ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០៥០
NTT
សាលា​នគរបាល​ជាតិភូមិ​ភាគ​៦ បើក​វគ្គ​បណ្តុះបណ្តាល​ក​ម្រិ​ត​បឋម​វិជ្ជាជីវៈ​នគរបាល​ដល់​ សិស្ស​ជានា​យ​នគរបាល នាយ​នគរបាល​រង​ចំនួន​១២០​នាក់ ក្នុង​ក្របខ​ណ្ឌ័​ថ្មី​ឆ្នាំ​២០១៧
Sun,14 January 2018 (Time 10:39 AM)
ដោយ ៖ ntt168 (ចំនួនអ្នកអាន: 386នាក់)


 

​ខេត្តកំពង់ឆ្នាំង​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រ​ត្ន័ ចំរើន នាយក​សាលា​នគរបាល​ជាតិ​ភូមិភាគ​៦ បាន​ថ្លែង​ទៅកាន់​សិស្ស​នគរបាល​ថ្មី នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​ករា ឆ្នាំ​២០១៨ នេះ​ថា​៖ វគ្គ​បណ្តុះបណ្តាល​កម្រិត ​វិជ្ជាជីវៈ​នគរ បាល​ក្នុង​ពេលនេះ​មាន​សារៈប្រយោជន៍​សំខាន់​ណាស់​ដល់​ប្អូនៗ​ដែល​ត្រូវ​ផ្លាស់ប្តូរ​ជីវភាព​ការងារ​ពី​ជន​ស៊ីវិល ក្លាយ​មកជា​កងកម្លាំង​នគរបាលជាតិ ប៉ុន្តែ​មុននឹង​ក្កាយ​ខ្ឡួ​ន​ជា​មន្ត្រី​នគរបាលជាតិ លុះត្រាតែ​ប្អូនៗ​ឆ្លងកាត់​វគ្គ​សិក្សា​នេះ និង​ប្រឡង​ជាប់​ដោយ​ជោគជ័យ ទើបត្រូវ​ប្រកាស​តាំង​ស៊ុប​ក្នុង​ក្របខ​ណ្ឌ័​មន្ត្រី​នគរបាលជាតិ​ពិតប្រាកដ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រ​ត្ន័ ចំរើន បាន​ថ្លែង​បែបនេះ ក្នុងពេល​បើក​វគ្គប​ណ្តុះ​បណ្តាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ដល់​សិស្ស​ជានា​យ​នគរបាល នាយ​នគរបាល​រង​ចំនួន​១២០​នាក់ ក្នុង​ក្រប ខ​ណ្ឌ័​ថ្មី​ឆ្នាំ​២០១៧ នៅក្នុង​សាលា​នគរបាល​ជាតិភូមិ​ភាគ​៦ ដែលមាន​ទីតាំង​ក្នុង​នៅក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

 

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រ​ត្ន័ ចំរើន បាន​ថ្លែងបន្តថា​៖ ក្រោម​ការយកចិត្តទុកដាក់​របស់ សម្តេច​ក្រឡា ហោម ស ខេង ឧ​ប​នាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បណ្ឌិតសភា​នគរបាល​កម្ពុជា​បានដាក់​ចេញ​នៅ​កម្មវិធី​កែទម្រង់​សំខាន់​រួមមាន​៖ ការដឹកនាំ​គ្រប់គ្រង ការអភិវឌ្ឍន៍​កម្ម​វិធិ​អប់រំ ការអភិវឌ្ឍន៍​សមត្ថ​ភាព​គ្រូបង្រៀន ការពង្រឹង​វិន័យ​ស្សិ សិក្ខាកាម សិស្ស​នាយ​នគរ​បា់ សិស្ស​នាយ​នគរបាល​រង ការអភិវឌ្ឍន៍​ធន​ធា ន​មនុស្ស កា​រប​ង្ងើត​អោយមាន​យន្តការ​ធានា​គុណភាព​អប់រំ​ផ្ទៃក្នុង ការបង្កើតអោយមាន​វ​ប្ប​ធម៌​គុណភាព ការអភិវឌ្ឍ​ន៏​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​សម្ភារៈ​សិក្សា ការ​ព​ព្រឹង​សមត្ថភាព​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នគរបាល និង​ពង្រឹងពង្រីក​កិច្ចសហការ​ជាតិ​និង​អន្តជាតិ សំដៅលើ​កំពស់​អប់រំ​បណ្តុះបណ្តាល ឆ្លើយតប​ទៅនឹង​តម្រូវការ​អង្គ​ភា​េ​ព​ប្រើប្រាស់​កងកម្លាំង​នគរបាលជាតិ ស្របតាម​ទិសដៅ​ក្រសួងមហាផ្ទៃ និង​គោល​ការកែទម្រង់​កងកម្លាំង​ប្រដប់​អាវុធ​របស់​រាជរដ្ឋាភិបាល ។​

 

