ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០៥០
NTT
ផ្អែម​ត្រជាក់​ជាប់មាត់ ! ក្រុមហ៊ុន DMC របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ កើប​លុយ​រដ្ឋ​តាម​រូបភាព «​ដក​តុង​» លើ​វិស័យ​ទូរគមនាគមន៍​ក្នុង​១​ឆ្នាំ​ជិត​១០​លាន​ដុល្លារ​
Wed,13 September 2017 (Time 12:13 PM)
ដោយ ៖ ntt168 (ចំនួនអ្នកអាន: 535នាក់)


ផ្អែម​ត្រជាក់​ជាប់មាត់ ! ក្រុមហ៊ុន DMC របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ កើប​លុយ​រដ្ឋ​តាម​រូបភាព «​ដក​តុង​» លើ​វិស័យ​ទូរគមនាគមន៍​ក្នុង​១​ឆ្នាំ​ជិត​១០​លាន​ដុល្លារ​

ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) ដែលមាន​ឯកឧត្តម ត្រាំ អ៊ីវតឹក ជា​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា កាលពី​ពាក់កណ្តាល​ខែសីហា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង ជា​ប្រមុខ​បានសម្រេច​ទូទាត់​ប្រាក់កម្រៃ​សម្រាប់​ត្រីមាស​ទី​៤​ឆ្នាំ​២០១៦ ទៅ​ឲ្យ​ក្រុមហ៊ុន ដា​តា មេ​នេ​ច​មេន សេន​ធ័​រ (DMC) ស្មើនឹង​ទឹកប្រាក់​ចំនួន​៨ ២៤៥ ៨០០ ០០០​រៀល (​ប្រមាណ​ជាង​២​លាន​ដុល្លារ​អាមេរិក​) រួចរាល់​ហើយ ។ មានន័យថា សម្រាប់​ឆ្នាំ​២០១៦​កន្លងទៅ រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ត្រូវ​ទូទាត់​ថវិការ​ចំនួន​៣២ ៩៨៣ ២០០ ០០០​រៀល (​ប្រមាណ​ជាង​៨​លាន​ដុល្លារ​អាមេរិក​) ឲ្យ​ទៅ​ក្រុមហ៊ុន DMC តាមរយៈ​ក្រសួង MPTC និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) ដែលមាន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជា​រដ្ឋមន្ត្រី ។​

 

​ក្រុមហ៊ុន Data Management Center Ltd.(DMC) ដែល​ដើមឡើយ​ជា​របស់លោក​ឧកញ៉ា ហួត វ៉ាន់​ថន និង​លោក​ឧកញ៉ា ថៃ សេង​ឡុង ជា​បងប្អូន​នឹង​គ្នា (​មាន​ដើមទុន​ចុះបញ្ជី​ពាណិជ្ជកម្ម​នា​ចុងឆ្នាំ​២០០៨​ចំនួន​៨ ០០០​លាន​រៀល​) ហើយ​ក្រោយមក​បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ អតីត​ជា​ថៅកែ​ក្រុមហ៊ុន​ប្រមូល​លុយ​សេវាកម្ម​ផ្លូវជាតិ​លេខ​៤ (​ក្រុមហ៊ុន Intelligent Solution System Co.,Ltd. មាន​លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ ជា​តំណាង​កាន់កាប់​ភាគហ៊ុន​ចំនួន​១ ០០០​ភាគហ៊ុន និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន DMC) បាននិងកំពុង «​ផ្អែម​ឆ្ងាញ់​ជាប់មាត់​» និង «​ត្រជាក់ចិត្ត​» ពី​ការ​កើប​លុយ​រដ្ឋ​ជិត​១០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​លើ​វិស័យ​ទូរគមនាគមន៍​តាម​រូបភាព «​ដក​តុង​» ដោយសារ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន «​គ្មាន​មារយាទ​» រកស៊ី​ខ្លួនឯង ។

​គួរបញ្ជាក់​ជូន​ថា ក្រុមហ៊ុន DMC ត្រូវបាន​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​សម្រេច​អនុញ្ញាត​ឲ្យ​ចុះកិច្ចសន្យា​ជាមួយ​ក្រសួង MEF និង​ក្រសួង MPTC ដើម្បី​បង្កើត​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​សេវា​ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា​មួយ​ឋិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង MPTC សម្រាប់​ត្រួតពិនិត្យ CDR (Call Details Record) របស់​ប្រតិបត្តិ​ករ​ក្រុមហ៊ុន​បម្រើសេវា​កម្ម​ទូរគមនាគមន៍​ទាំងអស់ តាម​ស្មារតី​អនុក្រឹត្យ​លេខ​១៣៥​អនក្រ​.​បក ចុះ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០០៨ ។

​មជ្ឈដ្ឋាន​អ្នកជំនួញ​តូចតាច​នៅ​កម្ពុជា​បាននាំគ្នា​លាន់មាត់​ថា លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ (​ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១៩៦/៨០ ចុះ​ថ្ងៃទី​២៦ ខែវិច្ឆិការ ឆ្នាំ​១៩៩៦) ពិតជា​សំណាង និង​មានឱកាស «​កើប​លុយ​» ក្រោមរូបភាព «​ដក​តុង​» ពី​រាជរដ្ឋាភិបាល​លើ​វិស័យ​ទូរគមនាគមន៍​ក្នុង​១​ឆ្នាំ​ជិត​១០​លាន​ដុល្លារ​អាមេរិក​ក្រោម​ស្លាក​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន DMC យ៉ាង​រំភើយ និង​ត្រជាក់ចិត្ត ដោយ​មិនសូវមាន​អ្នក​ចាប់អារម្មណ៍​ឡើយ ៕​

 

ព័ត៌មានគួរចាប់អារម្មណ៍

ផ្អែម​ត្រជាក់​ជាប់មាត់ ! ក្រុមហ៊ុន DMC របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ កើប​លុយ​រដ្ឋ​តាម​រូបភាព «​ដក​តុង​» លើ​វិស័យ​ទូរគមនាគមន៍​ក្នុង​១​ឆ្នាំ​ជិត​១០​លាន​ដុល្លារ​ (ntt168)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ក្រុង​សៀមរាប សូ ប្លាតុ​ង ក្រៅពី​ល្បី​យកឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​មក​កាង​ប្រើ​…​យក​អំណាច​ទៅ​ប្រើ​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​រោមជើង សូ ប្លាតុ​ង​ដែរ​… ! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងមានរឿងអាស្រូវ ពុករលួយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជុន ច័ន្ទបុត្របដិសេធការចោទថាលោកបន្លំខ្លួន​ ចូលក្នុងពន្ធនាគារព្រៃស (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងល្បីល្បាញខាងពុករលួយប្រើអំណាច ប្រមូលលុយ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
27009 នាក់
ម្សិលមិញ :
8065 នាក់
សប្តាហ៍នេះ :
85519 នាក់
ខែនេះ :
547030 នាក់
3 ខែនេះ :
1963273 នាក់
Online :
9040 នាក់
សរុប :
12625821 នាក់