ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០៥០
NTT
មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ រកស៊ី​ឈើ​ខុសច្បាប់​ កំរើកឡើងវិញ មិនខ្វល់ពីការព្រមាន​របស់​សម្តេច​ក្រឡា​ហោម ស ខេង
Mon,24 December 2018 (Time 01:06 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 134នាក់)


ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង បានព្រមាន​ធ្ងន់ៗទាក់ទង​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ ​យ៉ាង​រង្គាល​នៅក្នុង​ខេត្ត​ភាគ​ឦសាន​ ប៉ុន្តែ​អាជ្ញា​ធរមាន​សមត្ថកិច្ច ហាក់ដូចជា បណ្តោយ​ឲ្យ​មេ​ឈ្មួញ​ល្បី​ឈ្មោះ​ប្រចាំខេត្ត​នេះ បន្ត​កាប់​បំផ្លាញ​ព្រៃ​ សហគមន៍​ជនជាតិភាគតិច ដោយ​គ្មាន​រអែង​ថ្នាក់ដឹកនាំ​ជាតិ​ឡើយ ។​

​តាម​សេចក្តីរាយការណ៍​ពី ប្រជា​សហគមន៍​ភូមិ​ប៉ា​ដល​បានឲ្យដឹងថា សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ពី​ក្រុម​ឈ្មួញ​មាន​អំណាច​បាន​ធ្វើឡើង នៅ​ចំណុច​ភូមិ​មា​លូ ភូមិ​ភិ ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស និង​ភូមិ​ប៉ា​ដល ឃុំ​សេ​សាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​។​

លោក អ៊ូច ឡេង វីរៈជន​បរិស្ថាន​ពិភពលោក​ឆ្នាំ​២០១៦​បាន​ថ្លែងថា បទល្មើស​ព្រៃឈើ​មិន​អាច​ទប់ស្កាត់បាន ពីព្រោះ នេះ​ជា​មុខរបរ​ដ៏​ចម្បង​របស់​បុគ្គល​មាន​អំណាច​រកស៊ី​ឈើ​ដុះ​ស្លែ ដែល​មាន​ការឃុបឃិត​គ្នា ជា​ប្រព័ន្ធ តាំង​ពី​ក្រោម ដល់​លើ តាំងពី​ក្នុង​ព្រៃ​រហូត​ឆ្លងដែន ជាពិសេស​ឈ្មួញ​មក ពី​វៀតណាម និង ចិន ដែល​ធ្វើការ​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ នានា ជា​មូលហេតុ​នៃ​វិនាសកម្ម​ព្រៃឈើ នៅ​កម្ពុជា ដែល​មិន​អាច​ទប់ស្កាត់បាន​។​

​លោក​បន្តថា អំពើពុករលួយ និង ការឃុបឃិត​គ្នា របស់​មន្ត្រី​ជំនាញ គឺ​មិន​អាច​បំបាត់​បាន ពី ព្រោះ​មន្ត្រី​ទាំងនោះ​សុទ្ធតែ​មាន​ការជួយ​សម្រួល​គ្នា ពី​ថ្នាក់លើ នៅក្នុង​ជំនួញ រត់ពន្ធ​ឈើ នេះ​។​

​សកម្មជន​បរិស្ថាន​រូ​ប​នេះ​បន្ថែមថា នៅ​កម្ពុជា​យើង​សំខាន់​គឺ​លុយ យកលុយ គឺ​ពុករលួយ លុយ​ជា ច្បាប់ លុយ ជា​ការ​អនុញ្ញាត ហើយ​មន្ត្រី​ជំនាញ សហការ​ជាមួយ​កងកំលាំង នៅ​ជួយ​ការពារ យាមកាម​អ្នក​កាប់​ឈើ យ៉ាង​តឹង រ៉ឹង ហាមឃាត់ មិន​ឲ្យ​អ្នក​ក្រៅ ចេញចូល​ទៅ​ក្នុង​តំបន់ កាប់​ឈើ​បាន​។​

​ពាក់ព័ន្ធ​នឹង​សកម្មភាព​រកស៊ី​ឈើ​ខុសច្បាប់​នេះ បាន​បង្ក​ឲ្យមាន​ការមន្ទិល​សង្ស័យ​ថា​លោក ថង សាវុន និង លោក គឹម រស្មី អាច​ជា​ម្ចាស់​ភាគហ៊ុន​មួយ​ដ៏​ធំ​ក្នុង​ជំនួញ​ឈើ​ខុស ច្បាប់​ក្នុង​ខេត្ត​រតនគិរី​។

