ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០៥០
NTT
លោក ឈួន រស្មី គឺជាជនឆរបោកប្រាក់ បញ្ជូនសិស្សទៅធ្វើកម្មសិក្សា នៅប្រទេសជប៉ុន ដោយលួចលាក់ ធ្វើការខុសច្បាប់
Tue,26 June 2018 (Time 01:25 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 352នាក់)


បើតាមអ្នកយកព័ត៌មានដកស្រងសំដីរបស់ជនរងគ្រោះ បានអោយដឹងថា លោក ឈួន រស្មី ដែលបានអះអាងថាខ្លួន ជានាយកក្រុមហ៊ុន កាណាហ្សារ៉ា អេលីស យេផេនីស ស្គូល ឯ.ក ដែលមានអាសយដ្ឋាន ផ្ទះលេខ A1 ផ្លូវ72P ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ អាន មានសិទ្ធិនាំបញ្ជូនសិស្សទៅធ្វើកម្មសិក្សានៅប្រទេសជប៉ុន ដោយមានការអនុញ្ញាតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើអោយពួកមានទំនុកចិត្តយកលុយដែលបានមកពីការចងការប្រាក់ពីធនាគារ អ្នកខ្លះបានលក់គោ -ក្របី អ្នកខ្លះលក់ដីស្រែ ដើម្បីមកបង់ថ្លៃសាលារៀន ភាសារជប៉ុន ហើយបានទៅធ្វើកម្មសិក្សានៅការងារនៅប្រទេសជប៉ុន ដើម្បីទទួលប្រាក់ខែយកមកបង់ប្រាក់ការ ឬសងគេវិញ ។

ក៏ប៉ុន្តែ ផ្ទុយទៅវិញ លោក ឈួន រស្មី ពុំបានធ្វើអ្វីដល់សិស្សដើម្បីបញ្ជូនទៅធ្វើការងារកម្មសិក្សា នៅប្រទេសជប៉ុន បានដូចបំណងនោះទេ ធ្វើអោយពួកសិស្សទាំងអស់ពុំបានទៅប្រទេសជប៉ុនទេ ហើយក៏មិនបានទទួលខុសត្រូវដល់ពួកសិស្សកម្មសិក្សានោះទេ ធ្វើអោយពួកទាំងអស់គ្នា រងចាំពីមួយខែទៅមួយខែ ដូច្នេះ ពួកគេក៏បានស្នើសុំអោយអ្នកសារព័ត៌មានជួយផ្សព្វផ្សាយ អន្តរាគមន៍ដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងជាពិសេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងមហាផ្ទៃ មេត្តាចុះជួយពិនិត្យស្រាវជ្រាវ ជាបន្ទាន់ កុំអោយជនខិលខូចឈ្មោះ ឈួន រស្មី បើកសាលារៀង ហើយបោកប្រាស់សិស្សទៅធ្វើកម្មសិក្សានៅប្រទេសជប៉ុនជាបន្ទាន់ ។

ជនរងគ្រោះសូមអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ ដែលជាសិស្ស ចង់ទៅធ្វើកម្មសិក្សានៅប្រទេសជប៉ុន មេត្តាពិនិត្យអោយបានច្បាស់លាស់ ដោយក្រុមហ៊ុននោះ ត្រូវតែមានអាជ្ញាប័ណ្ណ និងចុះបញ្ជីពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈច្បាស់លាស់មុននឹងសម្រេចចិត្តចុះឈ្មោះចូលរៀន ។

ព័ត៌មានគួរចាប់អារម្មណ៍

ផ្អែម​ត្រជាក់​ជាប់មាត់ ! ក្រុមហ៊ុន DMC របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ កើប​លុយ​រដ្ឋ​តាម​រូបភាព «​ដក​តុង​» លើ​វិស័យ​ទូរគមនាគមន៍​ក្នុង​១​ឆ្នាំ​ជិត​១០​លាន​ដុល្លារ​ (ntt168)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ក្រុង​សៀមរាប សូ ប្លាតុ​ង ក្រៅពី​ល្បី​យកឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​មក​កាង​ប្រើ​…​យក​អំណាច​ទៅ​ប្រើ​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​រោមជើង សូ ប្លាតុ​ង​ដែរ​… ! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងមានរឿងអាស្រូវ ពុករលួយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជុន ច័ន្ទបុត្របដិសេធការចោទថាលោកបន្លំខ្លួន​ ចូលក្នុងពន្ធនាគារព្រៃស (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងល្បីល្បាញខាងពុករលួយប្រើអំណាច ប្រមូលលុយ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
37451 នាក់
ម្សិលមិញ :
8065 នាក់
សប្តាហ៍នេះ :
95961 នាក់
ខែនេះ :
557472 នាក់
3 ខែនេះ :
1973715 នាក់
Online :
12520 នាក់
សរុប :
12636263 នាក់