ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០៥០
NTT
​មេ​ឈ្មួញ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដ៏​ល្បីឈ្មោះ ហ៊ូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាប់ វណ្ណៈ ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត​រតនគីរី​ចាប់ផ្តើមបំផ្លាញព្រៃឈើ ទ្រង់ទ្រាយ​ធំ​ទៀតហើយ
Fri,09 February 2018 (Time 09:35 AM)
ដោយ ៖ ntt (ចំនួនអ្នកអាន: 391នាក់)



ខេត្ត​រតនគីរី ៖ ប្រភព​ព័ត៌មាន​ពី​សកម្មជន​ការពារ​ព្រៃឈើ និង​សមត្ថកិច្ច​តូចតាច​ក្នុង​ក្រុង​បាន​លុង​បាន​រាយការណ៍​ឱ្យដឹងថា រយៈពេល​ថ្មីៗ​នេះ គេ​សង្កេតឃើញ​មាន​រថយន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង​ត្រូវបាន​គេ​ប្រើប្រាស់ ដើម្បី​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ឃ្លាំង ស្តុប​ឈើ​ដ៏​ធំ​មួយ​នៅក្នុង​ភូមិ​អភិវឌ្ឍន៍ ស្ថិតនៅ​ក្នុង​សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​ដែល​ជា​ឃ្លាំងរ​បស់​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាប់ វណ្ណៈ ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត​រតនគីរី ដែល​កន្លងមក​គេ​ឃើញ​សកម្មភាព​នោះ​ត្រូវបាន​ផ្អាក​សកម្មភាព​មួយ រយៈ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សកម្មជន​ការពារ​ព្រៃឈើ និង​សមត្ថកិច្ច​តូចតាច​ក្នុង​ក្រុង​បាន​លុង​បានឱ្យដឹងថា ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាប់ វណ្ណៈ ជា​មន្ត្រី​អាវុធហត្ថ​បាន​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ស្ទើរ​រាល់​យប់​រាល់​ថ្ងៃ​ចេញ​ពី​តំបន់​ព្រៃ​សហ គ​មន៍​ស្រុក​កូន​មុំ ស្រុក​វ៉ើន​សៃ យក​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ស្ថិតនៅ​សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគីរី ហើយ​បន្ត ដឹកជញ្ជូន​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង​ដូច​ហែរ​បុណ្យកឋិន​យ៉ាង​រលូន គ្មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ខេត្ត​រតនគីរី មន្ត្រី​បរិស្ថាន​ខេត្ត​រតនគីរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​មិន​ហ៊ាន​បង្ក្រាប ។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា មាន​ក្រុម​មេ​ឈ្មួញ​វៀតណាម​សហការ​ជាមួយ​លោក ហ៊ូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាប់ វណ្ណៈ រត់ការ​បង់លុយ​ឱ្យ​សមត្ថកិច្ច​តាម​ដងផ្លូវ​ជាតិ​ច្រើន​ស្ថាប័ន ហេតុនេះហើយ​ទើប​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាប់ វណ្ណៈ ជា​មន្ត្រី​អាវុធហត្ថ​អាច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក ។ ប្រភព​ព័ត៌មាន​ពី​សកម្មជន​ការពារ​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​រតនគីរី បានឱ្យដឹង​ទៀត​ថា មួយ​រយៈពេល​កន្លង​ទៅ​នេះ ក្រុម​មេ​ឈ្មួញ​ឧក្រិដ្ឋកម្ម​កាប់បំផ្លាញ ព្រៃឈើ​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាប់ វណ្ណៈ ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត​រតនគីរី​ទាំង​ពីរ​នាក់​នេះ បាន​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម ដោយ​គ្មាន​ញញើត​អ្វីៗ​ទាំងអស់ ព្រោះ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន អាជ្ញាធរ​ថ្នាក់​ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​រតនគីរី ណា​ហ៊ាន​ប៉ះពាល់ និង​បង្ក្រាប​ឡើយ ។​

​ប្រភព​បន្ត​ឱ្យដឹងទៀតថា ដោយសារ​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាប់ វណ្ណៈ ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត​រតនគីរី ហើយ មាន​លោក គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគីរី ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ ទើប​ពួកគេ​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ អំពើ​ចិត្ត ។ ហេតុនេះ​មាន​ការលើកឡើង​ថា ដោយសារ​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាប់ វណ្ណៈ ជា​មន្ត្រី​អាវុធហត្ថ អាច​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន ទើប​ព្រៃឈើ​នៅ​ស្រុក​អូរ​ជុំ ស្រុក​កូន​មុំ ស្រុក​វ៉ើន​សៃ ខេត្ត​រតនគិរី និង​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង កំពុង​ប្រឈម​នឹង​ការកាប់​បំផ្លាញ​យ៉ាង​មហន្តរាយ ។​