​សេចក្តីរាយការណ៍​បន្ត​ថា​មេ​ឈ្មួញ​ឈើ​ល្បីឈ្មោះ ណុប វណ្ណះ និង​ឈ្មោះ ហូ ជី​វ៉ៃ ជា​មន្ត្រី​អាវុធហត្ថ ដែល​ទំនង​មាន​ការបើក​ដៃ​ពី​សំណាក់​លោក ថង សាវុន អភិបាលខេត្ត​និង​លោក គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត
បាន​ចំណាយ​លុយ​រាប់សែន​ដុល្លារ​ក្នុង​មួយខែៗ ទៅ​ឲ្យ​ស្ថានប័ន​ជំនាញ​ពាក់ព័​ន្ធចំ​នួន​គ្រប់​អង្គភាព ដែល​អង្គុយ​ចាំ​រាប់​ក្បាល​ឡាន​យកលុយ ជា​ថ្នូរ​ការ​មិន​បង្ក្រាប​មុខ​ជំនួញ​ឈើ​ខុសច្បាប់​ដឹក​ទៅ​លក់​នៅ​ព្រំដែន​យួន​នេះ​។​

ប្រភព​ខាងលើ​បាន​បន្តទៀតថា មេ​ឈ្មួញ​ឈើ​ដ៏​មាន​អំណាច​ទាំង​ពីរ​នាក់​ខាងលើ បាន​យក​លុយ​ពី​ឈ្មួញ​ឈើ​ជនជាតិ​យួន​រាប់សែន​ដុល្លារ មក​ចែកចាយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ កាលពី​ថ្ងៃ​ទី ១៧​ធ្នូ ម្សិលមិញ​នេះ
ដើម្បី​បើកផ្លូវ​ឲ្យ​ពួកគេ​បាន​សិទ្ធិ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងដែន​ជា​ថ្មី​ឡើងវិញ បន្ទាប់​ពី​ផ្អាក​មួយរយៈ​ដោយសារ​បែកធ្លាយ​ព័ត៌មាន​ដល់​ថ្នាក់ជាតិ​។​

ក្រៅពី​កាប់បំផ្លាញ​ព្រៃ​សហគមន៍​ទាំង​បី​ភូមិ​ខាងលើ ព្រៃឈើ​ក្នុង​ឧទ្យាន​ជាតិ​វិរៈ​ជ័យ​ក្នុង​ស្រុក​តា​វែង និង​ស្រុក​សេ​សាន ព្រៃ​អភិរក្ស ព្រៃ​សហគមន៍​ក្នុងស្រុក​កូន​មុំ ស្រុក​លំផាត់ ក៍​ត្រូវបាន​មេ​ឈ្មួញ​ដុះ​ស្លែ​ល្បីឈ្មោះ
ប្រចាំ​ខេត្ត​រតនៈគិរី​ទាំងពី​រូបនេះ ចេញមុខ​កាង​ឲ្យគេ​ចូល​កាប់​បំផ្លាញ​យ៉ាង​មហន្តរាយ ដឹកយក​ទៅ​លក់​នៅ​ព្រំដែន​យួន​ដែរ ដោយ​មួយចំនួនធំ​ចេញ​តាម​ច្រករបៀង និង​មួយចំនួនទៀត​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​។​

គួរបញ្ជាក់​ថា ទោះបី​កន្លងមក​មាន​អង្គភាព​សារព័ត៌មាន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ធ្វើ​ការចុះផ្សាយ ពី​សកម្មភាព​រកស៊ី​ឈើ​ខុសច្បាប់ របស់​មេ​ឈ្មួញ​ល្បី​ឈ្មោះ​ទាំង​ពីរ​នាក់​ខាង​លើក្តី
តែ​ហាក់​គ្មាន​សញ្ញាណ​ណា​មួយ​ថា ចៅហ្វាយ ខេត្ត​លោក ថង សាវុន និង​លោក គឹម រស្មី យក​វិធានការ​ច្បាប់​ទៅ​អនុវត្តន៍​លើ​បុគ្គល​ទាំង​ពីរ​រូប​នេះ​ឡើយ ។

ព័ត៌មានគួរចាប់អារម្មណ៍

ផ្អែម​ត្រជាក់​ជាប់មាត់ ! ក្រុមហ៊ុន DMC របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ កើប​លុយ​រដ្ឋ​តាម​រូបភាព «​ដក​តុង​» លើ​វិស័យ​ទូរគមនាគមន៍​ក្នុង​១​ឆ្នាំ​ជិត​១០​លាន​ដុល្លារ​ (ntt168)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ក្រុង​សៀមរាប សូ ប្លាតុ​ង ក្រៅពី​ល្បី​យកឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​មក​កាង​ប្រើ​…​យក​អំណាច​ទៅ​ប្រើ​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​រោមជើង សូ ប្លាតុ​ង​ដែរ​… ! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងមានរឿងអាស្រូវ ពុករលួយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជុន ច័ន្ទបុត្របដិសេធការចោទថាលោកបន្លំខ្លួន​ ចូលក្នុងពន្ធនាគារព្រៃស (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងល្បីល្បាញខាងពុករលួយប្រើអំណាច ប្រមូលលុយ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
20469 នាក់
ម្សិលមិញ :
8065 នាក់
សប្តាហ៍នេះ :
78979 នាក់
ខែនេះ :
540490 នាក់
3 ខែនេះ :
1956733 នាក់
Online :
6860 នាក់
សរុប :
12619281 នាក់