ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០៥០
NTT
​អភិបាល​រាជធានី និង​ខេត្ត​ចំនួន​៣ ត្រូវបាន​ផ្លាស់ប្តូរ និង​តែងតាំង​ថ្មី
Sun,18 June 2017 (Time 02:09 PM)
ដោយ ៖ ntt168 (ចំនួនអ្នកអាន: 499នាក់)


​យោងតាម​សេចក្តី​ក្រាបប​ង្គំ​ទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

គឺ​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧​ម្សិលមិញ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី

ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទ្រង់​បាន​ត្រាស់បង្គាប់​តែងតាំង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ

និង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកោះកុង​ថ្មី ដែលមាន​សមាសភាព​ដូចខាងក្រោម ៖ 

 

 

១-​ឯកឧត្តម ឃួ​ង ស្រេង  ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១ អតីត​ជា​អភិបាលរង​នៃ​គណៈ​អភិ​បាល រាជធានី​ភ្នំពេញ

តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៧/៥០៣

ចុះ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ ជំនួស​ឯកឧត្តម ប៉ា សុជាតិ​វង្ស ដែល​ទទួល​ការតែងតាំង​មុខតំណែង​ថ្មី

​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៧/៥០៨

ចុះ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ ។ 

២-​ឯកឧត្តម គួច ចំរើន ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៥ អតីត​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ

តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៧/៥០៤

ចុះ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ ជំនួស​ឯកឧត្តម លន់ លឹម​ថៃ ដែល​ទទួល​ការតែងតាំង​មុខតំណែង​ថ្មី

​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៧/៥០៨

ចុះ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ ។ 

៣-​ឯកឧត្តម លី ឡេង ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៦ អតីត​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ

តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៧/៥០៥

ចុះ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ ជំនួស​ឯកឧត្តម ប្រាជ្ញ ចន្ទ ដែល​ទទួល​ការតែងតាំង​មុខតំណែង​ថ្មី

​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៧/៥០៨

ចុះ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ ។ 

៤-​លោកជំទាវ មិថុនា ភូ​ថង ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៦ អតីត​ជា​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តកោះកុង

តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកោះកុង ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៧/៥០៧

ចុះ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ ជំនួស​ឯកឧត្តម ប៊ុន លើ​ត ដែល​ទទួល​ការតែងតាំង​មុខតំណែង

​ថ្មី​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៧/៥០៨

ចុះ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ ៕ 

 

ព័ត៌មានគួរចាប់អារម្មណ៍

ផ្អែម​ត្រជាក់​ជាប់មាត់ ! ក្រុមហ៊ុន DMC របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ កើប​លុយ​រដ្ឋ​តាម​រូបភាព «​ដក​តុង​» លើ​វិស័យ​ទូរគមនាគមន៍​ក្នុង​១​ឆ្នាំ​ជិត​១០​លាន​ដុល្លារ​ (ntt168)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ក្រុង​សៀមរាប សូ ប្លាតុ​ង ក្រៅពី​ល្បី​យកឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​មក​កាង​ប្រើ​…​យក​អំណាច​ទៅ​ប្រើ​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​រោមជើង សូ ប្លាតុ​ង​ដែរ​… ! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងមានរឿងអាស្រូវ ពុករលួយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជុន ច័ន្ទបុត្របដិសេធការចោទថាលោកបន្លំខ្លួន​ ចូលក្នុងពន្ធនាគារព្រៃស (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងល្បីល្បាញខាងពុករលួយប្រើអំណាច ប្រមូលលុយ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
47261 នាក់
ម្សិលមិញ :
8065 នាក់
សប្តាហ៍នេះ :
105771 នាក់
ខែនេះ :
567282 នាក់
3 ខែនេះ :
1983525 នាក់
Online :
15790 នាក់
សរុប :
12646073 នាក់