ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០៥០
NTT
បែកធ្លាយ​ក្រុមហ៊ុន សំអឿន សុវណ្ណ កាប់បំផ្លាញ​ព្រៃឈើ​សហគមន៍​នៅ​ស្រុក​រវៀង​និង​ស្រុក​ជ័យ​សែន​ខេត្ត​ព្រះវិហារ​យ៉ាង​ពេញ បន្ទុក​គ្មាន​ការទប់ស្កាត់​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​?​
Thu,31 August 2017 (Time 02:07 PM)
ដោយ ៖ ntt168 (ចំនួនអ្នកអាន: 452នាក់)


ខេត្ត​ព្រះវិហារ ៖ យោង​ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ រស់នៅ​ឃុំ​រស្មី ស្រុក​រវៀង ខេត្ត​ព្រះវិហារ បាន​លើកឡើង​ថា ដែន ព្រៃ​សហគម​ន៏ និង​អភិរក្ស​បរិស្ថាន​នៅ​ក្នុង​ស្រុក​រវៀង និង​ស្រុក​ជ័យ​សែន ខេត្តព្រៈវិហារ រង​ការកាប់​បំផ្លាញ​យ៉ាង​ពេញបន្ទុក​នឹង​វិនាស នា​ពេល​ដ៍​ខ្លី​ខាងមុខ ដោយ​ការទន្ទ្រាន កាប់បំផ្លាញ​ពីរ សំណាក់​អ្នកមាន​លុុយ​មានអំ​ណា​ច និង​មន្ត្រី​ខឹលខូច​មួយចំនួនឃុ​ប​ឃឹត​គ្នា​ជា​ប្រព័ន្ធ ឲ្យមាន​ការកាប់បំផ្លាញ​ព្រៃឈើ​.​ជាពិសេស បើកដៃ​ក្រុមហ៊ុន​ឈ្មោះ " សំអឿន សុ​វ ណ្ណ "​ដែល មាន​លោក ឧក​ញ៉ ម្នាក់ ដែល​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​លោក  ឧកញ៉ា ឌី​ឌុ​ក " ។​

​ដែល​មាន​លុយ​មានអំណាច បាន​ឲ្យ​បក្ខពួក​ដើរ​បំផុះប្រជាជន​ចូលទៅ​កាប់​ទន្ទ្រាន​ព្រៃ​សហគម​ន៏ និង​ព្រៃ​ដែន​ជម្រក​បរិស្ថាន​ដោយ​មានរ​ណា​យន្ដ​.​គោយន្ដ​កន្ត្រៃ​.​រថយន្ដ​កែឆ្នៃ រាប​សុិប​គ្រឿង​ទាំថ្ងៃទាំងយប់ យ៉ាង​អានាធិបតេយ្យ គ្មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ធ្វើ​ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ទាំង​នោះ​ឲ្យមាន​ប្រសិទ្ធិភាព​នោះទេ​។ ទុក​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព កាប់​ទន្ទ្រាន​កាប់បំផ្លាញ​ព្រៃឈើ ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​បែរជា​សមត្ថកិច្ច​ជ​នា​ញ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន នាំគ្នា​សម្ងំ​ឈឹង ធ្វើ​ដូច​មិន ដឹង​មិន​ឭ​អ្វី​ទាំងអស់​? ប្រភព​ខាងលើ ដាក់​ការសង្ស័យ​ទំនង​ត្រូវ​ថ្នាំ​សណ្ដំ របស់​ឈ្មួញ​គ្រា​ក់ៗ ទាំងនោះ​ហើយ​។​

​ប្រភព​ពី​ប្រជា​សហគម​ន៏​ការពារ​ព្រៃឈើ និង រស់នៅ ឃុំ​រស្មី ស្រុក​រវៀង និង​ឃុំ​ស្នៀ ត​ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហា​បាន​ឲ្យដឹង​បន្ត​ថា ក្រុមហ៊ុន​ឈ្មោះ "​សំអឿន សុវណ្ណ ដែល​មាន​លោក​ឧកញ៉ា ឌី​ឌុ​ក "​នៅ​ពីក្រោយ មាន​លុយ មានអំណាច និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មេ​គ្រាក់ៗ និង​ដោយ​មាន​ការរៀបចំ​កញ្ចប់​ខ្មៅ​ជូន​អស់លោក​ទាំងនោះ បើ​ពុំនោះ​ទេ "​ក្រុមហ៊ុន​ឈ្មោះ  សំអឿន សុវណ្ណ ដែល មានឧ​ញ៉ាក ឌី​ឌុ​ក "

​នៅ​ពីក្រោយ​ក៍​ជៀស​មិន​ផុត​ពី​រការ បង្ក្រាប​នោះ​ឡើយ​។​ប្រភព​បន្តថា​លោក សំអឿន ត្រូវ​ជា​បងថ្លៃ លោក ឧកញ៉ា​ឌី​ឌុ​ក បាន​កំពង់​ឲ្យ​បក្ខពូក​ខ្លួន បំផុះ​ឲ្យ​ប្រជាពលរដ្ឋ ចូល​ទៅ​ការ​ទន្ទ្រានព្រៃ​សហគមន៍៏ និង​នៅក្នុង​ដែន​អភិរក្ស​ជីវៈ​ចំ​ម្រុះ​បរិស្ថាន​យ៉ាង​អានាធិបតេយ្យ ដោយ​រលូន ហើយ​លោក សំអឿន សុវណ្ណ កំពង់​អួត​ក្អេងក្អាង​ក្ដែងៗ​ថា គ្មាន​អាជ្ញាធរ ឬ​សម្ថ​ត​កិច្ច​ជំនាញ ហ៊ាន បង្ក្រាប​ជំនួញ​រក​សុ​ី​ឈើ​របស់​ពួកគាត់​បាន​នោះទេ ។​