​នៅក្នុងពេល​នេះដែរ លោកនាយក​សាលា​បានផ្តល់​មតិ​ណែនាំ​មួយចំនួន​ដល់​សិស្ស​នគរបាល​ទាំងអស់​ត្រូវ​៖ យកចិត្តទុកដាក​រៀន​សូត្រ ហ្វឹកហាត់​ដោយ​ត្រូវធ្វើ​ស័​យ​សិក្សា​ទាំង​ទ្រី​ស្តី និង​ការអនុវត្តន៍​ជាក់ស្តែង​។ ត្រូវគោរព​វិន័យ បទបញ្ជារ​ផ្ទៃក្នុង បទបញ្ញត្តិ និងសេចក្តីសម្រេច​នានា​របស់​បណ្ឌិត្យសភា , ត្រូវ​ប្រកាន់ខ្ជាប់​ទស្សនៈ « រៀន​អោយ​ចេះ មិនមែន​រៀន​អោយ​ចប់ និង​គុណភាព​មិនអាច​សម្របសម្រួល​បានឡើយ » ។ សិស្ស​ដែល​មិន​ជោគជ័យ​ក្នុងការ​សិក្សា នឹងមិន​ត្រូវ​ផ្តល់​វិ​ញ្ញាប​ន​ប័ត្រ និង​មិនត្រូវ​បានប្រកាស​តាំ ង​ស៊ុប​ក្នុង​ក្របខ​ណ្ឌ័​នគរបាលជាតិ​នោះឡើយ គឺ​ត្រូវ​សិក្សា​ក្នុង​វគ្គ​ដូចគ្នានេះ​ម្តងទៀត ហើយ​បើ​នៅតែ​ប្រឡង​មិន​ជាប់​ទៀត​នោះ ក៏​គ្មាន​សិទ្ធ​សិក្សា​បន្តទៀត​បានឡើយ​។ ចំណែក​នៅក្នុង​រយះពេល​សិក្សា​រៀនសូត្រ​នេះ​ដែល ប្អូនៗ​ត្រូវ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​អោយបាន​ល្អ និង​ត្រូវ​ចេះ​ធ្វើ​អនាម័យ ហូ​ចុក រស់នៅ​អោយបាន​ស្អាតបាត ដើម្បី​ថែរក្សា​សុខភាព​អោយបាន​ល្អ ទើប​រស់នៅ​រៀនសូត្រ​ទទួលបាន​លទ្ធ​ផល​ល្អ និង​ដាច់ខាត​មិនត្រូវ​ប្រព្រឹត្ត​រាល់​អំពើ​ខុសច្បាប់​នោះឡើយ​។​

 

 ​ដោយឡែក លោក តុ​ប សា​រ៉ា នាយករង​សាលា​នគរបាល​ភូមិភាគ​ទី​៦ ជា​អ្នក​កាន់​កម្មវិធី​ក្នុងពេល​បើក​វគ្គ​បណ្តុះបណ្តាល​នេះ បានអោយដឹងថា​៖ សិស្ស​ជានា​យ​នគរបាល នាយ​នគរបាល​រង ដែល​ត្រូវ​មក​សិក្សា​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​ចំនួន​១២០​នាក់ ស្រី​២១​នាក់ ដែល​បញ្ជូន​មកពី អគ្គនាយកដ្ឋាន​ភ័ស្តុភារ និង​ហិរញ្ញវត្ថុ​ចំនួន​២០​នាក់ និង​អង្គភាព​អន្តរាគមន៍​ពិសេស នៃ​សេនាធិការដ្ឋាន អគ្គស្នងការ​នគរបាល​ជាតិ​ចំនួន​៩៩​នាក់ ហើយ​វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​រៀន​រយះពេល​៤​ខែ ៕ រឹទ្ធិ ជ័យ​

 

 

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ផ្អែម​ត្រជាក់​ជាប់មាត់ ! ក្រុមហ៊ុន DMC របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ កើប​លុយ​រដ្ឋ​តាម​រូបភាព «​ដក​តុង​» លើ​វិស័យ​ទូរគមនាគមន៍​ក្នុង​១​ឆ្នាំ​ជិត​១០​លាន​ដុល្លារ​ (ntt168)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ក្រុង​សៀមរាប សូ ប្លាតុ​ង ក្រៅពី​ល្បី​យកឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​មក​កាង​ប្រើ​…​យក​អំណាច​ទៅ​ប្រើ​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​រោមជើង សូ ប្លាតុ​ង​ដែរ​… ! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងមានរឿងអាស្រូវ ពុករលួយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជុន ច័ន្ទបុត្របដិសេធការចោទថាលោកបន្លំខ្លួន​ ចូលក្នុងពន្ធនាគារព្រៃស (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងល្បីល្បាញខាងពុករលួយប្រើអំណាច ប្រមូលលុយ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26355 នាក់
ម្សិលមិញ :
8065 នាក់
សប្តាហ៍នេះ :
84865 នាក់
ខែនេះ :
546376 នាក់
3 ខែនេះ :
1962619 នាក់
Online :
8822 នាក់
សរុប :
12625167 នាក់