ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០៥០
NTT
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សូម សង្គ្រោះ បំរើ ការងារ បងប្អូនជនរួមជាតិ
Wed,18 July 2018 (Time 07:36 AM)
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 234នាក់)


បើតាមប្រពភព័ត៌មានច្បាស់ការមួយពីលោក ម៉ូ រ៉ាផាត់ តំណាងរាស្ត្រមណ្ឌលភ្នំពេញ បាន​អោយ​ដឹងថា ៖

          គណៈប្រតិបត្តិគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មណ្ឌលរាជធានីភ្នំពេញ សូមអោយបងប្អូន​ជន​រួមជាតិ ផ្ញើសេចក្តីសង្ឈឹមមកលើគណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បី សង្គ្រោះ បំរើ ការពារសច្ចធម៌ យុត្តិធម៌ ជូនប្រជានុរាស្ត្ររយៈពេលមួយអាណត្តិ ៥ ឆ្នាំ នេះ ។

          ប្រសិនបើបងប្អូន មានការមិនសុខចិត្តជាមួយគណបក្សកាន់អំណាច តើមានអ្នកណា ចេញមុខ​ប្រឆាំងតវ៉ាជាមួយបក្សកាន់អំណាច នៅពេលដែលមិត្តភក្តិ គ្រួសារបងប្អូន រងទុក្ខ តើបងប្អូនសុខចិត្ត ទ្រាំបង្ហូរទឹកភ្នែករយៈពេល ៥ ឆ្នាំ រហូតដល់អតីតមេដឹកនាំអតីតបក្សសង្គ្រោះជាតិ មកបង្កើតគណបក្សថ្មី មែនឬទេ ។

          យើងខ្ញុំជឿថា បងប្អូនពិតជារង់ចាំ ពីព្រោះបងប្អូនគឺជាខ្មែរ ហើយមានភក្តីភាពចំពោះបក្ស ប៉ុន្តែ​ខ្ញុំសុំអង្វរចិត្តមេត្តាបងប្អូន ពេលនេះ គួរផ្តល់ឱកាសអោយ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច យើង ខ្ញុំបានបំរើបងប្អូន ប្រសិនបងប្អូនពេញចិត្តថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ នៅ៥ឆ្នាំក្រោយ នៅ​ពេលថ្នាក់ដឹកនាំទាំងនោះចូលមកកម្ពុជាបង្កើតគណបក្សថ្មីបងប្អូនមានសិទ្ធិចូលរួមគាំទ្រអស់លោកទាំងនោះបានវិញ ។

          ការសុំអង្វរចិត្តមេត្តារបស់យើងខ្ញុំ នៅពេលនេះ មិនមែនរូបខ្ញុំស្រឡាញ់អំណាចណាមួយនោះទេ ប៉ុន្តែក្នុងរយៈ៥ឆ្នាំខាងមុខនេះ យើងខ្ញុំមានសិទ្ធិក្នុងការការពារបងប្អូន ។

          សូមបងប្អូនជនរួមជាតិ មេត្តាផ្តល់ឱកាសឱ្យខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចយើងខ្ញុំ បានបំរើបងប្អូន ក្នុងនាម មនសិកាជាតិផង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ផ្អែម​ត្រជាក់​ជាប់មាត់ ! ក្រុមហ៊ុន DMC របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ កើប​លុយ​រដ្ឋ​តាម​រូបភាព «​ដក​តុង​» លើ​វិស័យ​ទូរគមនាគមន៍​ក្នុង​១​ឆ្នាំ​ជិត​១០​លាន​ដុល្លារ​ (ntt168)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ក្រុង​សៀមរាប សូ ប្លាតុ​ង ក្រៅពី​ល្បី​យកឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​មក​កាង​ប្រើ​…​យក​អំណាច​ទៅ​ប្រើ​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​រោមជើង សូ ប្លាតុ​ង​ដែរ​… ! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងមានរឿងអាស្រូវ ពុករលួយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជុន ច័ន្ទបុត្របដិសេធការចោទថាលោកបន្លំខ្លួន​ ចូលក្នុងពន្ធនាគារព្រៃស (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងល្បីល្បាញខាងពុករលួយប្រើអំណាច ប្រមូលលុយ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
19815 នាក់
ម្សិលមិញ :
8065 នាក់
សប្តាហ៍នេះ :
78325 នាក់
ខែនេះ :
539836 នាក់
3 ខែនេះ :
1956079 នាក់
Online :
6642 នាក់
សរុប :
12618627 នាក់