ថ្ងៃអង្គារ៍ ទី១១ ខែសីហា ឆ្នាំ២០២០
គេហទំព័រ អ្នកតស៊ូដើម្បីលិទ្ធិប្រជាធិបតេយ្យ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 096 66 35 168
ពិតជាខ្លាំងមែនលោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ បើកដៃឲ្យកូនរបស់ខ្លួន កាយដីភ្នំស្នើររលាយ អស់ភ្នំទៅហើយ ថែមទាំងព្រមានប្តឹងទៅលើអ្នកកាសែតណាដែលហ៊ានចុះផ្សាយរឿងពិតរបស់លោកនោះទៀត ផង
Tue,07 April 2020 (Time 10:02 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 133នាក់)

ភ្នំគ្រាំងដូង មានទីតាំងស្ថិតនៅភូមិគ្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ក្នុងខេត្តព្រះវិហារ ដែលភ្នំខាងលើនេះ ត្រូវបានឈ្មោះ សាយ សុភា ដែលត្រូវជាកូនបង្កើតរបស់លោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ ដោយព្រោះតែអាងអំណាចឪពុករបស់ខ្លួនដែលជាអភិបាលស្រុកនេះ ហើយទើបលោក សាយ សុភា ហ៊ានបញ្ជា ឲ្យគ្រឿងចក្រជីកកកាយដីភ្នំ ដែលជាដីគ្រប់គ្រងដោយរដ្ឋ យកមកធ្វើជាកម្មសិទ្ធទាំងបំពានដែលមិនគិតពីច្បាប់់អ្វី សោះ ។

តែបើទោះបីលោក នុត សោភ័ណ្ឌ អភិបាលស្រុករូបនេះ មានវេទមន្ត សូត្របំបាំងកាយគ្រឿងចក្រទាំងនោះក៏ ដោយ តែសកម្មភាពជីកកកាយភ្នំរបស់លោក សាយ សុភា ត្រូវជាកូនបង្កើតរបស់លោក នុត សោភ័ណ្ឌ ជាអភិ បាលស្រុកត្បែងមានជ័យនោះ គឺបានត្រូវបណ្តាសារ អរក្សនតា ភ្នំគ្រាំងដូងនេះ ប្តឹងឲ្យអាជ្ញាធរខេត្តព្រះវិហារ ភ្លាមនោះអាជ្ញាធរខេត្តដែលមានរូបលោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ លោកឧត្តមសេនីយ៏ត្រី កង សៅ គុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមនឹងមន្ត្រីជំនាញចុះទៅបង្ក្រាប នឹងរឹបអូសគ្រឿងចក្របានទាន់ ពេលវេលា ។

គួរបញ្ជាក់ផងដែរថា ក្នុងការចុះបង្ក្រាបទៅលើគ្រឿងចក្ររបស់អាជ្ញាធរខេត្តព្រះវិហារ ដែលកំពុងធ្វើសកម្មភាព ជីកកកាយដីភ្នំខាងលើនេះ គឺបានធ្វើឡើងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ ៣ និង០០ នាទីរសៀល បច្ចុប្បន្នគ្រឿងចក្រទាំងនោះត្រូវបានយកមករក្សាទុកនៅទីបញ្ជាការអាវុធហត្ថខេត្តព្រះវិហារ ជា បណ្តោះអាសន្ន ក៏ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋមានការហួសចិត្ត រកពាក្យថ្លែងមិនបាន នឹងរូបលោក នុត សោ ភ័ណ្ឌ នោះគឺ ដោយពួកគាត់លើកជាសំនួរថា ទី១តើលោក នុត សោភ័ណ្ឌ មានតួរនាទីជាអភិបាលស្រុក ទាំង មូល តើលោកបានដឹងទេរឿងលោក សាយ សុភា ដែលជាកូនបង្កើតរបស់លោកជីកកកាយភ្នំខាងលើ ហ្នឹងដែរ ឬយ៉ាងណា?។ ទី២បើសិនលោកមិនមែនជាអាជ្ញាធរ ក៏លោកក្នុងនាមជាឪពុករបស់គេដែរ ហេតុអ្វីលោក ថាមិនដឹង ហើយនិយាយដោះយករួចតែខ្លួនទៅវិញ ទី៣តើនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ដែលថ្នាក់ដឹកនាំខេត្ត បានចុះទៅធ្វើការឃាត់គ្រឿងចក្រទាំងអស់ខាងលើនោះ លោកមានឆន្ទះក្នុងការបង្ក្រាបគ្រឿងចក្រ កូនរបស់ ខ្លួនដែរឬទេ ។

ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋទាំង៣ចំនុចខាងលើនេះ លោក នុត សោភ័ណ្ឌ អភិ បាលស្រុកត្បែងមានជ័យបានឆ្លើយថា លោកមិនបានជាប់ពាក់ព័ន្ធរឿងជីកកកាយដីភ្នំនោះទេ ហើយលោកថា ដីនេះទៀតសោតមិនមែនជាដីរបស់លោកនោះទេ គឺជាដីរបស់កូនលោកទេ បើសិនអ្នកកាសែតចង់ដឹងរឿង នេះសូមឲ្យទៅជួបលោកនៅសាលាស្រុកទៅ ។

ជាមួយនឹងសារសំលេងរបស់លោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ ដោយលោកបានធ្វើការ ព្រមានខ្លាំងៗ មកលើអ្នកសាព័ត៏មានថា បើសិនអ្នកណាមួយហ៊ានចុះផ្សាយរឿងនេះ ឲ្យមានផលប៉ះពាល់កិត្តិ យស់លោក ៗនឹងដាក់ពាក្យប្តឹងទៅលើអ្នកកាសែតនោះ ទៅតាមផ្លូវច្បាប់ទៀតផង តែពាក្យសំដីរបស់លោកទាំង នេះ ក្លាយជាការលើកឡើងរបស់មហាជនថា ពាក្យនេះគឺសម្រាប់ប្រើបានទៅលើកូនក្មេងៗតែប៉ុណ្ណោះ ហើយ មហាជនក៏ហួសចិត្តដែរ ក្នុងនាមលោកជាអាជ្ញាធរ នឹងជាឪពុកគេ ចាំបាច់អីដល់ម្លឹងៗនោះ ។

តែបើទោះបីយ៉ាងណានោះមហាជនរង់ចាំមើលតើសត្វដំរីដ៏ធំមួយ ដែលបានស្លាប់នៅ ក្នុង ភ្នំគ្រាំងដូង រង់ចាំមើល ថា តើលោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ អាចយកចង្អេទៅបិទបាំងបានជិតដែរ ឬទេ នេះទី១ ។
ចំណុចទី២ គេរង់ចាំមើលថា តើរូបលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ តើលោកហ៊ានបើកវាំងននខ្មៅ មួយនេះ ដើម្បីវែកមុខក្រុមឈ្មួញកកាយជីកភ្នំ យកមកកាត់ទោសទៅតាមច្បាប់ដែលពួកគេបានប្រព្រឹត្ត បាន ដែរ ឬទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មិនដឹងថា តៃកុងឡានងងុយដេក ឬក៏ឡានកំពុងបើកនឹង វាស្រវឹងស្រានោះទេ បានជាក្រឡាប់ផ្អាពោះ ជើងឡើង លើ ក្អួតចេញមក សុទ្ធតែស្រាបៀរទាំងព្នូក ផ្អើលពលរដ្ឋ ទៅជួយប្រមូលដាក់បាវយ៉ាងកងរំពង (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លំនៅដ្ឋានមួយកន្លែង ពាក់ព័ន្ធករណី លួចម៉ូតូនគរបាលខណ្ឌមានជ័យ ចុះឆែកឆេររកឃើញម៉ូតូ៨គ្រឿង និង ស្លាកលេខ ១៨ បន្ទះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ជាប់គុកបានដូចបំណងហើយ កូនតិរច្ឆានទាញដុំឥដ្ឋ វាយម្តាយនិងឪពុកឲ្យរងរបួសយ៉ាងធ្ងន់ ព្រោះតែខឹងម្តាយ ស្តីបន្ទោសឲ្យ រឿងធ្វើឲ្យកង់ដួល តិចតួចសោះ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទូរគតជន១៤គ្រួសារ ក្នុងសង្កាត់ព្រែកកំពឺស ខណ្ឌដង្កោ ត្រូវទទួលបានអំណោយឧបត្ថម្ភប្រចាំខែ ពីរូបលោកឧត្តម សេនីយ៌ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

វាំងននខ្មៅមួយ នៃរឿងរបស់លោក សាយ សុភា កូនលោកអភិបាលស្រុកត្បែងមានជ័យ ជីកកកាយដីភ្នំរបស់ រដ្ឋ ឥឡូវត្រូវបានលោកអភិបាលខេត្ត បើកហើយ ខណៈពេលនេះ (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
129 នាក់
ម្សិលមិញ :
111 នាក់
សប្តាហ៍នេះ :
1033 នាក់
ខែនេះ :
5808 នាក់
3 ខែនេះ :
13866 នាក់
សរុប :
301259 នាក់