ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០៥០
NTT
រឿង​បោក​លុយ​ជាង ៦០ លាន​ដុល្លារ​៖ ក្រសួងមហាផ្ទៃ ចាត់វិធានការ​ច្បាប់ លើ​ប្រធាន​អង្គការ AIF , ICA និង​ប្រធាន​ក្រុមហ៊ុន EBC
Thu,01 June 2017 (Time 05:42 PM)
ដោយ ៖ ntt 168 (ចំនួនអ្នកអាន: 529នាក់)


ភ្នំពេញ:  ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​ធ្វើ សន្និសីទ​សារព័ត៌មាន​រួមគ្នា ជា​សាធារណៈ ស្តីពី​ចំណាត់ការ​ផ្លូវច្បាប់ ចំពោះ​អង្គការ​មូលនិធិ អភិវឌ្ឍន៍​អាស៊ីអាគ្នេយ៍ (AIF) , សមាគម​អ្នក​ប្រឹក្សា​យោបល់​វិនិយោគ (ICA) និង​ក្រុមហ៊ុន Empire Big Capital Limited (EBC) និង​បុគ្គល​ពាក់ព័ន្ធ ក្នុងករណី​ប្រតិបត្តិការ​គ្មាន​ការអនុញ្ញាត ក្នុង​វិស័យ​មូល​ប​ត្រ​ទាក់ទង ការ​ឆបោក​លុយ​ប្រជាពលរដ្ឋ ជាង ៦០ លាន​ដុល្លារ​អាមេរិក ដែល​ធ្វើឡើង តាមរយៈ​ការដាក់ទុន​វិនិយោគ​។​

សន្និសីទ​នេះ ធ្វើ​នៅ​សាលប្រជុំ​អគារ S ទីស្តីការ​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៧ ដោយមាន​ការចូលរួម ពី​លោក​ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​។ លោក​កើត រិ​ទ្ធ រដ្ឋលេខាធិការ ក្រសួង​ក្រសួងយុត្តិធម៌​។ លោក​ងី ច័ន្ទ​ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​។ លោក ស៊ូ សុជាតិ អគ្គនាយក គណៈកម្មាធិការ មូល​ប​ត្រ​កម្ពុជា​។ លោកស្រី ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​ការធ្វើ​សន្និសីទកាសែត​បានធ្វើ​ឡើង បន្ទាប់ពី​ប្រជាពលរដ្ឋ​ជាច្រើន នៅតាម​បណ្តា​រាជធានី ខេត្ត បានដាក់​ពាក្យបណ្តឹង​ប្តឹង ប្រធាន​អង្គការ AIF , ICA និង​ក្រុមហ៊ុន EBC ទៅ​ស្ថាប័ន​តុលាការ ក្រសួងមហាផ្ទៃ រដ្ឋសភា ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និង​ស្ថាប័ន​ផ្សេងៗ កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៧ ឲ្យ​ជួយ​អន្តរាគមន៍​ដល់​ពួកគាត់​។​

​លោក​ងី ច័ន្ទ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា ខាង​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ អំពី​ការងារ​ដែល​បានធ្វើ និង​វិធានការ ដែល​បាន​ដាក់ចេញ និង​ជម្រាប​ប្រជាពលរដ្ឋ អំពី​សារបាន​ដែល​បានធ្វើ​កន្លងមក ហើយនឹង​សកម្មភាព ឆ្លងដែន​ខុសច្បាប់​របស់​អង្គការ និង​សមាគម ទាំងបី​នោះ ហើយ​ក៏បាន​ជម្រាបជូន អំពី​វឌ្ឍនភាព នឹង​ដំណើរការ​នីតិវិធី តាមផ្លូវ​ច្បាប់ ដែល​បាន​ធ្វ​ល​កន្លងមក​។ ក្រសួង​បាន​សហការ ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​បន្ត​ជម្រុញ​នីតិវិធី​ច្បាប់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ បាន​ទទួលផល​មកវិញ ក៏ដូចជា​ចាប់ខ្លួន ឬក៏​ជន​ដែល​បង្ក​ការបោកប្រាស់ ប្រជាពលរដ្ឋ​។​

លោក​បាន​បញ្ជាក់ថា បញ្ហា​នេះ កើតឡើង​តាំងពី​២​ឆ្នាំមុន​ម្ល៉េះ ដោយ​រាជរដ្ឋាភិបាល បាន​បង្កើត​ក្រុមការងារ និង​មាន​វិធានការ​ផង ហើយ​បាន​ផ្អាក​សកម្មភាព របស់​អង្គការ សមាគម និង​ក្រុមហ៊ុន ទាំងបី​នេះ និង​បាន​ផ្សព្វផ្សាយ​ទៅដល់ ប្រជាពលរដ្ឋ សូមកុំ​ឲ្យ​ចាញ់បោក​បន្តទៀត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ បាន​មានប្រសាសន៍ថា ជនល្មើស​ដែល​ដើរ​បោកប្រាស់ ប្រជាពលរដ្ឋ កន្លងមកនេះ មានដូចជា ឈ្មោះ Tan Tze Chin ហៅ Saen Tan ជនជាតិ​ម៉ាឡេស៊ី ប្រធាន​ក្រុមហ៊ុន EBC​។ ឈ្មោះ ឡុង សម្បត្តិ ប្រធាន​ក្រុមហ៊ុន ប៊ី​អិន អ៊ិន​វេស​មិន អ៊ែត​វ៉ា​យ​ហ្សី​រី និង​ជា​ប្រធាន​ទីផ្សារ របស់​ក្រុមហ៊ុន EBC​។ ឈ្មោះ ជី​ហ្គោ សាលី ប្រធាន​សមាគម ICA ។ ឈ្មោះ ហួត សុវណ្ណ ប្រធាន​អង្គការ AIF​។​

ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា សូម​ឲ្យ​ប្រជាពលរដ្ឋ បាន​យល់ បាន​ជ្រាប មុននឹង​ធ្វើការ​សម្រេច​ចិត្ត ដាក់ទុន​វិនិយោគ ទៅលើ​អ្វីមួយ សូម​ឲ្យ​សិក្សា​ស្រាវជ្រាវ ជាពិសេស​ពិភាក្សា ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ថា តើ​អង្គការ ឬក៏​ក្រុមហ៊ុន នឹង​ពិតប្រាកដ​ដែរឬទេ​? ហើយក៏​សូម​ផ្សព្វផ្សាយ លេខ​ទូរស័ព្ទ​របស់ នាយកដ្ឋាន​កណ្តាល​សន្តិ​សុខ ផងដែរ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ដែលមាន​បញ្ហា​ជួបប្រទះ ករណី​ចាញ់បោក​ដាក់​ប្រាក់ ទទួល​ការប្រាក់​បាន​ខ្ពស់​។ លេខ​ទូរស័ព្ទ ០៣១ ៦០១២៣៤៥ , ០៣១ ២០១២៣៤៥​។​

ប្រធាន​ប្រតិបត្តិការ​ក្រុមហ៊ុន អែម​ផាយ ប៊ី​ក ខា​ភី​ថ​ល ស៊ី (EBC) ប្រធាន​អង្គការ​មូលនិធិ អភិវឌ្ឍន៍​អាស៊ីអាគ្នេយ៍ (AIF) និង​ប្រធាន​សមាគម អ្នក​ប្រឹក្សា​យោបល់ វិនិយោគ (ICA) បាន​ត្រូវ​ប្រជាពលរដ្ឋ រាប់រយ​នាក់ មកពី​តាម​បណ្ដា​ខេត្ត​រាជធានី លើកគ្នា​មក​ដាក់​ពាក្យបណ្ដឹង នៅ​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៧ រឿង​ឆបោក​លុយ​ជាង ៤៦ លាន​ដុល្លារ​អាមេរិក ដែល​ធ្វើឡើង តាមរយៈ​ការដាក់ទុន​វិនិយោគ​។ បណ្ដឹង​នេះ​មាន​ប្រជាពលរដ្ឋ ចំនួន​៥.៦៧៤​គ្រួសារ នៅ​គ្រប់​រាជធានី​-​ខេត្ត​ទូទាំងប្រទេស បាន​មូលមតិ​គ្នា ប្ដឹង​បុគ្គល​ឈ្មោះ ស៊ាន តាន់ ជនជាតិ​ម៉ាឡេស៊ី ជា​ប្រធាន​ប្រតិបត្តិការ​ក្រុមហ៊ុន អែម​ផាយ ប៊ី​ក ខា​ភី​ថ​ល (Empire Big Capital Limited) ហៅ​កាត់​ថា ក្រុមហ៊ុន អ៊ី​.​ប៊ី​.​ស៊ី (EBC) បុគ្គល​ឈ្មោះ ហួត សុវណ្ណ ជា​ប្រធាន​អង្គការ​មូលនិធិ អភិវឌ្ឍន៍​អាស៊ីអាគ្នេយ៍ (AIF) និង​ឈ្មោះ ជិ ហ្គោ​សាលី ប្រធាន​សមាគម​អ្នក​ប្រឹក្សា​យោបល់​វិនិយោគ (ICA) ទាក់ទង​នឹង​រឿង​ឆបោក​លុយ​ជាង ៦០​លាន​ដុល្លារ​អាមេរិក​៕

ព័ត៌មានគួរចាប់អារម្មណ៍

ផ្អែម​ត្រជាក់​ជាប់មាត់ ! ក្រុមហ៊ុន DMC របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ កើប​លុយ​រដ្ឋ​តាម​រូបភាព «​ដក​តុង​» លើ​វិស័យ​ទូរគមនាគមន៍​ក្នុង​១​ឆ្នាំ​ជិត​១០​លាន​ដុល្លារ​ (ntt168)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ក្រុង​សៀមរាប សូ ប្លាតុ​ង ក្រៅពី​ល្បី​យកឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​មក​កាង​ប្រើ​…​យក​អំណាច​ទៅ​ប្រើ​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​រោមជើង សូ ប្លាតុ​ង​ដែរ​… ! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងមានរឿងអាស្រូវ ពុករលួយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជុន ច័ន្ទបុត្របដិសេធការចោទថាលោកបន្លំខ្លួន​ ចូលក្នុងពន្ធនាគារព្រៃស (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងល្បីល្បាញខាងពុករលួយប្រើអំណាច ប្រមូលលុយ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
43991 នាក់
ម្សិលមិញ :
8065 នាក់
សប្តាហ៍នេះ :
102501 នាក់
ខែនេះ :
564012 នាក់
3 ខែនេះ :
1980255 នាក់
Online :
14700 នាក់
សរុប :
12642803 នាក់