ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០៥០
NTT
លោក​ ឈុន​ សុភមង្គ​លមេគយខេត្តឧ​ត្ដរមានជ័​យល្បីល្បាញ​ខាងប្រព្រឹត្ត​អំពើពុករ​លួយ​ស្រង់ដើមមិន​ញញើតអង្គភា​ពប្រឆាំ​ងអំពើពុករ​លួយ
Sun,10 March 2019 (Time 08:07 PM)
ដោយ ៖ ntt (ចំនួនអ្នកអាន: 88នាក់)


                                                   53657248_414552502685299_7190645594266796032_n

ប្រភពពី​មន្ត្រី​នៅ ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់  បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ​ មួយចំនួន​បន្ត​នាំចូល​ទំនិញ គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់  និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញ បន្ទុក​ដោយសា រ​មានការ​ឃុប ឃិត​បើកដៃ​ពី​សំណាក់​លោក  គួ​ន សុភាព ប្រធានការិយាល័យ​គ យ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​។  ប្រភព​ ដែល​ស្និទ្ធ​នឹង​លោក គួ​ន សុភាព មេ​គយ​ច្រក​អូរ​ស្មាច់ បាន​ឲ្យ​ដឹងថា ការដែល​លោក គួ​ន សុភាព ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការសម្របសម្រួល​ពី​សំណាក់​លោក ឈុន សុភមង្គល ដែលជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប្រសិនបើ​គ្មាន​ការសម្របសម្រួល​ពី​សំណាក់​លោក ឈុន សុភមង្គល ទេនោះ​គឺ​លោក គួ​ន សុភាព មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ដូច​សព្វថ្ងៃនេះ​ទេ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​។

ប្រភពពី​មន្ត្រី​គយ​នៅក្នុង​ខេត្តឧត្ដរមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ក្រោយពេល​ប្រកាស​ចូលកាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ រួចមក​គឺ​លោក ឈុន សុភមង្គល កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ថ្មីៗ​នេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ឈុន សុភមង្គល ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ឈុន សុភមង្គល មេ​គយ​ខេត្តឧត្ដរមានជ័យ នោះទេ​។ ទន្ទឹមនឹងនេះ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន។

ចំណែក​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​បច្ចុប្បន្ន​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ជាំ នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​សុខ​ស្រួល​។ ទន្ទឹមនឹងនេះ​មន្ត្រី​នៅ​ច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អ​ម្ពឹ​ល ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា​មេ​គយ​ប្រចាំ​ច្រក​នេះ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ប្រេងសាំង​គេចពន្ធ និង​ទំនិញគេចពន្ធ​យ៉ាង​រលូន​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ ហើយ​ផលប្រយោជន៍​បាន​ទៅលើ​លោក ឈុន សុភមង្គល និង​បក្ខពួក​ដែល​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​លោក ឈុន សុភមង្គល ហ៊ាន​ចំណាយ​ដើមទុន​យ៉ាងច្រើន​ដើម្បី​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តឧត្ដរមានជ័យ ទើប​ខំប្រឹង​ប្រព្រឹត្ត​អំពើពុករលួយ​ស្រង់ដើម​​។ បឋម

                                               

                                               242

                                               703

ព័ត៌មានគួរចាប់អារម្មណ៍

ផ្អែម​ត្រជាក់​ជាប់មាត់ ! ក្រុមហ៊ុន DMC របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ កើប​លុយ​រដ្ឋ​តាម​រូបភាព «​ដក​តុង​» លើ​វិស័យ​ទូរគមនាគមន៍​ក្នុង​១​ឆ្នាំ​ជិត​១០​លាន​ដុល្លារ​ (ntt168)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ក្រុង​សៀមរាប សូ ប្លាតុ​ង ក្រៅពី​ល្បី​យកឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​មក​កាង​ប្រើ​…​យក​អំណាច​ទៅ​ប្រើ​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​រោមជើង សូ ប្លាតុ​ង​ដែរ​… ! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងមានរឿងអាស្រូវ ពុករលួយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជុន ច័ន្ទបុត្របដិសេធការចោទថាលោកបន្លំខ្លួន​ ចូលក្នុងពន្ធនាគារព្រៃស (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងល្បីល្បាញខាងពុករលួយប្រើអំណាច ប្រមូលលុយ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
30279 នាក់
ម្សិលមិញ :
8065 នាក់
សប្តាហ៍នេះ :
88789 នាក់
ខែនេះ :
550300 នាក់
3 ខែនេះ :
1966543 នាក់
Online :
10130 នាក់
សរុប :
12629091 នាក់