ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០៥០
NTT
រឿង​កំហុសឆ្គង​របស់​រដ្ឋាក​រ​ទឹក ! ប្រមុខ​រាជរដ្ឋាភិបាល​គប្បី​វែកមុខ និង​ចាត់ការ​លើ​ជន​មេគំនិត​បង្កើត​រូបមន្ត​គណនា​ថ្លៃ​ទឹក​ថ្មី​ដែល​បង្ក​ផលប៉ះពាល់​ដល់​អតិថិជន
Sat,09 September 2017 (Time 09:42 AM)
ដោយ ៖ ntt168 (ចំនួនអ្នកអាន: 501នាក់)


រាជធានីភ្នំពេញៈ ថ្វី​ដ្បិត​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (​រទស​ភ​-PPWSA) ដែលមាន​លោក ស៊ឹម ស៊ីថា ជា​អគ្គនាយក ឋិត​ក្រោម​ឱវាទ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម មាន​ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី បានប្រកាស​សូម​អភ័យទោស​ចំពោះ​កំហុសឆ្គង​ក្នុងការ​គណនា​ថ្លៃ​ទឹក​ថ្មី​បង្ក​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​អតិថិជន (​អ្នកប្រើប្រាស់​ទឹក​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល​) និង​សន្យា​កែតម្រូវ​ការ​គណនា​ថ្លៃ​ទឹក​ត្រឡប់​ទៅតាម​របៀប​គណនា​ចាស់ ព្រមទាំង​យល់ព្រម​សង​ជូន​អតិថិជន​វិញ​នូវ​រាល់​ទឹកប្រាក់​លម្អៀង​ជាបន្ទាន់​តាម​ស្មារតី​នៃ​សេចក្តីជូនដំណឹង​លេខ​១៩៤​សជណ ចុះ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧ បន្ទាប់ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បញ្ចេ​ញ​ប្រតិកម្ម និង​អន្តរាគមន៍​រួចហើយ​ក៏ដោយ ក៏​មជ្ឈដ្ឋាន​ជាច្រើន​ចង់​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​វែកមុខ និង​ចាត់វិធានការ​ទៅលើ​ជន​មេគំនិត​បង្កើត​រូបមន្ត​គណនា​ថ្លៃ​ទឹក​ថ្មី​ដែល​បង្ក​ផលប៉ះពាល់​ដល់​អតិថិជន​អ្នកប្រើប្រាស់​ទឹក​នោះ ។

​នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧​នេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ក៏បាន​ចេញ​សេចក្តីជូនដំណឹង​លេខ​១៩៦​សជណ ជម្រាបជូន​ដល់​អតិថិជន​របស់ខ្លួន​ថា នឹងធ្វើ​ការទូទាត់​សង​ជា​សាច់ប្រាក់​លម្អៀង​លើស​ជូន​អតិថិជន​វិញ​ចាប់ពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៧​ខាងមុខ​តទៅ ។

​ព័ស្តុតាង​មួយចំនួន​បាន​បង្ហាញថា នៅតាម​លំនៅឋាន​ខ្លះ​ការប្រើប្រាស់​ទឹកស្អាត​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ដែល​អះអាងថា «​ទឹក​១០​លីត្រ​ថ្លៃ​តែ​១០​រៀល​» រយៈពេល​០២​ខែ​ត្រូវ​បង់ថ្លៃ​អស់​៤៣ ៥៥០​រៀល ប៉ុន្តែ​តាមរបៀប​គណនា​ថ្លៃ​ទឹក​ថ្មី គឺ​ក្នុង​រយៈពេល​ប្រមាណ​០១​ខែ​ត្រូវ​បង់ថ្លៃ​អស់​៣៩ ៣០០​រៀល ។ មានន័យថា តម្លៃ​ទឹក​គិត​តាមរបៀប​គណនា​នៃ​រូបមន្ត​ថ្មី គឺមាន​ការកើនឡើង​បើ​ប្រៀបធៀប​ទៅនឹង​របៀប​គណនា​ចាស់ ។

