ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០៥០
NTT
​បែកធ្លាយ​រឿងអាស្រូវ​ច្រក​ទ្វារក្រោយ ! ជំទាវ​មេ​គយ​ធំ​ល្បី​ខាង​លូកដៃ​កកូរកកាយ​ផ្ទៃក្នុង​គយ​គួរ​ណាស់​ដាក់​ការស៊ើបអង្កេត នឹង កំណែទម្រង់​ស៊ីជម្រៅ​ឡើងវិញ !
Sun,28 May 2017 (Time 09:14 PM)
ដោយ ៖ ntt168 (ចំនួនអ្នកអាន: 479នាក់)


ពាក់ព័ន្ធ នឹង ករណី​បែកធ្លាយ​រឿងអាស្រូវ​ច្រក​ទ្វារ​ក្រោយ​របស់​ជំទាវ​ធំ​គយ គុណ ញឹម លូក​ដៃ​កកូរកកាយ​ការងារ​ផ្ទៃក្នុង​គយ​យ៉ាង​ពេញបន្ទុក​នេះ​បាន​ធ្វើអោយ​ជះឥទ្ធិពល​អាក្រក់​ដល់​មុខមាត់​របស់​ស្ថាប័ន អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា ទាំងមូល​។ ហើយ​បញ្ហា​ដ៏​រសើប​នេះ​មិន​ត្រឹមតែ​ធ្វើអោយប៉ះពាល់​ដល់​មុខមាត់​របស់ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ធ្វើអោយ​ប៉ះពាល់​ដល់​គោលនយោបាយ​លើ​ការប្រមូល​ពន្ធ​ថ្នាក់​ជាតិ​របស់​រដ្ឋាភិបាល​ទៀតផង​។ ព្រោះ​តែ​ក្រុម​មន្ត្រី​បាន​អាក់អន់ស្រពន់ចិត្ត​ជុំវិញ​ការប្រើ​អំណាច​រឿង​កកូរកកាយ​របស់​ជំទាវ​ធំ​ដែល​លូកដៃ​កូរ​ទៅក្នុង​ស្ថាប័នគយ​បង្ករ​នាំអោយ​ប៉ះពាល់​ជា​បញ្ហា​ធំ​យ៉ាង​ស៊ីជម្រៅ​ទៅក្នុង​ស្ថាប័នគយ​ជុំវិញ​ការតែងតាំង​មន្ត្រី​គយ​ទៅ​តាម​ស្ថាប័ន​ជា​ក្បាលម៉ាស៊ីន​ប្រមូល​ពន្ធ​ថ្នាក់​ខេត្ត​នានា និង តាម​គោលដៅ​ការិយាល័យ និង តាម​នាយកដ្ឋាន មួយចំនួន​ចំណុះអោយ​អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា​ទាំងមូល​។​

​ផ្ទុយទៅវិញ​ពាក់ព័ន្ធ​ជំវិញ​រឿងអាស្រូវ នឹង ជំទាវ​ធំ​មេ​គយ​ធំ​ល្បី​តែ​ខាង​លូកដៃ​កកូរកកាយ​ផ្ទៃក្នុង​គយ​នាំអោយ​ប៉ះពាល់​ដល់​កិត្តិយស​គយ​ថ្នាក់ជាតិ​បែប​នេះ​គួរ​ណាស់​តែ​ស្ថាប័ន​ក្រសួង​មួយ​នេះ​ដាក់​ការស៊ើបអង្កេត​ជា​បន្ទាន់ នឹង កំណែទម្រង់​ស៊ីជម្រៅ​ឡើង​វិញ​ផង​ដែរ​។​ដែល​មិន​គួរ​អោយ​ភាព​អគតិ​ដឹកមុខ​(​ប្ដី​ផ្កាយ​ប្រាំ ឯ​ជំទាវ​ផ្កាយ​ប្រាំមួយ​)​លូកដៃ​ទៅ​កូរ​ការងារ​ផ្ទៃក្នុង​របស់​ស្ថាប័នគយ​ថ្នាក់​ជាតិ​នោះ​ទេ​។​

