ថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០
គេហទំព័រ អ្នកតស៊ូដើម្បីលិទ្ធិប្រជាធិបតេយ្យ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 096 66 35 168
អុញនោះ!..គិតថាវិស័យព្រះពុទ្ធសាសនា ជាល្បែងលេងសើច ឬយ៉ាងណា ព្រះតេជគុណ ឡុង ចន្ថា ក្បត់កិច្ចសន្យា របស់ខ្លួនឯងមិនព្រមសឹក មហាជនរិៈគន់ឲ្យផ្អើលប្រទេស មិនគួរណាមានព្រះសង្ឃ បាតដៃខ្នងដៃ យ៉ាងចឹងសោះ នោះទេ
Thu,14 May 2020 (Time 05:30 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 266នាក់)

ចប់តែម្តង នៅពេលដែលប្រជាពលរដ្ឋជាច្រើនលើកឡើងថា គេធ្លាប់តែបានដឹងបានឮថា ពាក្យសង្ឃ ពាក្យសត្យ
រាល់សង្ឃដីការបស់ព្រះសង្ឃ បើនិយាយយ៉ាងម៉េចទៅហើយ គឺត្រូវធ្វើអ្វីតាមដែលខ្លួនមានសង្ឃដីកា ផ្ទុយនៅ ស្រុកខ្មែរ បែរជាមានព្រះសង្ឃមួយអង្គព្រះនាម ឡុង ចន្ថា ម្តងនិយាយចេះម្តងនិយាយចោះ ម្តងធ្វើកិច្ចសន្យាចំពោះ មុខមន្ត្រីសង្ឃថា ខ្លួននឹងសឹក ម្តងលើកឡើងថា ខ្លួនមិនទាន់អស់និស្ស័យពីសង្ឃ គឺទាមទានៅបន្តទៀត ។

គួររំលឹកថា ក្រោយពេលដែលបែកធ្លាយសារសំឡេង ញ៉ែញ៉ង ឆ្លងឆ្លើយ ទៅកាន់មនុស្សស្រីវ័យក្មេងម្នាក់ ដែលរូប
ព្រះសង្ឃ ឡុង ចន្ថា នៅជាបុព្វជិតផងនោះ បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនមួយចំនួនធំ យ៉ាងចាស់ដៃ ។ បន្ទាប់ពីទទួលរងការរិះគន់យ៉ាងចាស់ដៃរួច គេបានឃើញព្រះសង្ឃព្រះនាម ឡុង ចន្ថា បានសារ ភាពថា ខ្លួនពិតជាបានឆាតទាក់ទងជាមួយស្រីក្មេងពិតមែន ហើយព្រះសង្ឃអង្គនោះ បានសម្រេចចិត្តថា នឹងលា ចាកសិក្ខាបទ ដោយខ្លួនឯងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២០ គឺមិនមានអ្នកណាបង្ខិតបង្ខំរូបលោកឡើយ ។

ការសន្យារបស់ព្រះសង្ឃព្រះនាម ឡុង ចន្ថា គឺបានធ្វើឲ្យមហាជនមានការកោតស្ញប់ស្ញែងជាមួយទៅនឹងរូបលោក បានមួយរយៈ ដោយម្នាក់ៗលើកឡើងថា ព្រះសង្ឃអង្គនេះពិតជាល្អមែន មានកំហុសចេះទទួលស្គាល់ ស្រាប់តែ បានតែមួយរយៈ មុននេះបន្តិច ព្រះសង្ឃ ឡុង ចន្ថា បានប្តូរចិត្តមិនសឹកវិញ ក្រោមហេតុផលមិនទាន់អស់និស្ស័យ នឹង ព្រះផ្នួស ។

ការធ្វើបែបនេះ គឺបានធ្វើឲ្យមហាជនជាច្រើន នាំគ្នាស្រឡាំងកាំងនិយាយអត់ចេញ ដោយត្រឹមតែលាន់មាត់ថា នោះ!. ចប់បាត់ ក្បាច់គុណព្រះសង្ឃ ឡុង ចន្ថា សុទ្ធតែចម្លែកៗចឹងម៉ង ម្តងចេះម្តងចោះ តាមតែចិត្តខ្លួនឯង តើគិត ថា វិស័យពុទ្ធសាសនា ជាល្បែងលេងសើច ឬយ៉ាងណា ?

ទាក់ទិនករណីនេះផងដែរ លោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តតាកែវ បានឲ្យដឹងថា ជាការ ពិតនោះ ព្រះសង្ឃ ឡុង ចន្ថា ត្រូវតែអនុវត្តន៌តាមការសន្យារបស់ខ្លួន ដែលធ្វើឡើងនៅមុខមន្ត្រីសង្ឃ គឺខ្លួនមិនគួរ ណាយកមន្ត្រីសង្ឃ ក៏ដូចជាព្រះពុទ្ធសាសនា ទៅលេងសើចនោះទេ និយាយឲ្យចំ ពោលគឺ ព្រះសង្ឃ ឡុង ចន្ថា ចាំ បាច់ត្រូវតែសឹក ។

ទោះជាយ៉ាងណាក្តី យើងរង់ចាំមើលថា តើនៅពេលខាងមុខ មន្ត្រីសង្ឃ ក៏ដូចក្របខណ្ឌ ក្រសួងធម្មការ និង សាសនា អាចជម្រុញ ឲ្យព្រះសង្ឃ ឡុង ចន្ថា លាចាកសិក្ខាបទ ដូចទៅនឹងកិច្ចសន្យា បានឬក៏អត់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មិនដឹងថា តៃកុងឡានងងុយដេក ឬក៏ឡានកំពុងបើកនឹង វាស្រវឹងស្រានោះទេ បានជាក្រឡាប់ផ្អាពោះ ជើងឡើង លើ ក្អួតចេញមក សុទ្ធតែស្រាបៀរទាំងព្នូក ផ្អើលពលរដ្ឋ ទៅជួយប្រមូលដាក់បាវយ៉ាងកងរំពង (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លំនៅដ្ឋានមួយកន្លែង ពាក់ព័ន្ធករណី លួចម៉ូតូនគរបាលខណ្ឌមានជ័យ ចុះឆែកឆេររកឃើញម៉ូតូ៨គ្រឿង និង ស្លាកលេខ ១៨ បន្ទះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ជាប់គុកបានដូចបំណងហើយ កូនតិរច្ឆានទាញដុំឥដ្ឋ វាយម្តាយនិងឪពុកឲ្យរងរបួសយ៉ាងធ្ងន់ ព្រោះតែខឹងម្តាយ ស្តីបន្ទោសឲ្យ រឿងធ្វើឲ្យកង់ដួល តិចតួចសោះ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទូរគតជន១៤គ្រួសារ ក្នុងសង្កាត់ព្រែកកំពឺស ខណ្ឌដង្កោ ត្រូវទទួលបានអំណោយឧបត្ថម្ភប្រចាំខែ ពីរូបលោកឧត្តម សេនីយ៌ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

វាំងននខ្មៅមួយ នៃរឿងរបស់លោក សាយ សុភា កូនលោកអភិបាលស្រុកត្បែងមានជ័យ ជីកកកាយដីភ្នំរបស់ រដ្ឋ ឥឡូវត្រូវបានលោកអភិបាលខេត្ត បើកហើយ ខណៈពេលនេះ (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
31 នាក់
ម្សិលមិញ :
62 នាក់
សប្តាហ៍នេះ :
931 នាក់
ខែនេះ :
6787 នាក់
3 ខែនេះ :
23387 នាក់
សរុប :
322643 នាក់