជ្ជ​កម្ម​ថែម​ទៀត​ផង​​ដែលមានន័យថាក្រុមហ៊ុនសុច្ចរិតបង់ពន្ធជូនរដ្ឋត្រឹមត្រូវ រកស៊ីមិនឈ្នះពួកឈ្មួញទុច្ចរិតរកស៊ីគេចពន្ធនោះឡើយ ។

លោក ឈុន សុភមង្គល ដែលជាប្រធានសាខាគយខេត្តបាត់ដំបង ត្រូវបានគេរិះគន់ថាប្រ​សិន​បើ​លោក​មិន​បាន​ឃុប​ឃិត​ជា​មួយ​មន្ត្រី​គយ​ជា​កូន​ចៅ​ប្រ​ចាំ​ការ​តាម​ប៉ុស្តិ៍ ​គ្រប់​ច្រក​ចេញ​ចូល​តាម​ព្រំដែ​ន​តាម​រយៈ​ការ​ធ្វើ​មិន​ដឹង​មិន​ឮ​ក្នុង​ការរក​ស៊ី​រត់​ពន្ធ​សាំង​ ហ្គាស ​និង​ទំ​និ​ញ​ តាម​ច្រក​មួយចំ​នួ​ន​ ដូច​ជាច្រ​ក​សំ​ពៅ​លូន​ ឡែម កំរៀង ភ្នំព្រឹក ជាដើមនោះ តើបទល្មើសទាំងនេះអាចនឹងកើតមានដែរឬទេ ។

ពាក់ព័ន្ធនឹងការ រកស៊ីរត់ពន្ធសាំង និងទំនិញផ្សេងៗបានប្រព្រឹត្តទៅដោយរលូន ហើយការរកស៊ីរបស់ពួកឈ្មួញទុច្ចរិតឃុបឃិតនិងមន្រ្តីគយបង់ពន្ធមិនគ្រប់ នោះ គេសង្ស័យថា មិនមែនលោក ឈុនមង្គល មិនដឹងនោះទេ តែទំនងជាកន្ទេលធំបន្លំដេកតែម្តង តាមរយៈការធ្វើមិនដឹងមិនឮ និងមិនបង្ក្រាបតែម្តង ដោយ បើកភ្លើងខៀវឲ្យមន្រ្តីក្រោមឧវាទប្រព្រិត្តអំពើពុករលួយ ។

ពាក់ព័ន្ធនឹងបញ្ហានេះ មតិសាធារណៈរំពឹងថាស្ថា​ប័ន​គយ​ដែល​ជា​ស្ថា​ប័ន​រក​ថ​វិ​ការ​ចូល​រដ្ឋ​នឹង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់​ថែម​ទៀត​ ដើម្បីទប់ស្កាត់នូវបទល្មើសនានា ជាពិសេស គយខេត្តបាត់ដំបងដើម្បី​លើក​តំ​កើង​ស្មារ​តី​បទ​បញ្ជា​លេខ​ ០​១​.ប​.ប​ ក៏​ដូច​ជា​ការ​បង្កើន​ចំណូល​ពន្ធ​ជូន​រដ្ឋ​ លើស​ពី​នេះ​គឺ​ដើម្បី​ឲ្យ​មាន​ស​ម​ភាព​ក្នុង​ការ​ប្រ​កួត​ប្រ​ជែង​ធ្វើ​អា​ជី​វ​កម្ម​ ដែល​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​វិ​និ​យោគ​គិន​​សុ​ច្ច​រិ​ត​ផង​ដែរ​ ។

ព័ត៌មានគួរចាប់អារម្មណ៍

ផ្អែម​ត្រជាក់​ជាប់មាត់ ! ក្រុមហ៊ុន DMC របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ កើប​លុយ​រដ្ឋ​តាម​រូបភាព «​ដក​តុង​» លើ​វិស័យ​ទូរគមនាគមន៍​ក្នុង​១​ឆ្នាំ​ជិត​១០​លាន​ដុល្លារ​ (ntt168)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ក្រុង​សៀមរាប សូ ប្លាតុ​ង ក្រៅពី​ល្បី​យកឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​មក​កាង​ប្រើ​…​យក​អំណាច​ទៅ​ប្រើ​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​រោមជើង សូ ប្លាតុ​ង​ដែរ​… ! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងមានរឿងអាស្រូវ ពុករលួយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជុន ច័ន្ទបុត្របដិសេធការចោទថាលោកបន្លំខ្លួន​ ចូលក្នុងពន្ធនាគារព្រៃស (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងល្បីល្បាញខាងពុករលួយប្រើអំណាច ប្រមូលលុយ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
46607 នាក់
ម្សិលមិញ :
8065 នាក់
សប្តាហ៍នេះ :
105117 នាក់
ខែនេះ :
566628 នាក់
3 ខែនេះ :
1982871 នាក់
Online :
15572 នាក់
សរុប :
12645419 នាក់