​មិនតែប៉ុណ្ណោះ មន្ត្រី​បាន​លើកឡើង​ថា ៖ ប្រការ​ដែល​មេ​គយ​ធំ បណ្ឌិត គុណ ញឹម ធូ​រលុង​អោយ​ប្រពន្ធ​ជំទាវ​លូកដៃ​ចូលទៅ​ក្នុង​ការតែងតាំង​មន្ត្រី​គយ​មួយ​ចំនួន​រួច​ហើយ​មាននូវ​តាម​ប៉ុស្ដិ តាម​សាខា និង តាម​មាត់​ច្រក​ទ្វារ​អន្ដ​រះ​ជាតិ មួយចំនួន​នោះ​។​ព្រម​ទាំង​ករណី​ជាក់ស្ដែង​ដូច​ជា​មេ​សាខាគយ​ខេត្ត​ព្រះសីហនុ នោះ បាន​ក្លាយទៅជា​កម្មវត្ថុ​រិះគន់​យ៉ាង​ពេញបន្ទុក​ពី​មន្ត្រី នឹង​មន្ត្រី​ចោទប្រកាន់ថា​៖​ពោរពេញ​ទៅដោយ​អំពើពុករលួយ​ដែល​សូម្បី​តែ​នាយ​អគ្គនាយកដ្ឋាន​គយ​រង​ទទួលបន្ទុក​ក៏​មិនមាន​អំណាច​ពិតប្រាកដ​ក្នុងការ​លូកដៃ​ទៅ​ប្រឆាំង​បាន បទបញ្ជា​ជុំវិញ​ការតែងតាំង​មន្ត្រី​អសកម្ម​មិន​ប្រក្រតី​មួយចំនួន​ក្នុង​ស្ថាប័នគយ នោះ​។​ប៉ុន្តែ ឯ​ចំណែក​ជំទាវ​ធំ គុណ ញឹម អាច ។​

​ជាការ​ពឹត​ហើយ​ដែល​ផ្ទៃក្នុង​មន្ត្រី​បាន​លើកឡើង​ថា​៖​មិនដឹងថា​តើ លោកនាយ​បណ្ឌិត គុណ ញឹម ជា​អ្នក​បើកដៃ​អោយ​លោកជំទាវ ប៉ាន់ ត្រា​ប្រណី ឫ ជំទាវ​ពៅ របស់​ខ្លួន​ជា​អ្នក​លូកដៃ​កូរ​នូវ​ពី​ខាងក្រោយ​ខ្នង​ក៏​មិនដឹង ឫ​ក៏​លោកជំទាវ ពៅ ប្រើ​សិទ្ធិ នឹង​អំណាច​ជា​ជំទាវ​ធំ​ទៅ​គ្របតណ្ដប់​លើ​ការតែងតាំង​មន្ត្រី​គយ​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​បំផុត​។​

