ថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០
គេហទំព័រ អ្នកតស៊ូដើម្បីលិទ្ធិប្រជាធិបតេយ្យ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 096 66 35 168
ធ្វើទៅដល់នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្កកំពង់ធំទៅហើយ ទីបំផុតបើលបររថយន្ត ក្នុងស្ថាន ភាពស្រវឹងជោគ បុករង្វង់មូលអាចារ្យល័ក្ខ ថែមទាំងជេប្រមាថពេញៗមាត់ លទ្ធផលចុងក្រោយ ត្រូវដកចេញពីមុខ ដំណែង... កុំចេះតែហ៊ាន
Sat,16 May 2020 (Time 10:54 AM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 255នាក់)

លាន់មាត់ស្ទើរគ្រប់គ្នា លោក រុំ សុវិជ្ជា ឋានៈដល់ទៅ វរៈសេនីយ៍ឯក នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវ គោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលកន្លងមកតែងប្រើវោហាស័ព្ទ អប់រំពលរដ្ឋនិងអ្នកដ៏ទៃ អារឿង សុវត្តិភាព និងច្បាប់ចរាចរណ៌ផ្លូវ ដោយឡែកស្រាប់តែនៅទីបំផុត លោកនាយការិយាល័យ បែរជាស្រវឹងស្រាជោគ បែរជាបើកបើកបរក្នុងស្ថានភាពស្រវឹង ទៅបង្កគ្រោះថ្នាក់ចរាចរនៅចំណុចរង្វង់មូលអាចារ្យល័ក្ខ ហើយថែមទាំង ជេប្រមាថអភិបាលខេត្តកំពង់ធំទៀតផងនោះ នៅទីបំផុត ត្រូវបាន ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ រង នគរបាលជាតិ ទទួលបន្ទុកការងារអនុវត្តន៍ច្បាប់ចរាចរណ៍ លើកឡើងថា ឯកឧត្ដម នាយឧត្ដម សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងចាត់វិធានការណ៍ម៉ឺងម៉ាត់ ដោយមិនលើក លែងឡើយ ។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន បានឲ្យដឹងថា វិធានការណ៍ដំបូង គឺដកតួនាទីមុខ តំណែង ពីនាយ ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ។ ចំពោះចំណាត់ការបន្តបែបណាទៀតនោះ គឺថ្នាក់ដឹកនាំនឹងសម្រេច បន្ថែមនៅពេលក្រោយ ។

ទង្វើ របស់ លោកវរៈសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក បើកបររថយន្តក្នុង ស្ថានភាពស្រវឹង បង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺកើតមានឡើង នៅពេលដែលរាជរដ្ឋាភិបាល ជាពិសេស ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបើកយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការក្រើនរំលឹកអប់រំ ណែនាំជាប្រចាំ ចំពោះមន្ត្រីនគរបាល ដើម្បី ធ្វើជាគំរូ ក្នុងការអនុវត្តន៍ច្បាប់ចរាចរណ៍ ជូនប្រជាពលរដ្ឋ ។ មិនគាំ ទ្រ មន្ត្រី នគរបាលទាំងឡាយណា ដែលមានកំហុស ធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស និង សេចក្ដី ថ្លៃថ្នូររបស់កងកម្លាំង នគរបាលជាតិនោះទេ ជាពិសេសប៉ះពាល់ ដល់សតិអារម្មណ៍ ប្រជាពលរដ្ឋឡើយ ។

ជាក់ស្ដែងកន្លងមកអធិការ រងស្រុកចន្ទ្រា ខេត្តស្វាយ រៀង ដែលអនុវត្ត ន៍ លើសគោលការណែនាំ របស់អគ្គ ស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ ធ្វើឲ្យប៉ះពាល់ ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ ក៏ត្រូវបានដកបញ្ឈ រជើងតែម្ដង ។

នេះជាចំណាត់ការមើលដ៏ល្អ របស់អគ្គស្នងការនគរបាលជាតិ កុំឲ្យបុគ្គលមួយចំនួនអាងតែមានបុណ្យសក្តិចេះតែ
ព្រមាណណែនាំ កៀបសង្កត់ពលរដ្ឋអ្នកទន់ខ្សោយ ប៉ុន្តែត្រង់ខ្លួនដែលជាមន្ត្រីអនុវត្តន៌ច្បាប់ បែរជាធ្វើខុសលើស ប្រជាពលរដ្ឋយ៉ាងនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មិនដឹងថា តៃកុងឡានងងុយដេក ឬក៏ឡានកំពុងបើកនឹង វាស្រវឹងស្រានោះទេ បានជាក្រឡាប់ផ្អាពោះ ជើងឡើង លើ ក្អួតចេញមក សុទ្ធតែស្រាបៀរទាំងព្នូក ផ្អើលពលរដ្ឋ ទៅជួយប្រមូលដាក់បាវយ៉ាងកងរំពង (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លំនៅដ្ឋានមួយកន្លែង ពាក់ព័ន្ធករណី លួចម៉ូតូនគរបាលខណ្ឌមានជ័យ ចុះឆែកឆេររកឃើញម៉ូតូ៨គ្រឿង និង ស្លាកលេខ ១៨ បន្ទះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ជាប់គុកបានដូចបំណងហើយ កូនតិរច្ឆានទាញដុំឥដ្ឋ វាយម្តាយនិងឪពុកឲ្យរងរបួសយ៉ាងធ្ងន់ ព្រោះតែខឹងម្តាយ ស្តីបន្ទោសឲ្យ រឿងធ្វើឲ្យកង់ដួល តិចតួចសោះ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទូរគតជន១៤គ្រួសារ ក្នុងសង្កាត់ព្រែកកំពឺស ខណ្ឌដង្កោ ត្រូវទទួលបានអំណោយឧបត្ថម្ភប្រចាំខែ ពីរូបលោកឧត្តម សេនីយ៌ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

វាំងននខ្មៅមួយ នៃរឿងរបស់លោក សាយ សុភា កូនលោកអភិបាលស្រុកត្បែងមានជ័យ ជីកកកាយដីភ្នំរបស់ រដ្ឋ ឥឡូវត្រូវបានលោកអភិបាលខេត្ត បើកហើយ ខណៈពេលនេះ (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
34 នាក់
ម្សិលមិញ :
62 នាក់
សប្តាហ៍នេះ :
934 នាក់
ខែនេះ :
6790 នាក់
3 ខែនេះ :
23390 នាក់
សរុប :
322646 នាក់