​អតិថិជន​អ្នកប្រើប្រាស់​ទឹក​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​បញ្ចេញមតិ​ថា សូម្បីតែ​នាយករដ្ឋមន្ត្រី​ក៏បាន​ឈ្វេង​យល់ឃើញថា តម្លៃ​ទឹក​នៅ​ទីក្រុង​ភ្នំពេញ​មានការ​កើនឡើង​ធ្វើ​ឲ្យ​នយោបាយ​អនុគ្រោះ​សម្រាប់​ប្រជាជន​ក្រីក្រ​មិនអាច​អនុវត្តន៍​បាន ហើយ​ជាការ​ដើរ​ខុស​ជាមួយ​ការអំពាវនាវ​របស់​នា​យក​រដ្ឋមន្ត្រី​ឲ្យ​បញ្ចុះ​ថ្លៃ​ទឹក​ថែមទៀត ។ ដូច្នេះ ប្រមុខ​រាជរដ្ឋាភិបាល​គប្បី​ធ្វើការ​វែកមុខ និង​ចាត់វិធានការ​ទៅលើ​មន្ត្រី​មេគំនិត​បង្កើត​រូបមន្ត​គណនា​ថ្លៃ​ទឹក​ថ្មី​ដែល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​អតិថិជន​អ្នកប្រើប្រាស់​ទឹក ក៏ដូចជា​ជីវភាព​របស់​ប្រជាពលរដ្ឋ ពីព្រោះ​មន្ត្រី​ប្រភេទ​នេះហើយ​ជា​អ្នកធ្វើ​ឲ្យ​ការអនុវត្ត​កម្មវិធី​នយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​ជួប​បរាជ័យ ពោលគឺ​មិនត្រូវ​ឲ្យ​មានការ​ត្រឹម​សូម​អភ័យទោស​ហើយ រួចខ្លួន​នោះឡើយ ។

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​មាន​ទាំង​ក្រុមប្រឹក្សាភិបាល មាន​ទាំង​អគ្គនាយក​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ដឹកនាំ​គ្រប់គ្រង​តាម​ឋានានុក្រម​លំដាប់លំដោយ និង​ម្យ៉ាងទៀត​អង្គភាព​មួយ​នេះ​ក៏បាន​ចូលទៅក្នុង​ផ្សារភាគហ៊ុន​ទៀតផង ។ ដូច្នេះ ការបង្កើត​រូបមន្ត​គណនា​ថ្លៃ​ទឹក​ថ្មី គឺ​ប្រាកដ​ជាមាន​មន្ត្រី​មេគំនិត និង​មាន​អ្នក​ឯកភាព​យល់ព្រម​ទើប​អាច​យកមក​អនុវត្តបាន រហូត​បង្ក​ឲ្យ​មានការ​ខឹងសម្បា​ក្តៅក្រហាយ​ពី​សំណាក់​អតិថិជន​ដែល​តម្រូវ​ទាមទារ​ឲ្យ​មានការ​វែកមុខ និង​ចាត់វិធានការ​ទៅលើ​មន្ត្រី​មេគំនិត និង​អ្នក​ឯកភាព​យល់ព្រម​ទាំង​នោះ ដើម្បី​បង្ហាញ​អំពី​ភាព​ទទួលខុសត្រូវ​រប​ស់​មន្ត្រី​ចំពោះ​ប្រជាពលរដ្ឋ​ផង និង​ភាព​ទទួលខុសត្រូវ​ខ្ពស់​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ចំពោះ​អតិថិជន​របស់ខ្លួន​ផង ព្រមទាំង​អាច​បញ្ជៀ​សបាន​នូវ​ការសង្ស័យថា «​មន្ត្រី​ថ្នាក់ក្រោម​បង្កើត​បញ្ហា ទុក​ឲ្យ​ថ្នាក់លើ​ចាត់ការ​ដោះស្រាយ​កេង​យកចំណេញ​ប្រជាប្រិយភាព​» ផង ៕​

 

ព័ត៌មានគួរចាប់អារម្មណ៍

ផ្អែម​ត្រជាក់​ជាប់មាត់ ! ក្រុមហ៊ុន DMC របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ កើប​លុយ​រដ្ឋ​តាម​រូបភាព «​ដក​តុង​» លើ​វិស័យ​ទូរគមនាគមន៍​ក្នុង​១​ឆ្នាំ​ជិត​១០​លាន​ដុល្លារ​ (ntt168)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ក្រុង​សៀមរាប សូ ប្លាតុ​ង ក្រៅពី​ល្បី​យកឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​មក​កាង​ប្រើ​…​យក​អំណាច​ទៅ​ប្រើ​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​រោមជើង សូ ប្លាតុ​ង​ដែរ​… ! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងមានរឿងអាស្រូវ ពុករលួយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជុន ច័ន្ទបុត្របដិសេធការចោទថាលោកបន្លំខ្លួន​ ចូលក្នុងពន្ធនាគារព្រៃស (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងល្បីល្បាញខាងពុករលួយប្រើអំណាច ប្រមូលលុយ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
41375 នាក់
ម្សិលមិញ :
8065 នាក់
សប្តាហ៍នេះ :
99885 នាក់
ខែនេះ :
561396 នាក់
3 ខែនេះ :
1977639 នាក់
Online :
13828 នាក់
សរុប :
12640187 នាក់