​ជាទូទៅ​មន្ត្រី​បាន​លើកឡើង​ថា ៖ ប្រាកដ​ជា​ធ្លាប់បាន​ដឹង បានឮ​រួចហើយ​ថា កម្រ​ណាស់ ឬ សឹងតែ​រក​គ្មាន​ផង​ដែល​អ្នក​ធ្វើ​គយ​នៅ​កម្ពុជា​មាន​ជីវភាព​ធូរធា ហ៊ឺ​ហា ហើយ​ក៏​សឹង​មិន​ជឿ​ដែល​ថា​អ្នក​អាច​ចូល​បម្រើ​ការងារ​គយ​នៅ​កម្ពុជា​បាន​ជា​អ្នក​មាន​តែ​សែស្រឡាយ បក្សពួកនិយម​គយ ប៉ុណ្ណោះ​ដែល​អាច​ចូល​គយ​បាន ដោយ​គ្មាន​ចំណាយ​លុយកាក់​ផង​អោយតែ​ជាប់​ជា​ខ្សែស្រឡាយ​គយ​ស្រាប់ ។​ហើយ​ឯ​មន្ត្រី​ខាងក្រៅ​កុំ​សង្ឃឹម​ឡើយ​ថា​មាន​វាសនា​ក្លាយខ្លួន​ជា​មន្ត្រី​គយ​នោះ​។
​សូម្បី​តែ​ប្រាថ្នា​ត្រឹម​មន្ត្រីរាជការ​គយ​ធម្មតា​ក៏​គ្មាន​សង្ឃឹម​ផង​។​ធាតុ​ពឹត​វា​ជាការ​ច្រណែន​មួយ​ដែល​ក្រុម​មន្ត្រី​ខាង​ផ្នែក ក្រសួង​ឬ​ស្ថាប័ន​គ្មាន​ចំណូល​មួយ​ចំនួន​បាន​និយាយ​ចំអក​លេង​របៀប​មែន​ថា​៖​នៅ​ស្ថាប័នគយ​ក្នុង​ការដក​ផ្ទេរ​ផ្ទូរ​តំណែង​គេ​មិន​ដែល​និយាយ​ពី​មាត់​ទទេ ទេ ! គឺ​គេ​គុណ នឹង​ក​ម្រះ​លុយ​ព្រមទាំង​ខ្នងបង្អែក​ធំ​តូច​ផង​ដែរ ទើប​អាច​តូរ​យក​តំណែង​កៅអី​ខ្លាញ់​បាន​។​ធាតុ​ពិត​ការ​សុបិន្ត​របស់​មន្ត្រី​ក្រៅ​ក្របខ័ណ្ឌ​«​បើ​ដកតំណែង​បច្ចុប្បន្ន​ឲ្យទៅ​ធ្វើគយ​វិញ ក៏​សុខចិត្ត​ដែរ​»​ព្រោះ​ងាយស្រួល ស្រង់ដើម  សល់ ដី​លុយ ឡាន វិល្លា​រ​គីបៗ​ក្លាយ​ជា​សេដ្ឋី ឧកញ៉ា​មានបាន​លើ​ញើស​ឈាម​រដ្ឋ មាន​ពិបាក​រកស៊ី​នោះ ។​

​បើ​តាម​ក្រុម​អ្នកជំនួញ​ស្និទ្ធ​នឹង​មន្ត្រី​គយ និង​ក្រុមមន្ត្រី​គយ​តូចតាច​រកលុយ​បាន​តិច ហើយ​ឡើង​ឋានន្តរស័ក្តិ​យឺត​ដូច​កៅស៊ូ​មួយចំនួន​បាន​បង្ហើប​ប្រាប់​ឲ្យដឹង​ទៀតថា​៖ ការតែងតាំង​មុខតំណែង និង​ការផ្ទេរ​ភារកិច្ច​មន្ត្រី​គយ និង​រដ្ឋាករ​គ្រប់​លំដាប់ថ្នាក់​ក្រោម​ឱវាត​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ចាប់ពី​ភ្នាក់ងារ (​ឈរជើង​នៅតាម​ប៉ុស្តិ៍​ល្អ​រកចំណូលបាន​ច្រើន​)​ជាក់ស្ដែង​ចា​ប៉​ពី ទីស្នាក់ការ​គយ សាខាគយ ការិយាល័យ គយ និង នាយកដ្ឋាន​គយ​ឡើងទៅ គឺ​សុទ្ធតែ​មាន​ហាងឆេង​ខ្ទង់​ខ្ពស់​រាប់សឹប​ម៉ឺន​ដុល្លារ​អាមេរិក​ទាំងអស់ ។​

​ជាក់ស្ដែង​ប្រភព​បង្ហើប​ទៀតថា​៖​បើ​និយាយ​ពី​ហាងឆេង​ប៉ុស្ដិ​មេ​សាខាគយ​នៅ​កំពង់ផែ​ស្វយ័ត្ន​ខេត្តព្រះសីហនុ មួយ​នេះ​វិញ ដែល​មេ​សាខាគយ​ខេត្ត​នេះ​ឈ្មោះ ទំ ណូ អតីតះ​ជាមេ​សាខាគយ​ខេត្ត​ប៉លិន​ដែល​បែកធ្លាយ​ជាប់​រឿងអាស្រូវ​ពុករលួយ​គៃបំបាត់​ពន្ធ​រដ្ឋ​ជាមួយ​ក្រុម​ឈ្មួញ​ព័ទ្ធ​ខ្លួន​នោះ​គឺ​មិន​ត្រឹមតែ​គ្មាន​ទុក​ទោស​នោះទេ​ដែល​ហ៊ាន​ជះ​ទឹក​លុយ​ដល់​តម្លៃ​ខ្ទង់លាន​ដុល្លារ​អាមេរិក​នោះ​បែរជា​បាន​រួចផុត​ពី​ការពិន័យ នឹង​ទទួលបាន​ការតែងតាំង​ជាពិសេស​តែ​ម្តង ខណៈ​ដែល​ល្បិច​កកូរកកាយ​របស់​ជំទាវ​ធំ​គយ គុណ ញឹម លូក​ដៃ​ចេញមុខ «​ប្រើ​ក្បាច់​» យ៉ាង​មាន​ប្រសិទ្ធិភាព​បំផុត​ដោយ​អំណាច របស់​នាយគយ​ធំ​នៅក្នុងសា្ថ​ប័នគយ​។​