​មិនតែប៉ុណ្ណោះ ក្រុម​មេ​ឈ្មួញ​មួយចំនួន​នៅក្នុង​ខេត្ត​រតនគីរី​បានឱ្យដឹងថា ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាប់ វណ្ណៈ ជា​មន្ត្រី​អាវុធហត្ថ មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ ហើយ​អាច​រកស៊ី​ដឹកជញ្ជូន​ឈើ​ខ្លាំងក្លា​ជាង​គេ ក្នុងចំណោម​ឈ្មួញ​ធំៗ​ជាច្រើន នាក់​ទៀត នៅក្នុង​ខេត្ត​រតនគីរី ។​

​ដូចជា​ពេល​ខ្លះ​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាប់ វណ្ណៈ ជា​មន្ត្រី​អាវុធហត្ថ បាន​ប្រមូល​ទិញ​ឈើ​ពី​ឈ្មួញ​ដែល​ដឹក​តាម រថយន្ត​សាំ​យ៉ុង ពី​ស្រុក​សៀម​ប៉ាង យកមក​លក់​នៅ​ចំណុច​ទន្លេស្រែពក ស្រុក​កូន​មុំ ដោយ​ឈ្មួញ​តូចៗ​ខ្លះ​ដឹកជញ្ជូន​ឈើ​តាមផ្លូវ ទឹក​យក​មក​គរ​ទុក​នៅ​ចំណុច​កំពង់ដ​ស៊ី​នឿន​ចាស់ ហើយ​មាន​រថយន្ត​យី​ឌុប​ធំៗ​ទៅ​ប្រមូល​ដឹកជញ្ជូន​បន្ត ។ ដោយ​ឡែក​ប្រភព ដដែល​បាន​ឱ្យដឹងទៀតថា ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាប់ វណ្ណៈ ជា​មន្ត្រី​អាវុធហត្ថ មាន​លាក់ទុក​ឈើ​នៅ​ចំណុច​ភូមិ កា​ឡាន់​ញ៉ៃ ឃុំ​ប៉ុង ស្រុក​វ៉ើន​សៃ និង​ដឹក​ចេញពី​តំបន់​អភិរក្ស​ស្រុក​លំផាត់ ចេញ​តាម​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​ចូលទៅ​ផ្លូវជាតិ លេខ ៨ ហើយ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​អូរយ៉ាដាវ យ៉ាង​ពេញបន្ទុក ។​

​ផ្ទុយទៅវិញ ទង្វើ​របស់​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាប់ វណ្ណៈ គឺជា​ការ​បំពាន​លើ​បទបញ្ជា​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​ជា​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាង​គឃ្លើន​បំផុត ប៉ុន្តែ​បែរជា​ក្រុម​បង្ក្រាប​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បែ​ជា មិនដឹងមិនឮ​បណ្តែតបណ្តោយ​ឱ្យ​ក្រុម​លោក គឹម រស្មី និង​បក្ខពួក ហ៊ូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាប់ វណ្ណៈ ជា​មន្ត្រី​អាវុធហត្ថ​ធ្វើ​ព្យុះ ធ្វើ​ភ្លៀង​ជាន់ឈ្លី​ច្បាប់​ព្រៃឈើ និង​អនុសាសន៍​របស់ សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​តាម​តែ​ទំនើងចិត្ត​ទៅវិញ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ផ្អែម​ត្រជាក់​ជាប់មាត់ ! ក្រុមហ៊ុន DMC របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ កើប​លុយ​រដ្ឋ​តាម​រូបភាព «​ដក​តុង​» លើ​វិស័យ​ទូរគមនាគមន៍​ក្នុង​១​ឆ្នាំ​ជិត​១០​លាន​ដុល្លារ​ (ntt168)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ក្រុង​សៀមរាប សូ ប្លាតុ​ង ក្រៅពី​ល្បី​យកឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​មក​កាង​ប្រើ​…​យក​អំណាច​ទៅ​ប្រើ​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​រោមជើង សូ ប្លាតុ​ង​ដែរ​… ! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងមានរឿងអាស្រូវ ពុករលួយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជុន ច័ន្ទបុត្របដិសេធការចោទថាលោកបន្លំខ្លួន​ ចូលក្នុងពន្ធនាគារព្រៃស (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងល្បីល្បាញខាងពុករលួយប្រើអំណាច ប្រមូលលុយ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
34835 នាក់
ម្សិលមិញ :
8065 នាក់
សប្តាហ៍នេះ :
93345 នាក់
ខែនេះ :
554856 នាក់
3 ខែនេះ :
1971099 នាក់
Online :
11648 នាក់
សរុប :
12633647 នាក់