ថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០
គេហទំព័រ អ្នកតស៊ូដើម្បីលិទ្ធិប្រជាធិបតេយ្យ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 096 66 35 168
នៅមិនទាន់ដឹងថា លោកធំណាខ្លះ នៅពីក្រោយខ្នងក្នុងការនាំចូលសាច់ជ្រូកជិត៥តោន ដោយខុសច្បាប់ ពីថៃចូលមកកម្ពុជានៅឡើយទេ
Thu,07 May 2020 (Time 05:39 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 265នាក់)

បែកធ្លាយការរិៈគន់ពីពលរដ្ឋ និយមតាមដានព័ត៌មាន លើបណ្តាញសង្គម ដោយបានលើកឡើងពីមាត់មួយទៅមាត់មួយថា រយៈពេលកន្លងមកនេះ គឺពួកគាត់បានឃើញតែសកម្មភាពចាប់ដុតៗឲ្យតែរហូត ក្នុងករណីដែលមានការនាំសាច់ជ្រូក សាច់មាន់ និងចំណីមួយចំនួន ដោយមានសារធាតិគីមី ដោយគ្មានគុណភាព និងដោយខុសច្បាប់ ប៉ុន្តែសម្រាប់បុគ្គលអ្នកនៅពីក្រោយខ្នង នៅក្នុងការសម្របសម្រួលឲ្យមានសកម្មភាព នាំចូលរាល់ទំនិញទាំងអស់នោះ សមត្ថកិច្ច គឺហាក់ពុំទាន់ឃើញបង្ហាញឲ្យមហាជនបានឃើញជាសាធារណៈនៅឡើយសោះទេ ។

តាមសេចក្តីរាយការណ៌បានលើកឡើងថា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ សមត្ថកិច្ចគយចល័តប្រចាំខេត្តបន្ទាយមានជ័យ និងមន្ត្រីពេទ្យសត្វ នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានសម្រេចដុតសាច់ជ្រូកដែលគ្មាន គុណភាព និងនាំចូលដោយខុសច្បាប់ ដែលកម្លាំងចំរុះបង្ក្រាបបានកាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ កន្លង
ទៅ ។

ផលិតផលសាច់ជ្រូកទាំងនោះ មានទម្ងន់៤.៥០០គីឡូក្រាម ដែលលួចនាំចូលមកពីប្រទេសថៃ ត្រូវកម្លាំងសមត្ថកិច្ច បង្ក្រាបបាននៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

បើតាមមន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថាគយចល័តក្រសួង ប្រចាំនៅខេត្តបន្ទាយមានជ័យ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានឱ្យសារព័ត៍មានក្នុងស្រុកដឹងថា ផលិតផលសាច់ជ្រូកទាំងអស់នោះ បានផ្ទុកក្នុងរថយន្តឃ្លុបក្លាស្ស៊រ១គ្រឿង ដែលបើកបរពីព្រំដែនថៃ មកក្នុងខេត្តបន្ទាយមានជ័យ ។

ដោយមានការសង្ស័យ សមត្ថកិច្ចបានធ្វើការឆែកឆេរក្នុងរថយន្ត ហើយក៏រកឃើញនូវសាច់ជ្រូក ឆ្អឹងជំនីជ្រូក និងគ្រឿងក្នុងជ្រូក ចំនួន៧៥កេស ស្មើនឹងទម្ងន់៤.៥០០គីឡូក្រាម ។ ក្រោយធ្វើកំណត់ហេតុហើយ ហៅអ្នកបើករនិងម្ចាស់រថយន្តមកធ្វើកំណត់ហេតុ ហើយប្រគល់ទទួលរួចនាំទៅរណ្តៅកប់ និងដុតកម្ទេចបំផ្លាញចោលនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយមានមន្ត្រីជំនាញទាំង២ចូលរួម ។

មន្ត្រីដដែលបានបន្តថា ផលិតសាច់ជ្រូកខាងលើគឺទី១, ជាការនាំចូលអត់ច្បាប់អនុញាតខុស នឹងសារាចរលេខ០៧របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់ជំងឺឆ្លង វិធាននៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវទប់ស្កាត់បង្ក្រាបការនាំចូលខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង ឬដោយខុសច្បាប់ ។