​តាម​ប្រភព​ពី​ក្រុម​អ្នកជំនួញ​ស្និទ្ធ​នឹង​មន្ត្រី​គយ ព្រមទាំង​ក្រុម​មន្ត្រី​គយ​តូចតាច​ដដែល​ទាំងនោះ បាន​បង្ហើប​ប្រាប់​ឲ្យដឹង​ទៀត​ថា​៖​គេ​ពុំ​ដឹងថា​៖​ទាំងនេះ​ជា​ការលើកដៃ​បាំង​មេឃ​អោយ​ជំទាវ​របស់​ខ្លួន​ជា​អ្នក​កាង​កូរ​នូវ​ពី​ខាងក្រោយ ឫ​ក៏​ជំទាវ​បណ្ឌិត​គុណ​ញឹម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បច្ចុប្បន្ន​ជា​អ្នក​លូក​ដៃ​នោះ​ទេ​។​

​ប្រភព​បាន​ទម្លាយ​ទៀតថា​៖​ជុំវិញ​ការ​លូកដៃ​ចូល​យ៉ាងជ្រៅ​ពី​សំណាក់​លោកជំទាវ ប៉ាន់ ត្រា​ប្រណី ហៅ «​ពៅ​»​ជា​ភរិយា​ជំទាវ​ថ្នាក់ដឹកនាំ​គយ​ដទៃទៀត​យ៉ាង​ច្រើន​បាន​ហែរ​ហម​អបស្ទប​រក​ប៉ុស្ដិ​ខ្លាញ់ ប៉ុស្ដិ​ខ្លឹម​សម្រាប់​ជា​ការបិទបាំង​អំពើពុករលួយ​មួយ​ដែល​គេ  អាច​និយាយ​បាន​យ៉ាង​សាមញ្ញ​ថា ឥទ្ធិពល​របស់​លោកជំទាវ ប៉ាន់ ត្រា​ប្រណី ហៅ «​ពៅ​» ភរិយា​របស់​ឯកឧត្តម​មេ​គយ​ធំ គ្របដណ្តប់​លើ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​សឹងតែ​ទាំងមូល​មិន​ធម្មតា​មែន ។​

​ផ្ទុយទៅវិញ ទោះយ៉ាងណា មកដល់​ពេលនេះ​មិន​ទាន់​ទទួល​បាន​ការបំភ្លឺ​បញ្ជាក់​ពី​លោកជំទាវ ប៉ាន់ ត្រា​ប្រណី ជា​ភរិយា​របស់​ឯកឧត្តម​បណ្ឌិត គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​រសើប និង​ភាពល្បីល្បាញ​ដូច​ខាងលើ​នៅ​ឡើយ​ទេ ។​ដែល​ខាង​ការិយាល័យ​របស់​យើង​បានធ្វើការ​ព្យាយាម​សុំ​ការបំភ្លឺ​ពី​សំណាក់​លោក​បណ្ឌិត គុណ ញឹម ផង​ដែរ​ជា​ច្រើន​ដង​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក និង ជាប់រវល់​។​

​គួររំលឹកថា​៖​លោក​បណ្ឌិត គុណ ញឹម អតីត​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទទួលបាន​ការតែងតាំង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​ឯកឧត្តម​បណ្ឌិត ប៉ែន​ស៊ីម៉ន​ដែល​ដល់​អាយុ​ចូលនិវត្តន៍​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៤/១១៧២ ចុះ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤ ។​