​ប្រភព​បាន​បន្តថា​.​ឈើ​ដែល​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ចូល​ទៅ​កាប់​ក្នុង​ព្រៃ​សហគមន៍​មាន​ឈើ​ប្រភេទ​លេខ​១ នឹង​លេខ​២ យក​ចូល​ក្នុង​ក្រុមហ៊ុន​សំអឿន សុវណ្ណ ដែល​ស្ថឹតនៅ ភូមិ​អូរ​ស្នៀត ឃុំ​អូរ​ស្នៀត ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ ហើយ​ត្រូវ​ក្រុម​ឈ្មួញ​ធ្វើការ​អា​ច្រៀក​កែច្នៃ​ឲ្យទៅ​ជា​ស្របច្បាប់ និង​មាន​លាក់​ឈើប្រណិត​ពីក្រោម ឈើ​កែឆ្នៃ​រួច ត្រូវបាន​ឈ្មួញ​ដឹក​ចេញ តាម​រថយន្ត​ធុន​ធំៗ រថយន្ដ​សាំ​យ៉ុង ចេញ​ពី​ក្រុមហ៊ុន​សំអឿន សុវណ្ណ​ឆ្ពោះទៅ តាម​បណ្ដា​ស្រុក ខេត្ត​នានា និង​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម បាន​យ៉ាង​រលូន ។​ដោយ​មាន​ការឃុបឃិត រវាង​ឈ្មួញ​នឹង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ពី​ឈើ​ខុសច្បាប់ ឲ្យក្លាយ​មក​ជា​ឈើ​មាន​ច្បាប់ បំភណ្ឌ័ភ្នែក​មជ្ឈដ្ឋានម ហា​ជន មិន​ខ្វល់​ពី​ការបង្ក្រាប ពី​សំណាក់​សមត្ថកិច្ច​អ្វី​ទាំងអស់​។​

​ពាក់ព័ន្ធ ការលើកឡើង​ខាងលើ​សារព័ត៏មាន​យើង​ពុំ​អាច​ស្វែងរក សំ​ការបកស្រាយ​ពន្យល់​បំភ្លឺ ពី​ក្រម​ហ៊ុន ឬ​តំណាង​ក្រុមហ៊ុន ឈ្មោះ សំអឿន សុវណ្ណ នឹង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ បានទេ ដោយ​គ្មាន​លេេខ​ទូរស័ព្ទ ធ្វើ​ការទំនាក់ទំនង ហេតុ​នេះ​អង្គភាព​យើង រងចាំ​ការបកស្រាយ នៅពេល​ក្រោយ​។​

​ជុំវិញ​បញ្ហា​កំពុង​មាន​នេះ ប្រជាពលរដ្ឋ និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ ស្នើរ​ដល់ ឯកឧត្តម​សៅ សុខា ប្រធាន​គណៈ​កម្មា​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់ជាតិ និង​ឯ ក​ឧត្តម សាយ សំ​អាល រដ្ឋមន្ត្រី​ក្រសួង​បតិស្ថាន .​ឯកឧត្តម វេ ង សាខុន រដ្ឋមន្ត្រី ក្រសួង​កសិកម្ម ជាពិសេស​ឯកឧត្តម​ឱម​យុិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរពិនិត្យមើល អំពើពុករលួយ និង ភាព អសកម្ម របស់ មន្ត្រីរដ្ឋបាល​ព្រៃឈើ ក្នុង ខេត្ត​ព្រះវិហា ព្រោះ​ពួកគេ​កំពុង ឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ​កាប់​ទន្ទ្រាន​ព្រៃឈើ ដឹកជញ្ជូន​ឈើ ខុសច្បាប់ យ៉ាង អនាធិបតេយ្យ ក្នុង​តំបន់​ខាងលើ​នេះ​ផង​ទាន​៕  

 
 

ព័ត៌មានគួរចាប់អារម្មណ៍

ផ្អែម​ត្រជាក់​ជាប់មាត់ ! ក្រុមហ៊ុន DMC របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ កើប​លុយ​រដ្ឋ​តាម​រូបភាព «​ដក​តុង​» លើ​វិស័យ​ទូរគមនាគមន៍​ក្នុង​១​ឆ្នាំ​ជិត​១០​លាន​ដុល្លារ​ (ntt168)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ក្រុង​សៀមរាប សូ ប្លាតុ​ង ក្រៅពី​ល្បី​យកឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​មក​កាង​ប្រើ​…​យក​អំណាច​ទៅ​ប្រើ​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​រោមជើង សូ ប្លាតុ​ង​ដែរ​… ! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងមានរឿងអាស្រូវ ពុករលួយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជុន ច័ន្ទបុត្របដិសេធការចោទថាលោកបន្លំខ្លួន​ ចូលក្នុងពន្ធនាគារព្រៃស (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងល្បីល្បាញខាងពុករលួយប្រើអំណាច ប្រមូលលុយ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
40067 នាក់
ម្សិលមិញ :
8065 នាក់
សប្តាហ៍នេះ :
98577 នាក់
ខែនេះ :
560088 នាក់
3 ខែនេះ :
1976331 នាក់
Online :
13392 នាក់
សរុប :
12638879 នាក់