ទី២ការដឹកជញ្ជូនក្នុងប្រទេសកម្ពុជា ដោយគ្មានច្បាប់អនុញ្ញាតិ ហើយខុសនឹងលក្ខណៈបច្ចេកទេសលើការវេច
ខ្ចប់ និងទី៣ វាប៉ះពាល់ដល់បរិមាណ គុណភាព សុវត្ថិភាព ដល់អ្នកបរិភោគ ទៀតផង ។

សម្រាប់ព័ត៌មានដ៏ចាប់អារម្មណ៌នេះផងដែរ មហាជនជាច្រើនបានធ្វើការរិៈគន់ផងដែរថា ករណីខាងលើនេះ សមត្ថកិច្ចជំនាញគួរតែស្រាវជ្រាវយកបុគ្គលមួយចំនួន ដែលព្យាយាមសម្របសម្រួលឲ្យសាច់ជ្រូក និងគ្រឿងក្នុង ជ្រូកខុសច្បាប់ទាំងនោះ ចូលមកចរន្តក្នុងទឹកដីរបស់ខ្មែរនេះ ទទួលទោសបង្ហាញមហាជនឲ្យឃើញខ្លះៗផង ពីព្រោះ ថា បើមន្ត្រីមួយចំនួននោះ មិនបើកដៃឲ្យទំនិញទាំងអស់នោះហូរចូលមកទេ ទំនិញទាំងអស់នោះ ក៏មិនអាចហោះ
ចូលមកដល់កណ្តាលក្រុងដែរ ។

យ៉ាងណាមិញ រាល់ទំនិញខូចគុណភាព ទំនិញមានសារធាតុគីមី ឬទំនិញខុសច្បាប់ បើគ្រាន់តែចាប់បានដុតៗ ចំណែកឯបុគ្គលអ្នកនៅបើកដៃឲ្យនាំចូល សមត្ថកិច្ចមិនព្រមចេញមុខយកមកផ្តន្ទាទោសខ្លះទេនោះ អញ្ចឹងមិនខុសពីក្រោមស្ពានទឹកហូរ ទឹកហូរក្រោមស្ពាន នោះឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មិនដឹងថា តៃកុងឡានងងុយដេក ឬក៏ឡានកំពុងបើកនឹង វាស្រវឹងស្រានោះទេ បានជាក្រឡាប់ផ្អាពោះ ជើងឡើង លើ ក្អួតចេញមក សុទ្ធតែស្រាបៀរទាំងព្នូក ផ្អើលពលរដ្ឋ ទៅជួយប្រមូលដាក់បាវយ៉ាងកងរំពង (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លំនៅដ្ឋានមួយកន្លែង ពាក់ព័ន្ធករណី លួចម៉ូតូនគរបាលខណ្ឌមានជ័យ ចុះឆែកឆេររកឃើញម៉ូតូ៨គ្រឿង និង ស្លាកលេខ ១៨ បន្ទះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ជាប់គុកបានដូចបំណងហើយ កូនតិរច្ឆានទាញដុំឥដ្ឋ វាយម្តាយនិងឪពុកឲ្យរងរបួសយ៉ាងធ្ងន់ ព្រោះតែខឹងម្តាយ ស្តីបន្ទោសឲ្យ រឿងធ្វើឲ្យកង់ដួល តិចតួចសោះ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទូរគតជន១៤គ្រួសារ ក្នុងសង្កាត់ព្រែកកំពឺស ខណ្ឌដង្កោ ត្រូវទទួលបានអំណោយឧបត្ថម្ភប្រចាំខែ ពីរូបលោកឧត្តម សេនីយ៌ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

វាំងននខ្មៅមួយ នៃរឿងរបស់លោក សាយ សុភា កូនលោកអភិបាលស្រុកត្បែងមានជ័យ ជីកកកាយដីភ្នំរបស់ រដ្ឋ ឥឡូវត្រូវបានលោកអភិបាលខេត្ត បើកហើយ ខណៈពេលនេះ (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
36 នាក់
ម្សិលមិញ :
62 នាក់
សប្តាហ៍នេះ :
936 នាក់
ខែនេះ :
6792 នាក់
3 ខែនេះ :
23392 នាក់
សរុប :
322648 នាក់