​មិនតែប៉ុណ្ណោះ ក្រៅពី​មាន​មុខតំណែង «​ខ្លាញ់​» ជា​មេ​គយ​ធំ លោក​បណ្ឌិត គុណ ញឹម ក៏​ទទួលបាន​ការតែងតាំង​ផង​ដែរ​ជា សមាជិក​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៥/៣៩៤​ចុះ​ថ្ងៃ​ទី​២៩​ខែ​មេសា​ឆ្នាំ​២០១៥ ។ ហើយ​ក្រោយមក​ទៀត លោក​បណ្ឌិត ក៏​ត្រូវបាន​ដំឡើង​ថ្នាក់​ជា​ករណី​ពិសេស​ពី​ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី​ថ្នាក់លេខ​៣ មក​ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី​ថ្នាក់លេខ​១​នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទៀតផង​តាម​របៀប «​ផ្លោះ​រំលង​មេឃ​» ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៦/៥៩៩​ចុះ​ថ្ងៃ​ទី​១៣​ខែ​មិថុនា​ឆ្នាំ​២០១៦​កន្លងទៅនេះ​។​

​អតី​តៈសហក្រុម​កម្មសិក្សា​ប្រមូ​និស្សិត​ឆ្លងដែន​ប៉ែក​កុ​ម្មុយ​នី​ស​ក៏​បាន​លើក​ឡើង​ថ្លែង​ខ្លីៗ​អៅ​យ​ដឹង​ផង​ថា​៖​ដោយសារតែ​មាន​វាសនា​លោក​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បណ្ឌិត អូន ព័ន្ធ​មុនិ​រ័ត្ន បាន​ក្លាយខ្លួន​ជា​រដ្ឋមន្ត្រី​កាលណា​មក ក៏​បាន​ជួយ​ជ្រោមជ្រែង​ប្រមូលោក​បណ្ឌិត គុណ ញឹម អោយក្លាយ​ទៅ​ជា​មេ​គយ​ធំ​ប្រចាំ​ស្រុក​ខ្មែរ​ផងដែរ ដូចដែល​មាន​មិត្ត​ភ័ក្ត្រ​ជា​ប្រមូ​ក្រុម​ជំនាន់ លោក បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន និង​លោក​បណ្ឌិត គុណ  ញឹម ជាច្រើន​នាក់​ទៀត សុទ្ធតែ​មាន​វាសនា​បន្ដោក​ត្រូវបានតែងតាំង​ការងារ​ធំដុំ​ក្នុង​ក្របខ័ណ្ឌ​គយ​យ៉ាង​ស្អេកស្កះ​ផង​ដែរ 

 

hsapoykunnhoemletterkunnhoem (1)

letterkunnhoem (2)

Untitled-1

ព័ត៌មានគួរចាប់អារម្មណ៍

ផ្អែម​ត្រជាក់​ជាប់មាត់ ! ក្រុមហ៊ុន DMC របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ កើប​លុយ​រដ្ឋ​តាម​រូបភាព «​ដក​តុង​» លើ​វិស័យ​ទូរគមនាគមន៍​ក្នុង​១​ឆ្នាំ​ជិត​១០​លាន​ដុល្លារ​ (ntt168)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ក្រុង​សៀមរាប សូ ប្លាតុ​ង ក្រៅពី​ល្បី​យកឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​មក​កាង​ប្រើ​…​យក​អំណាច​ទៅ​ប្រើ​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​រោមជើង សូ ប្លាតុ​ង​ដែរ​… ! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងមានរឿងអាស្រូវ ពុករលួយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជុន ច័ន្ទបុត្របដិសេធការចោទថាលោកបន្លំខ្លួន​ ចូលក្នុងពន្ធនាគារព្រៃស (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងល្បីល្បាញខាងពុករលួយប្រើអំណាច ប្រមូលលុយ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
42029 នាក់
ម្សិលមិញ :
8065 នាក់
សប្តាហ៍នេះ :
100539 នាក់
ខែនេះ :
562050 នាក់
3 ខែនេះ :
1978293 នាក់
Online :
14046 នាក់
សរុប :
12640841 នាក់